ភ្នំពេញ – មានប្រសាសន៍ក្នុងជំនួបជាសិស្សជាប់និទ្ទេស A ជិត២ពាន់នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ឯសាលពិពណ៌ជ្រោយចង្វា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តល់អនុសាសន៍ដល់ក្រសួងអប់រំ យុវជន និងកីឡា និងវិស័យឯកជនត្រូវបន្តវិនិយោគនិងធ្វើទំនើបកម្មសាលារៀន ដើម្បីដើរឱ្យទាន់ការអភិវឌ្ឍសង្គមនិងសម័យកាល ។
សម្តេចតេជោបានមានប្រសាសន៍ថា សាលារៀនគឺជាទីកន្លែងបណ្តុះបណ្តាលធនធានមនុស្ស, បើគ្មានធនធានមនុស្សទេ ប្រទេសជាតិមួយមិនអាចអភិវឌ្ឍន៍ឱ្យជឿនលឿនបានទេ ។ សម្តេចបញ្ជាក់ថា ប្រសិនបើយើងមិនធ្វើការវិនិយោគទៅលើវិស័យអប់រំទេ នោះយើងមិនអាចមានធនធានមនុស្សគ្រប់គ្រាន់ដើម្បីដើរឱ្យទាន់សម័យកាលបានទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានប្រសាសន៍បញ្ជាក់បន្ថែមថា ៖
” ចំពោះវិស័យអប់រំនេះ យើងត្រូវបន្តខិតខំកែទម្រង់បន្តទៀត ក្រសួងអប់រំ យុវជន និងកីឡា ដាក់ចេញនូវទិសដៅត្រឹមត្រូវហើយ ជាមួយនឹងការកសាងវិទ្យាល័យតាមបែបទំនើប ដើម្បីរុញឱ្យដំណើរការនេះកាន់តែប្រសើរ ទាំងសាលារដ្ឋ ទាំងសាលាឯកជន ត្រូវតែធ្វើទំនើបភាវូបនីយកម្មលើវិស័យអប់រំនេះ…”
បើតាមប្រសាសន៍បញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ការវិនិយោគបន្ថែម គឺត្រូវធ្វើទៅលើការកសាងសាលារៀន ព្រមទាំងការធ្វើទំនើបកម្មសម្ភារៈសិក្សា ដើម្បីឱ្យដើរទាន់សម័យកាល។

គួរបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍធនធានមនុស្ស ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៥ នៃរដ្ឋសភា ចាប់ពីខែកញ្ញា ឆ្នាំ២០១៣ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញអាទិភាពកំណែទម្រងដំណាក់កាលទី១ ដែលមាន ៨ចំណុច ទី១.ការពង្រឹងគុណភាពអប់រំ ទី២.ការពង្រឹងការគ្រប់គ្រង បុគ្គលិក ទី៣.ការពង្រឹងការប្រឡងគ្រប់ប្រភេទ ទី៤.កំណែទម្រង់ឧត្តមសិក្សា ទី៥.ការអភិវឌ្ឍសម្រាប់យុវជននូវជំនាញបច្ចេកទេស និងជំនាញទន់ ទី៦.កំណែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ទី៧.កំណែទម្រង់ការអប់រំកាយ និងកីឡា និង ទី៨.ការបង្កើតអង្គភាពស្រាវជ្រាវគោលនយោបាយវិស័យអប់រំ។
បន្ទាប់មកនៅក្នុងឆ្នាំ២០១៥ ក្រសួងអប់រំក៏បានដាក់ចេញនូវវិធានការកំណែទម្រង់ វិស័យអប់រំ ដំណាក់កាលទី២ គឺកំណែទម្រង់សាលារៀន ដោយក្រសួងបានសាកល្បងបង្កើតសាលារៀនជំនាន់ថ្មី ដែលមានស្វ័យភាពក្នុងការអនុវត្តកម្មវិធីសិក្សា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សឱ្យមានបំណិនសតវត្សទី២១ មានស្តង់ដាវិជ្ជាជីវៈខ្ពស់, មានគណនេយ្យភាព, នវានុវត្តន៍ ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការរៀន និងបង្រៀន ប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មី ដូចជា ការបង្រៀនតាមបែបរិក តាមបែបតម្រោង តាមបែបដោះស្រាយបញ្ហា និងសហការ, ការ បំពាក់ឧបករណ៍សម្ភារៈសម្រាប់បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ, ការផ្តោតលើមុខវិជ្ជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (ស្ទែម), ការបង្កើតក្លឹបសិក្សា, ការបង្រៀនសរសេរកូដកុំព្យូទ័រ និងមនុស្សយន្ត, ការបង្រៀនបំណិនជីវិត និងការផ្តល់ប្រឹក្សាមុខជំនាញជាដើម។ ក្រោយការដាក់ចេញនូវវិធានការកំណែទម្រង់វិស័យអប់រំ ដំណាក់កាលទី២ រយៈពេល៥ឆ្នាំរួចមក ក្រសួងអប់រំ បានបង្កើតសាលារៀនជំនាន់ថ្មីចំនួន១១ ហើយគ្រោងនឹងពង្រីកថែមចំនួន១០ទៀត។ សម្រាប់ឆ្នាំ២០២២ នេះ ក្រសួងអប់រំ ក៏បានសម្រេចដាក់ចេញវិធានការកែទម្រង់វិស័យអប់រំដំណាក់កាលទី៣ គឺការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/04/2024
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ សាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិត...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2025
កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2024
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/12/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...
អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2023
កម្មវិធីអាហារូបករណ៍ Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...
អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/03/2026
ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...
ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 06/09/2024
ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។






























