ភ្នំពេញ – សាលារៀនទូទាំងប្រទេសបានចាប់ផ្តើមកម្មវិធីផ្តល់អាហារតាមសាលារៀនជាថ្មី បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានបើកឱ្យដំណើរការសាលារៀនឡើងវិញ ក្រោយពីការរាតត្បាតជំងឺរាត្បាតកូវីដ-១៩ បានថមថយឥទ្ធិពល ។ កម្មវិធីផ្តល់អាហារនេះ បានផ្តល់អាហារក្តៅៗពេលព្រឹក សម្បូរដោយជីវជាតិដល់សិស្សានុសិស្សរហូតដល់ជាង ២៧ម៉ឺននាក់ ជារៀងរាល់ព្រឹក និងបានជួយលើកកម្ពស់កសិផលក្នុងសហគមន៍ ព្រោះបន្លែ និងសាច់សម្រាប់កម្មវិធីនេះ ត្រូវបានផលិតក្នុងសហគមន៍នៅជុំវិញតំបន់គោលដៅនីមួយៗ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានគូសបញ្ជាក់ថា កម្មវិធីផ្ដល់អាហារតាមសាលារៀន គឺជាអាទិភាពមួយរបស់វិស័យអប់រំក្នុងចំណោមកម្មវិធីជំនួយសង្គមជាច្រើន ដែលមានចែងនៅក្នុងគោលនយោបាយជាតិស្ដីពីការគាំពារសង្គម។ ក្រសួងអប់រំយុវជន និងកីឡាជាសេនាធិការរបស់រាជរដ្ឋាភិបាល និងជាស្ថាប័នប្រតិបត្តិបានប្តេជ្ញាចិត្តអនុវត្ត និងសម្រេចឱ្យបាន នូវសូចនាករនានា ដូចមានចែងក្នុងក្របខ័ណ្ឌគោលនយោបាយជាតិស្ដីពីការគាំពារសង្គម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា ៖
“កម្មវិធីផ្ដល់អាហាររូបករណ៍ដល់សិស្សក្រីក្រ និងកម្មវិធីផ្ដល់អាហារតាមសាលារៀន សំដៅធានាធ្វើឱ្យមានលំនឹងប្រាក់ចំណូលរបស់ប្រជាជន ស្ថិតនៅក្នុងក្រុមគ្រួសារក្រីក្រ ងាយរងគ្រោះនឹងទទួលបានអត្ថប្រយោជន៍ ពីកម្មវិធីជំនួយសង្គមប្រកបដោយសមធម៌ និងបរិយាបន្ន ពិសេសក្នុងដំណាក់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩”
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ជាមួយគ្នានេះកម្មវិធីផ្ដល់អាហារតាមសាលារៀន ដែលប្រើប្រាស់កសិផលក្នុងសហគមន៍ ក៏ជាគោលដៅ ជាចម្បងមួយ ក្នុងការផ្តល់អាហាររូបត្ថម្ភដល់កុមារ ឱ្យទទួលបានការលូតលាស់ រាងកាយមាំមួន បញ្ញាស្មារតីដល់ការរៀនសូត្របានល្អប្រសើរ និងជួយបង្កើនសេដ្ឋកិច្ចនៅក្នុងសហគមន៍ឱ្យកាន់តែល្អប្រសើរ តាមរយៈពិពិធកម្មកសិកម្ម សុវត្ថិភាពតាមក្រុមគ្រួសារស្របតាមពាក្យសហគមន៍ផ្ដល់សុខភាពដល់សាលារៀន សាលារៀននាំមកនូវសុខភាពដល់សហគមន៍។

សូមបញ្ជាក់ជូនថាកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍កំពុងតែ ផ្តល់ជូនសិស្សានុសិស្សចំនួនជាង ២៧ម៉ឺននាក់នៅតាមសាលាគោលដៅចំនួន ១១១៣ នៅទូទាំងប្រទេស។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូនអាហារជារៀងរាល់ព្រឹកដល់សិស្សចំនួន ជាង៥ម៉ឺននាក់ នៅតាមសាលាចំនួន ២៩០ និងសិស្សានុសិស្សចំនួនជាង២២ម៉ឺននាក់នៅតាមសាលាចំនួន ៨២៣ ទៀត ត្រូវបានផ្តល់ជូនដោយកម្មវិធីស្បៀងអាហារពិភពលោក។
អាហារូបត្ថម្ភ គឺជាសារជាតិបំប៉នផ្លូវការបន្ថែមទៀតដែលអាចត្រូវបានគេប្រើជំនួសឱ្យអាហារបំប៉ន ឬសារធាតុចិញ្ចឹមដើម្បីទ្រទ្រង់ជីវិតនិងថែរក្សាសុខភាព។ អាហារដែលរួមមានបន្លែសុវត្ថិភាព អាហារសុវត្ថិភាព នឹងជួយឱ្យសុខភាពរបស់យើងបានល្អ និងមានភាពសកម្មខាងផ្នែករាងកាយផងដែរ ដែលទាំងនេះជួយឱ្យសុខភាព កាន់តែល្អប្រសើរ។
រាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ និងអង្គការពាក់ព័ន្ធនានា ត្រូវចូលរួមលើកកម្ពស់អាហារូបត្ថម្ភ និងច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារជាដើមឱ្យបានត្រឹមត្រូវ និងត្រូវដាក់ឱ្យអនុវត្ត ហើយអ្នកចូលរួមពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ទាំងអ្នកបរិភោគ ទាំងអ្នកលក់ដូរ រួមទាំងរាជរដ្ឋាភិបាលត្រូវចូលរួមជាមួយគ្នា ក្នុងការអនុវត្តច្បាប់ទាំងនោះទើបមានប្រសិទ្ធភាព៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ RMUTP ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/01/2025
សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃព្រះរាជាណាចក្រថៃឡង់ដ៍ កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......
អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/03/2026
សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រគ្រូបង្រៀន...
តួកគី ផ្តល់អាហារូបករណ៍លើការបណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2026
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋតួកគីយ៉េ បានប្រកាសផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សិក្សារយៈពេល ៨ ខែពេញ លើការបណ្ដុះបណ្ដាលភាសា និងវប្បធម៌តួកគីយ៉េ សិក្សានៅសាធារណរដ្ឋតួកគីយ៉េ។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/07/2024
ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/05/2024
សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមានបំណងចង់រៀនធ្វើនំ ធ្វើម្ហូប ក៏ដូចជាធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...
អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2025
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សា...






























