ភ្នំពេញ– ការសិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិលនិស្សិតត្រូវចំណាយលើថ្លៃសិក្សាខ្ពស់ ទាមទារភាពអត់ធ្មត់ តស៊ូ និងតាំងចិត្តខ្ពស់ ទើបអាចបញ្ចប់ការសិក្សាជំនាញនេះដោយជោគជ័យ ព្រោះនិស្សិតត្រូវឆ្លងកាត់ការស្រាវជ្រាវ ការស្វែងយល់ និងការអនុវត្តជាច្រើន។ រៀនជំនាញនេះ បន្ទុកចំណាយជាច្រើន តែប្រសិនបើទទួលបានអាហារូបករណ៍នោះនឹងជួយដល់និស្សិតបានច្រើន។ នេះបើតាមការលើកឡើងរបស់លោក សាង វិសាល ដែលជានិស្សិតអាហារូបករណ៍រដ្ឋាភិបាលចិនឆ្នាំទី៤ សិក្សាបរិញ្ញាបត្រជំនាញវិស្វកម្មសំណង់ស៊ីវិល នៃសាកលវិទ្យាល័យសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន ។
លោក សាង វិសាល អ្នកខេត្តព្រះវិហាររូបនេះ បាននិយាយថា ការសិក្សានៅមហាវិទ្យាល័យត្រូវចំណាយច្រើនរាប់បញ្ជូលទាំងការធ្វើដំណើរ ការស្នាក់នៅ ការចុះសិក្សាស្រាវជ្រាវ និងថ្លៃបង់សាលាជាដើម។ ដើម្បីដំណោះស្រាយរាល់ការចំណាយសម្រាប់ការសិក្សា និងមិនធ្វើឱ្យប៉ះពាល់ដល់ការចំណាយរបនស់គ្រួសារ លោកខិតខំស្វែងរកអាហារូបករណ៍ពេញលេញដោយប្រើប្រាស់សមត្ថភាពផ្ទាល់ខ្លួន។

លោក សាង វិសាល ៖
“នៅឆ្នាំ២០១៨ ខ្ញុំបានប្រឡងជាប់អាហារូបករណ៍សិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិលសិក្សានៅសាកលវិទ្យាល័យសៀងហៃ ប្រទេសចិន ។ ខ្ញុំយល់ថា វាលំបាកបន្តិចសម្រាប់ខ្ញុំដែលស្វែងរកអាហារូបករណ៍ណាជួយរាល់ការចំណាយរបស់ខ្ញុំ ប៉ុន្តែជំនាញដែលខ្ញុំស្រឡាញ់និងបំណងសិក្សារបស់ខ្ញុំបានធ្វើឱ្យខ្ញុំប្រឹងប្រែងរហូតដល់ប្រឡងជាប់”។
ដើម្បីទទួលបានអាហារូបករណ៍នេះ លោក សាង វិសាល បានចែករំលែកថា បេក្ខភាពទាំងអស់ត្រូវត្រៀមខ្លួនប្រឡង ត្រៀមមើលវិញ្ញាសារប្រឡង ត្រៀមខ្លួនសម្ភាស៍ ជាពិសេសត្រូវត្រៀមភាសាអន្តរជាតិ (ភាសាអង់គ្លេស) ប្រសិនបើចេះភាសាប្រទេសដែលដាក់ពាក្យស្នើសុំអាហារូបករណ៍កាន់តែប្រសើរ។

និយាយពីបទពិសោធន៍សិក្សានៅប្រទេសចិន យុវជនសម្បុរស្រអែមរូបនេះ បាននិយាយថា កាលសិក្សាដំបូងៗជួបផលលំបាកមួយ ចំនួនដូចជា ការប្រើប្រាស់ភាសា ទំនាក់ទំនងក្នុងការសិក្សា និងការរស់នៅ ដោយសារមានសិស្សមកពីបណ្ដាប្រទេសផ្សេងៗគ្នា បញ្ហាម្ហូបអាហារ(ប្លែករសជាតិ) និងអាកាសធាតុជាដើម ។
លោក សាង វិសាល បានបន្ថែមថា លោកតាំងចិត្តយកចំណេះដឹងជំនាញវិស្វកម្មសំណង់ស៊ីវិលយកមកអភិវឌ្ឍន៍ប្រទេសកំណើត និងធ្វើឱ្យវិស័យសំណង់កាន់តែមានគុណភាពប្រសើរឡើងដូចប្រទេសជឿនលឿន។ ទន្ទឹមគ្នានេះ បានលើកទឹកចិត្តដល់យុវជនកម្ពុជាដែលមានបំណងសិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិល ត្រូវខិតខំរៀនមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា និងភាសាអង់គ្លេសឱ្យបានពូកែ ដែលជាមុខវិជ្ជាចំបាច់សម្រាប់សិក្សាជំនាញនេះ និងបន្តដាក់ពាក្យប្រឡងអាហារូបករណ៍ដែលខ្លួនពេញចិត្ត រហូតទទួលបាលលទ្ធផលជាទីគាប់ប្រសើរ៕

សូមជម្រាបថា ទម្រាំលោក សាង វិសាល ប្រឡងជាប់អាហារូបករណ៍សិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិល នៃសាកលវិទ្យាល័យសៀងហៃ លោកធ្លាប់បរាជ័យដាក់ពាក្យចំនួនបីដង ។ លោកបានបន្តដាក់ពាក្យស្នើសុំអាហារូបករណ៍ម្ដងទៀត ដែលជាលើកទី៤ និងទទួលបានជោគជ័យតាមក្ដីស្រមៃនិងការរំពឹងទុក ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។
ក្រសួងអប់រំជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអប់រំជំនាន់ទី១២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...
កម្មវិធី Kemitraan Negara Berkembang ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/01/2023
ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...
ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2025
អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែលជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គលឆ្នើម ដែលមកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2026
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran ឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2026
សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...






























