ភ្នំពេញ – ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សន្និបាតអប់រំឆ្នាំនេះសម្រេចដាក់ចេញវិធានការកែទម្រង់វិស័យអប់រំដំណាក់កាលទី៣ គឺការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព។ តាមរយៈវិធានការកែទម្រង់វិស័យអប់រំដំណាក់កាលទី៣ ក្រសួងនឹងអនុវត្តសកម្មភាពពង្រឹងការអនុវត្តកំណែទម្រង់ការគ្រប់គ្រងធនធានមនុស្ស ត្រូវផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈជាគ្រូបង្រៀន ភាពជាអ្នកដឹកនាំ គ្រប់គ្រង ស្រាវជ្រាវ និងវាយតម្លៃ ។
ឯកឧត្តមបណ្ឌិតសភាចារ្យមានប្រសាសន៍ខាងលើនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និង កីឡា ឆ្នាំសិក្សា២០២០-២០២១ និងទិសដៅសម្រាប់ឆ្នាំសិក្សា២០២១-២០២២ ព្រឹកថ្ងៃទី២៥ ខែមេសា ប្រព្រឹត្តិទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំដាក់ចេញវិធានការកែទម្រង់វិស័យអប់រំដំណាក់កាលទី៣ ដោយដាក់ឱ្យអនុវត្តអភិក្រមស្តីពីការគ្រប់គ្រងផ្តោតលើលទ្ធផលឆ្ពោះទៅរកការដោះស្រាយបញ្ហាជាលក្ខណៈប្រព័ន្ធ និងតាមបែបអនុវិស័យ ។ ទន្ទឹមគ្នានេះ ការពង្រឹងប្រព័ន្ធគ្រប់គ្រងអប់រំ ដោយត្រូវរួមបញ្ចូលគ្នានូវការពិនិត្យឡើងវិញមុខងារនិងភារកិច្ច ការរៀបចំផែនការប្រចាំឆ្នាំ ការអនុវត្តគន្លងអាជីព ការអភិវឌ្ឍសមត្ថភាព និងការពិនិត្យតាមដាននិងវាយតម្លៃ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖
“ការពង្រឹងការអនុវត្តកំណែទម្រង់ការគ្រប់គ្រងធនធានមនុស្ស ត្រូវផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈជាគ្រូបង្រៀន ភាពជាអ្នកដឹកនាំគ្រប់គ្រង និងជាអ្នកស្រាវជ្រាវ និងវាយតម្លៃ”

ស្របគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់បន្ថែមថា ការកែលម្អប្រព័ន្ធលើកទឹកចិត្តនិងការផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍគន្លងអាជីព ក៏ដូចជាការទទួលស្គាល់អ្នកជំនាញអប់រំតាមរយៈការលើកកម្ពស់ការប្រណាំងប្រជែង ការវាយតម្លៃនាយកសាលាល្អ គ្រូបង្រៀនល្អគ្រូបង្រៀនល្អភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ដំបូង និងនាយកសាលាស្អាត ដោយប្រើប្រាស់ប្រព័ន្ធរង្វាយតម្លៃការបំពេញការងារប្រចាំឆ្នាំ ។ ទន្ទឹមគ្នានេះ ពង្រឹងប្រព័ន្ធនិងផ្លាស់ប្តូររបៀបធ្វើការដោយប្រែក្លាយឧត្តមានុវត្តនៃការអនុវត្តគម្រោងនានា មកជាការពង្រឹងប្រព័ន្ធ និងការរៀបចំគោលនយោបាយ និងគោលការណ៍ណែនាំ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍធនធានមនុស្ស ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៥ នៃរដ្ឋសភា ចាប់ពីខែកញ្ញា ឆ្នាំ២០១៣ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវអាទិភាពកំណែទម្រង់ដំណាក់កាល ទី១ ដែលមាន ៨ចំណុច ទី១. ការពង្រឹងគុណភាពអប់រំ ទី២. ការពង្រឹងការគ្រប់គ្រងបុគ្គលិក ទី៣. ការពង្រឹងការប្រឡងគ្រប់ប្រភេទ ទី៤. កំណែទម្រង់ឧត្តមសិក្សា ទី៥. ការអភិវឌ្ឍសម្រាប់យុវជននូវជំនាញបច្ចេកទេសនិងជំនាញទន់ទី ៦.កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទី៧. កំណែទម្រង់ការអប់រំកាយ និងកីឡា និង ទី៨. ការបង្កើតអង្គភាពស្រាវជ្រាវគោលនយោបាយវិស័យអប់រំ ។

គួររំលឹកថា នៅក្នុងឆ្នាំ២០១៥ សន្និបាតអប់រំបានដាក់ចេញចក្ខុវិស័យកំណែទម្រង់អប់រំ ដែលឈរលើសសរស្តម្ភ៥ ទី១. ការអនុវត្តផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន ទី២. ការធ្វើអធិការកិច្ច ទី៣ . រង្វាយតម្លៃសិក្សា ទី៤. ការកែលម្អកម្មវិធីសិក្សា និងបរិស្ថានសិក្សា និងទី៥. កំណែទម្រង់ឧត្តមសិក្សា ។ ជាមួយគ្នានេះដែរ សន្និបាតអប់រំឆ្នាំ២០១៥ បានដាក់ចេញវិធានការកំណែទម្រង់វិស័យអប់រំ ដំណាក់កាលទី២ គឺកំណែទម្រង់សាលារៀន ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសម្រាប់សិស្សនិស្សិតកម្ពុជា បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/05/2026
សាធារណរដ្ឋប្រជាមានិតចិន កំពុុងប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ១០ រូប ដើម្បីឱ្យទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/07/2025
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

ឱកាសអាហារូបករណ៍ជំនាញវិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/06/2025
សម្រាប់សិស្សនិស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏ដូចជាថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្មអគ្គិសនី នៅប្រទេសចិន

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/03/2026
សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសជ្រើសរើសសិស្សទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យចូលរៀនឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុងមានតម្រូវការទីផ្សារការងារ។

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2023
កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាលអូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើមដំណើរការចុះឈ្មោះ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/08/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/08/2024
ឱកាសអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសចិន ពីកម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...


































































