ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសហើយ ពីម្ចាស់ពានរង្វាន់ «សម្តេចតេជោ សែន» សម្រាប់ជ័យលាភីនាយកសាលាល្អ គ្រូបង្រៀនល្អភាសាខ្មែរ គ្រូបង្រៀនល្អគណិតវិទ្យា ព្រមទាំងពានរង្វាន់សម្រាប់ជ័យលាភីសាលាស្អាត។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ថា សម្រាប់ពានរង្វាន់ “សម្ដេចតេជោ សែន” ជ័យលាភីនាយកសាលាល្អ មានចំនួន៣ជ័យលាភី ក្នុងនោះ ជ័យលាភីលេខ១ បានទៅលើ លោក ឆេង រិទ្ធ នាយកសាលាបឋមសិក្សាពោធិ៍សាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយទទួលបានពានរង្វាន់ជ័យលាភីលេខ១ និងថវិកាអមពានរង្វាន់ចំនួន៧លានរៀល, ជ័យលាភីលេខ២ បានទៅលើ លោក លោក ស៊ឹម រ៉ុង នាយកវិទ្យាល័យហ៊ុន សែន១មិថុនា ស្រុកបាទី ខេត្តតាកែវ ទទួលបានពានរង្វាន់ជ័យលាភីលេខ២ និងថវិកាអមពានរង្វាន់ចំនួន ៦លានរៀល និងជ័យលាភីលេខ៣ បានទៅលើ លោក ខែម រ៉ន នាយកវិទ្យាល័យស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទទួលបានពានរង្វាន់ជ័យលាភីលេខ៣ និងថវិកាអមពានរង្វាន់ចំនួន ៥លានរៀល។
ដោយឡែក ពានរង្វាន់ “សម្ដេចតេជោ សែន” សម្រាប់ជ័យលាភីគ្រូបង្រៀនល្អ ជ័យលាភីលេខ១ បានទៅលើ លោកស្រី ហៃ ចរិយា គ្រូបង្រៀននៅវិទ្យាល័យ សុខអានសំរោង ស្រុកសំរោង ខេត្តតាកែវទទួលបានពានរង្វាន់ជ័យលាភីលេខ១ និងថវិកាអមពានរង្វាន់ចំនួន ៥លានរៀល, ជ័យលាភីលេខ២ បានទៅលើ លោក ឡឹក សុផាណា គ្រូបង្រៀននៅវិទ្យាល័យ ពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ទទួលបានពានរង្វាន់ជ័យលាភីលេខ២ និងថវិកាអមពានរង្វាន់ចំនួន ៤លានរៀល។

ទន្ទឹមគ្នានេះ ជ័យលាភីលេខ៣ បានទៅលើ លោកស្រី អុល ម៉ារី គ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែនកំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាមទទួលបានពានរង្វាន់ជ័យលាភីលេខ៣ និងថវិកាអមពានរង្វាន់ចំនួន៣បីលានរៀល។ ជ័យលាភីលេខ៤ បានទៅលើ លោក លឹម សុគន្ធដារ៉ា គ្រូបង្រៀននៅសាលាបឋមសិក្សាអនុវត្ត រាជធានីភ្នំពេញ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទទួលបានពានរង្វាន់ជ័យលាភីលេខ៤ និងថវិកាអមពានរង្វាន់ចំនួន ៣លានរៀល និងជ័យលាភីលេខ៥ បានទៅលើ លោក គិន ធារ៉ាគ្រូបង្រៀននៅវិទ្យាល័យ តេជោសែន សំរោង ស្រុកសំរោង ខេត្តឧត្តរមានជ័យទទួលបានពានរង្វាន់ជ័យលាភីលេខ៥ និងថវិកាអមពានរង្វាន់ចំនួន ៣លានរៀល។
ដោយក្នុងនោះ ពានរង្វាន់ “សម្ដេចតេជោ សែន” សម្រាប់ជ័យលាភីគ្រូបង្រៀនភាសាខ្មែរថ្នាក់ទី១ ថ្នាក់ទី២ និងថ្នាក់ទី៣ រួមមាន ជ័យលាភីលេខ១ បានទៅលើ លោកស្រី សួង សិទ្ធិកាគ្រូបង្រៀននៅសាលាបឋមសិក្សាអង្គរុន ស្រុកត្រាំកក់ ខេត្តតាកែវទទួលបានពានរង្វាន់ជ័យលាភីលេខ១ និងថវិកាអមពានរង្វាន់ចំនួន៥លានរៀល, ជ័យលាភីលេខ២ បានទៅលើ លោកស្រី ចាន់ ចរិយា គ្រូបង្រៀននៅសាលាបឋមសិក្សាគំរូក្រុង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងទទួលបានពានរង្វាន់ជ័យលាភីលេខ២ និងថវិកាអមពានរង្វាន់ចំនួន៤លានរៀល។
ជ័យលាភីលេខ៣ បានទៅលើ លោកស្រី សន ឆេងលី គ្រូបង្រៀននៅសាលាបឋមសិក្សាទួលថ្មី ក្រុងកំពង់ចាម ខេត្តកំពង់ចាមទទួលបានពានរង្វាន់ជ័យលាភីលេខ៣ និងថវិកាអមពានរង្វាន់ចំនួន៣លានរៀល, ជ័យលាភីលេខ៤ បានទៅលើ លោក ទូច លាងហ៊ាន់ គ្រូបង្រៀននៅសាលាបឋមសិក្សានាងនយ ស្រុកស្ទោង ខេត្តកំពង់ធំទទួលបានពានរង្វាន់ជ័យលាភីលេខ៤ និងថវិកាអមពាន រង្វាន់ចំនួន៣លានរៀល និងជ័យលាភីលេខ៥ បានទៅលើ លោកស្រី ប៉ិច សោភ័ណ្ឌ គ្រូបង្រៀននៅសាលាបឋមសិក្សា ជាស៊ីម ក្រុងបាត់ដំបង ខេត្តបាត់ដំបងទទួលបានពានរង្វាន់ជ័យលាភីលេខ៥ និងថវិកាអមពានរង្វាន់ចំនួន ៣លានរៀល។
សម្រាប់ជ័យលាភីគ្រូបង្រៀនល្អគណិតវិទ្យាថ្នាក់ទី១ ថ្នាក់ទី២ និងថ្នាក់ទី៣ វិញ ជ័យលាភីលេខ១ បានទៅលើ លោកស្រី ង៉ែត មុន្ទីសត្យា គ្រូបង្រៀននៅសាលាបឋមសិក្សាអនុវត្ត ក្រុងកំពត ខេត្តកំពត ទទួលបានពានរង្វាន់ជ័យលាភីលេខ១និងថវិកាអមពានរង្វាន់ចំនួន ៥លានរៀល, ជ័យលាភីលេខ២ បានទៅលើ លោកស្រី ណុំ ចិត្រា គ្រូបង្រៀននៅសាលាបឋមសិក្សាស្ពានពោធិ៍ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ទទួលបានពានរង្វាន់ជ័យលាភីលេខ២ និងថវិកាអមពានរង្វាន់ចំនួន ៤លានរៀល។
ជ័យលាភីលេខ៣ បានទៅលើ លោកស្រី កន លីកា គ្រូបង្រៀននៅសាលាបឋមសិក្សាហ៊ុនសែនពាមជីកង ស្រុកកងមាសខេត្តកំពង់ចាម ទទួលបានពានរង្វាន់ជ័យលាភីលេខ៣ និងថវិកាអមពានរង្វាន់ចំនួន ៣លានរៀល, ជ័យលាភីលេខ៤ បានទៅលើ លោកស្រី តាំង មួយហ្គិច គ្រូបង្រៀននៅសាលាបឋមសិក្សាព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទទួលបានពានរង្វាន់ជ័យលាភីលេខ៤ និងថវិកាអមពានរង្វាន់ចំនួន ៣លានរៀល, ជ័យលាភីលេខ៥ បានទៅលើ លោកស្រី ប្លុង សេរីវុទ្ធី គ្រូបង្រៀននៅសាលាបឋមសិក្សាព្រែកក្រូច ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទទួលបានពានរង្វាន់ជ័យលាភីលេខ៥ និងថវិកាអមពានរង្វាន់ចំនួន ៣លានរៀល។
ជាមួយគ្នានេះ សម្រាប់សាលាស្អាត ក៏ត្រូវបានរកឃើញដែរ ដោយក្នុងនោះ ជ័យលាភីលេខ១ បានទៅលើ វិទ្យាល័យស្វាយរៀង ដែលមានទីតាំងស្ថិតនៅ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយសាលាទទួលបានពានរង្វាន់ជ័យលាភីលេខ១ និងថវិកាអមពានរង្វាន់ចំនួន ៥លានរៀល, ជ័យលាភីលេខ២ បានទៅលើ សាលាបឋមសិក្សាវត្តចែងដែលមានទីតាំងស្ថិតនៅស្រុកសង្កែ ខេត្តបាត់ដំបង ទទួលបានពានរង្វាន់ជ័យលាភីលេខ២ និងថវិកាអមពានរង្វាន់ចំនួន ៤លានរៀល។

ដោយក្នុងនោះ ជ័យលាភីលេខ៣ បានទៅលើ សាលាបឋមសិក្សាគងជ័យដែលមានទីតាំងស្ថិតនៅ ស្រុកកងមាស ខេត្តកំពង់ចាម ទទួលបានពានរង្វាន់ជ័យលាភីលេខ៣ និងថវិកាអមពានរង្វាន់ចំនួន ៣លានរៀល, ជ័យលាភីលេខ៤ បានទៅលើ សាលាបឋមសិក្សានិងវិទ្យាល័យហ៊ុន សែន មិត្តភាពដែលមានទីតាំងស្ថិតនៅក្រុងព្រះសីហនុខេត្តព្រះសីហនុ ទទួលបានពានរង្វាន់ជ័យលាភីលេខ៤ និងថវិកាអមពាន រង្វាន់ចំនួន ៣លានរៀល និងជ័យលាភីលេខ៥ បានទៅលើ អនុវិទ្យាល័យទីរួមខេត្ត ដែលមានទីតាំងស្ថិតនៅ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទទួលបានពានរង្វាន់ជ័យលាភីលេខ៥ ព្រមទាំងថវិកាអមពានរង្វាន់ចំនួន ៣លានរៀល៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...
អាហារូបករណ៍៦០កន្លែង សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិកនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានប្រកាសពីការផ្តល់ជូនអាហារូបករណ៍១០០% ដល់សិស្សធ្លាក់ ឬជាប់ថ្នាក់ទី១២ សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិក សិក្សារយៈពេល២ឆ្នាំ ចំនួន៦០កន្លែង។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2024
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...
អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2025
តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...
ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/02/2025
វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។
អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/11/2024
សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!






























