ក្រសួងបរិស្ថាន និងក្រុមហ៊ុនសៀមិនស៍ ចុះអនុស្សារណៈយោគយល់គ្នា ក្នុង​ការ​លើកកម្ពស់ការបណ្តុះបណ្តាលបច្ចេកវិទ្យា

ភ្នំពេញ – ក្រសួងបរិស្ថាន រួមជាមួយ​ក្រុមហ៊ុនសូហ្វ៊ែរ សៀមិនស៍ និង​សាលា​បច្ចេកវិទ្យាចំនួន៣ទៀត រួមមាន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, បណ្ឌិតសភាបច្ចេកវិទ្យាឌីថលកម្ពុជា និងសាលា ស្ទីមមីង ខេមបូឌា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ​២០២២ បានសម្រេចចុះអនុស្សារណៈ នៃការយោគយល់​គ្នា​ក្នុងការលើកកម្ពស់​ការ​បណ្តុះបណ្តាលវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត។

តាមរយ:អនុស្សារណៈយោគយល់គ្នានេះ ក្រុមហ៊ុនសៀមិនស៍ នឹងផ្តល់ជូននូវកញ្ចប់សូហ្វ៊ែរដែលមានអជ្ញាប័ណ្ណ (License software) ធនធានសម្ភារ:បណ្តុះបណ្តាល និងកម្មវិធីសិក្សាដល់ក្រសួងបរិស្ថាន ដើម្បីផ្តល់ជូនដល់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា តាមរយ:ការជួយគាំទ្រសម្របសម្រួលផ្នែកដំបូន្មានបច្ចេកទេស និងការបណ្តុះបណ្តាលពី software ពីសាលា ស្ទីមមីង ខេមបូឌា។ ជាមួយគ្នានេះ និស្សិតដែលមកពីសាកលវិទ្យាល័យដៃគូទាំងនេះ នឹងទទួលបានការបណ្តុះបណ្តាល, ការប្រើប្រាស់សូហ្វ៊ែរដែលមានអជ្ញាប័ណ្ណ និងការប្រឡងយកសញ្ញាបត្របញ្ជាក់សមត្ថភាពស្តង់ដាផងដែរ ក្រោមការជួយឧបត្ថម្ភពីក្រសួងបរិស្ថាន។

មានប្រសាសន៍​ក្នុង​ឱកាស​នោះ ឯកឧត្ដម សាយ សំអាល់ បានមានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់នេះ គឺជាការចាប់ផ្ដើមថ្មីនៃការនាំយកនូវបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងការកសាងធនធានមនុស្ស ដែលជាកាតាលីករសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការរួមចំណែកបង្កើនផលិតភាពនិងប្រសិទ្ធភាពការងារ និងប្រែក្លាយកម្ពុជាពីប្រទេសកសិកម្ម និងឧស្សហកម្មបែបប្រពៃណី ទៅជាឧស្សាហកម្មទំនើបជឿនលឿន។

តាមរយៈអនុស្សរណៈនេះ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ រួមគ្នាប្រកបដោយភាពរស់រវើក ដោយបានរួមបញ្ចូលទស្សនៈ គោលជំហរ ឆន្ទៈ និងការប្ដេជ្ញាចិត្ត ដើម្បីលើកកម្ពស់វិស័យបច្ចេកវិទ្យានិងវិទ្យាសាស្រ្ត។ ឯកឧត្តម សាយ សំអាល់ បាន​បញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំខាងមុននេះ ចេញពីការខិតខំប្រឹងប្រែង ក្រោមម្លប់នៃសន្តិភាព និងឈរលើស្មារតីខ្មែរធ្វើបាន កម្ពុជានឹងពោរពេញដោយធនធានមនុស្សប្រកបដោយជំនាញបច្ចេកទេស និងទេព្យកោសល្យខ្ពស់ដើម្បីជាចលករក្នុងការអភិវឌ្ឍសង្គមកម្ពុជា។

ជាមួយ​គ្នានេះដែរ ឯកឧត្តម ជា វ៉ាន់ដេត ក្នុងនាមជារដ្ឋមន្រ្តីទទួលបន្ទុកវិស័យបច្ចេកវិទ្យានៅកម្ពុជា ក៏​បានលើកឡើងដែរថា ការកសាងធនធានមនុស្សគឺជារឿងសំខាន់បំផុតក្នុងការឈានឆ្ពោះទៅការអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ ឯកឧត្តមបញ្ជាក់ថា ចាប់តាំងពីវិបត្តិជំងឺកូវីដ១៩ នៅកម្ពុជា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលមានសន្ទុះកាន់តែខ្លាំងក្នុងវិស័យសាធារណៈ វិស័យឯកជន និងក្នុងចំណោមប្រជាពលរដ្ឋទូទៅ ពិសេសសិស្ស-និស្សិត។ បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ បានធ្វើឲ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែមានលក្ខណៈចាំបាច់និងទូលំទូលាយក្នុងគ្រប់វិស័យ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច។ ដើម្បីឱ្យ​ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលផ្តល់ផលប្រយោជន៍ខ្ពស់ដល់គ្រប់តួអង្គនៃសង្គម “គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ត្រូវបានរៀបចំឡើងដោយមានសសរស្ដម្ភចំនួន៣គឺ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីថល និងធុរកិច្ចឌីជីថល។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តជំរុញការកសាងធនធានមនុស្សឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារពលកម្មកម្ពុជា បន្តពង្រឹងវិសាលភាពនៃកម្មវិធីគាំទ្រនិងលើកទឹកចិត្តនានាឈានទៅបង្កើតលក្ខខណ្ឌអំណោយផលដល់ការបង្កើត និងការវិនិយោគលើបច្ចេកវិទ្យាឌីជីថល ដែលមានសក្ដានុពលសម្រាប់ចាប់យកខ្សែច្រវាក់ផលិតកម្មនិងតម្លៃឌីជីថល និងការអភិវឌ្ឍឈានទៅសម្រេចបានចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី