ផ្ញើសារជូនពរទៅនរណាម្នាក់នាឱកាសពិសេសៗ បង្ហាញពីមិត្តភាពនិងក្តីស្រឡាញ់

ភ្នំពេញ – ការជូនពរ ឬការនិយាយអបអរនៅក្នុងឱកាសពិសេសៗអ្វីមួយ ដូចជាពិធីបុណ្យចូលឆ្នាំ ពិធីខួបកំណើត ថ្ងៃទទួលសញ្ញាបត្រ ឬថ្ងៃពិសេសផ្សេងៗ ជាឱកាសបង្ហាញក្តីស្រឡាញ់ ការនឹករឮកដល់​គ្នា ការផ្តល់តម្លៃនិងភាពសំខាន់ឱ្យគ្នា ព្រមទាំងជំរុញការប្រាស្រ័យទាក់ទងកាន់តែប្រសើរ ។ ការជូនពរអាចរក្សា​ទំនាក់ទំនងការងារ ស្នេហា ការសិក្សា មិត្តភាព ឬទំនាក់ទំនងគ្រួសារបានយ៉ាងល្អ។

លោក ឃាង ឃី និស្សិតបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ បាននិយាយថា ប្រយោគជូនពរគ្នាទៅវិញទៅមកទោះធ្វើឡើងក្នុងរូបភាពណាក៏ដោយ វាគឺជាសកម្មភាពមួយដែលបង្ហាញពីការរក្សាចំណងមិត្តភាព ការរាប់អាន និងទទួលយកពរជ័យពីមិត្តភក្តិ ។ ទន្ទឹមគ្នានេះ វាជាផ្នែកមួយនៃទំនាក់ទំនងសង្គម មិនថាតាមរយៈពាក្យសម្តី ឬអំណោយផ្សេងៗ ។ រូបភាពបង្ហាញ​ក្តីស្រឡាញ់នេះជាកត្តាសំខាន់ដែលធ្វើឱ្យចំណងមិត្តភាពរឹតតែមានឥទ្ធិពល ។ 

សម្រាប់លោក ឃាង ឃី ៖

“ខ្ញុំជឿជាក់ថា ការនិយាយអបអរ ឬជូនពរអ្នកដទៃជាចំណុចសំខាន់មួយ ធ្វើឱ្យចំណងមិត្តភាពកាន់តែប្រសើរថែមមួយកម្រិតទៀត” ។

ចំណែកលោក ឡាង វ៉ាន់ឌី និស្សិតសិក្សាជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា តាមរយៈការសង្កេត និងបទពិសោធន៍ផ្ទាល់ខ្លួន ពេលដែលខ្លួនត្រូវបានគេផ្ញើសារជូនពរម្តងៗ ហាក់​បានរំលេចបរិយាកាសដ៏សែនសប្បាយរីករាយ និងមានអារម្មណ៍ថា ខ្លួនជាមនុស្សសំខាន់ និងទទួលបាន​ភាពកក់ក្ដៅពីមិត្តភាព​ ។

លោក ឡាង វ៉ាន់ឌី បានបញ្ជាក់ថា ៖

“ការជូនពរ ឬអបអរគ្នាទៅវិញទៅមក ជាពិសេសនៅក្នុងឱកាសអ្វីមួយ គឺជាសកម្មភាពវិជ្ជមាន ព្រោះវាបានផ្តល់នៅភាពសប្បាយរីករាយជូនទៅកាន់ភាគីទាំងសងខាង និងធ្វើឱ្យភាគីដែលទទួលបានសារជូនពរកាន់តែយល់ថា ខ្លួនគេគំពុងទទួលបានការយកចិត្តទុកដាក់” ។

ដោយឡែកលោក មួយ ពិសិដ្ឋ ជានិស្សិតបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ ក៏យល់ឃើញដែរថា ទោះបីជាលោកមិនបានចាប់អារម្មណ៍ពីទំហំអត្ថប្រយោជន៍នៃការជូនពរឱ្យបានស៊ីជម្រៅក៏ដោយ ប៉ុន្តែសកម្មភាពជូនពរគ្នាបានបង្ហាញពីសេចក្ដីគោរពរាប់អាន និងជាវិធីជួយជំរុញកិច្ចសន្ទនាកាន់តែប្រសើរ ឬជាគន្លឹះជួយបង្កើតឱកាសសន្ទនាជាមួយមនុស្សដែលមិនធ្លាប់និយាយគ្នាពីមុនមក ។

ជាការកត់សម្គាល់ បច្ចុប្បន្នមានវិធីសាស្ត្រជាច្រើនដែលអាចបង្ហាញសារជូនពរទៅកាន់នរណាម្នាក់នៅក្នុងឱកាសអ្វីមួយ អាចជាពាក្យពេចន៍សរសេរលើសំបុត្រ ផ្ញើសារជូនពរតាមទូរស័ព្ទ ផ្ញើសារជូនពរតាមរយៈបណ្តាញសង្គម ឬតាមរយៈអ៊ីម៉ែលជាដើម ។ សារជូនពរភ្ជាប់ដោយឃ្លាលើកទឹកចិត្តនឹងធ្វើឱ្យអ្នកទទួលកាន់តែទទួលអារម្មណ៍ស្និទស្នាល ព្រមទាំងភាព​កក់ក្តៅមួយកម្រិតទៀត ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។