វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា មានអត្ថន័យអប់រំមនុស្សឱ្យមានបំណិនជីវិតច្បាស់លាស់

ភ្នំពេញ- បញ្ញត្តិ “វិជ្ជាសម្បទា បំណិនសម្បទា ចិរយាសម្បទា កាយសម្បទា និងគុណសម្បទា” ជាបំណិនមូលដ្ឋានគ្រឹះជីវិតដ៏សំខាន់សម្រាប់មនុស្សគ្រប់រូបនៅក្នុងសង្គម។ ទន្ទឹមគ្នានេះ ការអប់រំបំណិនជីវិតនេះ ពិតជារួមចំណែកសំខាន់ ជាពិសេសសម្រាប់យុវជនដែលជាវ័យមួយដែលត្រូវការការអភិវឌ្ឍខ្លាំងខាងផ្នែកបញ្ញា រាងកាយសង្គម ផ្លូវចិត្ត និងសមត្ថភាព។

បើតាមគោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិត មានចក្ខុវិស័យ អភិវឌ្ឍប្រជាជនកម្ពុជាគ្រប់រូបឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចិរយាសម្បទា កាយសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ច និងលើកកម្ពស់សុខដុមជីវិតបុគ្គល គ្រួសារ និងសង្គម តាមរយៈការផ្ដល់ឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ។

វិជ្ជាសម្បទា សំដៅដល់ចំណេះដឹងដែលសិស្សានុសិស្សទទួលបានពីកម្មវិធីអប់រំ ហើយអាចយកទៅអនុវត្តក្នុងជីវភាពប្រចាំថ្ងៃរបស់ខ្លួនបាន។  បំណិនសម្បទា សំដៅដល់ភាពប៉ិនប្រសប់ ដែលសិស្សានុសិស្សទទួលបានពីកម្មវិធីអប់រំហើយអាចយកទៅអនុវត្តក្នុងជីវភាពប្រចាំថ្ងៃរបស់ខ្លួនបាន។

ទន្ទឹមគ្នានេះ ចរិយាសម្បទា សំដៅដល់អត្តចរិត មនោសញ្ចេតនា ដែលសិស្សានុសិស្សត្រូវចេះប្រកាន់យកក្នុងស្ថានភាពជាក់ស្តែងមួយ ដើម្បីដាក់ចេញនូវវិធានការ ឬដំណោះស្រាយសមស្របនិងស្មើភាពជាមួយដៃគូ។ ចំពោះ កាយសម្បទា សំដៅដល់រូបរាងកាយពេញលេញនិងសុខភាពរឹងមាំល្អ។ ចំណែក គុណសម្បទា សំដៅដល់ការបរិបូរណ៍ដោយសេចក្តីល្អ សេចក្តីបរិសុទ្ធ។

នៅក្នុងឯកសារស្ដីពីកម្មវិធីលម្អិតសម្រាប់មត្តេយ្យសិក្សារដ្ឋ (២០១៨) វិជ្ជាសម្បទា មានន័យថា ការស្គាល់ ចំណាំ ថាតាម ហៅឈ្មោះ និងអានបានតួអក្សរ ពាក្យ ឃ្លា និងងាយៗដែលធ្លាប់ប្រើប្រាស់រចាំថ្ងៃញឹកញាប់។ លើសពីនេះ ចំណាំ គូសតាម ហៅឈ្មោះ រាប់ចំនួន លេខពីរខ្ទង់ និងស្គាល់រូបរាង ទំហំវត្ថុនានា និងរង្វាស់រង្វាល់មួយចំនួន ប្រាប់បានពីរបៀបថែទាំសុខភាពងាយៗ ដូចជា អនាម័យខ្លួនប្រាណ ការបរិភោគចំណីអាហារ ប្រាប់ពីរបៀបបង្ការខ្លួនពីគ្រោះថ្នាក់ដោយចៃដន្យ ឬដោយធម្មជាតិ ។

ដោយឡែក បំណិនសម្បទា ជាការប្រើប្រាស់ភាសាខ្មែរសម្រាប់ទំនាក់ទំនងប្រចាំថ្ងៃក្នុងគ្រួសារ និងសហគមន៍ ដូចជាការស្តាប់ និយាយ និងប្រើសំដីសមរម្យប្រកបដោយការទទួលខុសត្រូវ ប្រើប្រាស់គណិតវិទ្យាដូចជាការចំណាំ រាប់ គូសតាម និងប្រៀបធៀបរក្សាអនាម័យខ្លួនប្រាណ ។ ចំណែក ចរិយាសម្បទា មានន័យថា ការសប្បាយរីករាយចូលរួមលេងល្បែងសិក្សា ក្លាហាន សកម្ម ចែករំលែក និងសហការ ស្រឡាញ់ខ្លួនឯង គ្រួសារ មិត្តភក្តិ លោកគ្រូ អ្នកគ្រូ និងជនរួមជាតិ ស្រឡាញ់បរិស្ថាន វប្បធម៌ និងប្រពៃណីទំនៀមទម្លាប់របស់ជាតិខ្លួន។

គួរជម្រាបជូនថា បើតាមគោលនយោបាយបំណិនជីវិតក្នុងឆ្នាំ២០០៦ មានគោលបំណងឱ្យសិស្សទាំងអស់ទទួលបានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា អាកប្បកិរិយា និងសមត្ថភាពប្រកបដោយគុណភាព និងសមធម៌ដើម្បីឆ្លើយតបទៅនឹងតម្រូវការសង្គម។ ទន្ទឹមគ្នានេះ គោលនយោបាយអប់រំបំណិនជីវិតបានពណ៌នាយ៉ាងលម្អិត និងចែកចេញជាពីរប្រភេទធំៗគឺ ១. បំណិនមូលដ្ឋាន (បំលឿនជីវិតទូទៅ និងបំណិនបុរេវិជ្ជាជីវៈ) និង២. បំណិនអាជីព (បំណិនអាជីពងាយៗ និងបំណិនវិជ្ជាជីវៈ)៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...