លោក គី សុខគីម ៖ ការវិនិយោគលើជំនាញ ជាការវិនិយោគលើអនាគត

ភ្នំពេញ – ថ្លែង​ក្នុង​សិក្ខា​សាលា​ស្តីពី “ការផ្តល់មូលនិធិសម្រាប់ការអភិវឌ្ឍន៍ជំនាញក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ” កាលពីចុងសប្តាហ៍កន្លងទៅនេះ លោក គី សុខគីម ប្រធានសម្របសម្រួលគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង និងមូលនិធិអភិវឌ្ឍជំនាញ បានលើកឡើងថា ការវិនិយោគលើជំនាញ វាជាការវិនិយោគលើអនាគត មិនត្រឹមតែសម្រាប់បុគ្គលិក កម្មករទេ ប៉ុន្តែក៏ជាការវិនិយោគទៅលើអនាគតរោងចក្រសហគ្រាសផងដែរ។

លោកបានបញ្ជាក់ថា ជំនាញជាកត្តាគន្លឹះក្នុងការកំណត់ភាពប្រកួតប្រជែង ក៏ដូចជាបង្កើននូវតម្លៃបន្ថែមរបស់រោងចក្រសហគ្រាសផងដែរ។ ដូច្នេះការអភិវឌ្ឍន៍ជំនាញ ទាំងជំនាញទន់ និងជំនាញរឹង ជាកត្តាមិនអាចខ្វះបាន ។

“ខ្ញុំគិតថា បើយើងអាចជំរុញការអភិវឌ្ឍន៍ជំនាញនេះបាន យើងនឹងអាចកាន់ការងារបានខ្ពស់ជាងមុន ប្រាក់ខែល្អប្រសើរជាងមុន និងអាចឈានទៅជំនួសបុគ្គលិកបរទេសដែលធ្វើការនៅកម្ពុជា, ម្ខាងទៀតចំពោះក្រុមហ៊ុនក៏ចំណេញផងដែរ ចំណេញត្រង់ថា បុគ្គលិកខាងក្រុមហ៊ុនមិនចាំបាច់ប្រើប្រាស់បុគ្គលិក ពលកម្មជំនាញពីបរទេសច្រើន ដូច្នេះក៏កាត់បន្ថយចំណាយរបស់ពួកគាត់ផងដែរ”

លោក គី សុខគីម

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ក៏​បានលើក​ឡើងដែរថា មិនថានៅ​ក្នុងសង្គមជាតិ ក្រុមហ៊ុន ឬ​នៅក្នុងក្រុមគ្រួសារ វាមិនអាចរីកចំរើន ឬអាចអភិវឌ្ឍ​ន៍​ទៅមុខបានទេ បើសិនជាធនធាន​មនុស្ស​នៅក្នុងសង្គម គ្រួសារ ឬក្រុមហ៊ុននោះ​ មិនមានការបណ្តុះបណ្តាល ។ លោកចាត់ទុកការអភិវឌ្ឍធនធាន​មនុស្ស គឺជា​រឿង​សំខាន់។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)

“ប្រទេស​ដែលមានធនធានមនុស្សខ្លាំងដូចជាសឹង្ហបូរី អាល្លឺម៉ង់ជាដើម គឺគេមានការអភិវឌ្ឍន៍ខ្លាំង ទោះបីជាប្រទេសគេពុំមានធនធានធម្មជាតិអ្វីក៏ដោយ​ វាខុសពីប្រទេសដែលមានធនធានធម្មជាតិ ប៉ុន្តែខ្សោយធនធាន​មនុស្ស គឺនៅតែក្រ ។ អញ្ចឹងធនធានមនុស្សគឺពិតជារឿងសំខាន់មែនទែន”

លោក កាំង ម៉ូនីកា

គួរ​បញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ​២០២២ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដោយ​នៅ​ក្នុងនោះចំណុចជាយុទ្ធសាស្រ្តទី១ ដែល​រាជរដ្ឋាភិបាលយកចិត្តទុកដាក់ គឺបន្តពង្រឹងធនធានមនុស្ស ដើម្បីលើកកម្ពស់ផលិតភាពរោងចក្រ សហគ្រាស និងបង្កើតគន្លងអាជីពសម្រាប់កម្មករនិយោជិត។

តាម​របាយការណ៍របស់​សមាគមរោងចក្រ​កាត់ដេរនៅកម្ពុជា នៅចុងឆ្នាំ​២០២១ កម្ពុជាមានរោងចក្រ​កាត់ដេរចំនួន ៧៤៧រោងចក្រ ក្នុងនោះមានកម្មករជាង ៥២ម៉ឺននាក់​នៅ​ក្នុង​វិស័យកាត់ដេរសម្លៀកបំពាក់ ខណៈវិស័យ​ផលិតស្បែកជើងមានកម្មករជាង ១២ម៉ឺននាក់ និងវិស័យផលិតផលធ្វើដំណើរ មានកម្មករជាង១២ម៉ឺននាក់៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី