ឥរិយាបថការអបរំ​ល្អ ៤ចំណុចជះឥទ្ធិពលវិជ្ជមានដល់ការគិតរបស់កុមារ

ភាពតាងតឹងរបស់កុមារបានរសាយ ហើយសកម្មភាពរីករាយកើតឡើងជារៀងរាល់ថ្ងៃនៅពេលដែលកុមារទទួលបានការអប់រំល្អពីម្តាយឪពុក ។ ការអបរំ​ល្អមិនត្រឹមតែជះឥទ្ធិពលវិជ្ជមានទៅកាន់កុមារ និងសុភមង្គលគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជះឥទ្ធិពលដល់មជ្ឈដ្ឋាននានានៅក្នុងសង្គមផងដែរ ។ លើសពីការអបរំ​ល្អពីម្តាយឪពុកជួយជំរុញឱ្យកុមារក្លាយជាមនុស្សមានទំនួលខុសត្រូវខ្ពស់ពេលដែលពួកគេចម្រើនវ័យទៅថ្ងៃមុខ ។ ខាងក្រោមនេះ ជាវិធីសាស្រ្តអប់រំកូន ៤ចំណុចដែលអាណាព្យាបាលអាចយកទៅអនុវត្ត ដើម្បីជំរុញភាពវិជ្ជមានដល់​កូន ។

១. ព្យាយាមកាត់បន្ថយបរិយាកាសតានតឹងក្នុងផ្ទះ ៖ កុមារសប្បាយរីករាយ គិតវិជ្ជមាន គឺចាប់ផ្តើមតាមរយៈការកែច្នៃបញ្ហានីមួយៗនៅក្នុងផ្ទះឱ្យមានលក្ខណៈសាមញ្ញ និងរីករាយ ទោះបីជាលោកអ្នកកំពុងតែស្ថិតក្នុងស្ថានភាពតានតឹងក៏ដោយ ។ អាណាព្យាបាលអាចផ្តល់ស្នាមញញឹមប្រកបដោយថាមពលទៅកាន់កុមារ ព្រោះ​ធ្វើបែបនេះនឹងធ្វើឱ្យកុមារកាន់តែមានភាពក្លាហាន ហើយរំលេចចេញទស្សៈវិស័យល្អៗ ឬផ្នត់គំនិតវិជ្ជមាន ព្រមទាំងអាចទាញខ្លួនគេឱ្យផុតពីគ្រោះភ័យពេលមានបញ្ហាណាមួយ។

២. ព្យាយាមយល់ចិត្តកុមារ ៖ ពេលកុមារមានអារម្មណ៍មិនសប្បាយ ឬក៏កំពុងទទួលរង់នៅភាពអាម៉ាស់ សូមព្យាយាមឈ្វេងយល់អំពីកុមារដោយយកចិត្តទុកដាក់ ។ អ្វីដែលគួរឱ្យកត់ចំណាំកាន់តែពិសេស ពេលដែលកុមារកំពុងតែធ្វើអ្វីមួយជាលើកដំបូង។ សូមកុំប្រើប្រយោគដែលបំភ័យស្មារតី ឬការមើលស្រាលកិច្ចការដែលកុមារកំពុងធ្វើថាជារឿងតូចតាចឱ្យសោះ ឧទាហរណ៍ដូចជា “កុំធ្វើវាអីប្រយ័ត្នមានបញ្ហាធំជាងនេះ” ។ ជំនួសឱ្យការប្រើពាក្យពេចន៍ទាំងនោះ ចាំបាច់ណាស់ក្នុងការរិះរកប្រយោគណាដែលធ្វើឱ្យកុមារស្ដាប់ហើយមានអារម្មណ៍ថា គេជាមនុស្សមានតម្លៃអាចធ្វើរឿងរ៉ាវផ្សេងៗបានដោយភាពប្រុងប្រយ័ត្ន តែមិនភ័យខ្លាច ។

៣. កត់សម្គាល់អាកប្បកិរិយាកុមារ ៖ វាជារឿងដ៏គួរឱ្យសោកស្ដាយណាស់ ប្រសិនបើលោកឪពុកអ្នកម្តាយ ឬអាណាព្យាបាលយល់ថា ការបង្ហាញក្ដីស្រឡាញ់ និងការលើកទឹកចិត្តបណ្តាលឱ្យកូនទំនើង ។ ពេលកុមារតូចទទួលការសរសើរ និងការលើកទឹកចិត្ត វាប្រៀបដូចជាតន្រ្តីដ៏ពិរោះរណ្តំចំពោះពួកគេ ។ កាលណាក្មេងមានអារម្មណ៍ល្អ ការប្រតិបត្តិសកម្មភាពនានានឹងផ្តល់ផលល្អដូចគ្នា ។

៤. ស្ដាប់កុមារដោយភាសាសុទ្ធចិត្ត សូមកុំទាន់បង្ហាញពីអារម្មណ៍មិនពេញចិត្តពេលបានស្ដាប់ឮរឿងរ៉ាវដែលពួកគេបានប្រព្រឹត្តិឆ្គាំឆ្គងណាមួយ ឬក៏ឃើញកុមារកំពុងតែគិតនិងធ្វើអ្វីមួយដែលអ្នកយល់ថាជារឿងមិនត្រឹមត្រូវ ។ ជាការពិតណាស់ការបង្ហាញយោបល់ណែនាំក្នុងគោលបំណងចែករំលែកចំណេះ​ដឹងមិនមែនជារឿងអាក្រក់នោះទេ ។ ប៉ុន្តែការស្ដាប់កុមាររៀបរាប់រឿងរ៉ាវដែលគេបានធ្វើខុសដោយគ្មានការស្ដីបន្ទោស និងមិនបង្ហាញកិរិយាខឹងសម្បារ គឺជាហេតុធ្វើឱ្យកុមារខ្លួនគេផ្ទាល់ពោពេញដោយទំនុកចិត្ត ព្រមទាំងគិតថា គេជាមនុស្សមានតម្លៃ បន្ទាប់មកកុមារនឹងក្លាយទៅជាមនុស្សចេះឱ្យតម្លៃទៅកាន់អ្នកដទៃដូចគ្នា ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)