ភ្នំពេញ – បច្ចុប្បន្នស្ទើរតែគ្រប់អាជីវកម្ម ក្រុមហ៊ុន អង្គការ ឬស្ថាប័នការងាររដ្ឋ សុទ្ធសឹងតែមានគេហទំព័រផ្ទាល់ខ្លួន សម្រាប់ផ្តល់ឬបង្ហាញព័ត៌មានពីសេវាកម្ម ឬសកម្មភាពរបស់ខ្លួនទៅកាន់សាធារណជននៅលើប្រព័ន្ធអ៊ីនធឺណេត ។
ដូច្នេះគេមើលឃើញថា តម្រូវការអ្នករចនាគេហទំព័រមានច្រើន ប៉ុន្តែអ្នកជំនាញលើកិច្ចការនេះនៅមានតិចនៅឡើយ។ នេះបើតាមលោក ឃ សុខេន អ្នកជំនាញរចនាគេហទំព័រ ។
អ្នកមានបទប្រមាណជិត ១០ឆ្នាំលើការងាររចនាគេហទំព័រ មាននិយាយថា បច្ចុប្បន្នក្រុមហ៊ុនដែលលោកបម្រើការងារកំពុងត្រូវការអ្នករចនាគេហទំព័រជាច្រើនសម្រាប់អតិថិជន ប៉ុន្តែលោកពិបាកនឹងរកអ្នកជំនាញដើម្បីធ្វើការងារនេះ។

តាមលោក ឃ សុខេន ការរចនាគេហទំព័រ គឺត្រូវបែងចែកជាពីរ ទី១ គឺជាគេហទំព័រគ្រាន់តែផ្តល់ព័ត៌មានទៅកាន់សាធារណជន និងទី២ ជាគេហទំព័រប្រភេទ Web Application ដែលមានបញ្ចូលដូចជាការកក់បន្ទប់សណ្ឋាគារ ឬកក់សំបុត្ររថយន្តជាដើម ។ ការរចនាគេហទំព័រប្រភេទទី២នេះ ទៅអនាគតវានឹងមានតម្រូវការខ្លាំង ប៉ុន្តែបច្ចុប្បន្ននេះ គឺពិបាករកអ្នកជំនាញណាស់។
“បច្ចុប្បន្នបច្ចេកវិទ្យាលឿន ធ្វើឱ្យមនុស្សធ្វើការស្រួល ដូច្នេះអនាគតត្រូវការអ្នកជំនាញច្រើន ប៉ុន្តែពិបាកក្នុងការរកអ្នកជំនាញ អញ្ចឹងតម្រូវការច្រើន ក៏ប៉ុន្តែពិបាករកអ្នកជំនាញ”
លោក ឃ សុខេន
តើអ្នករចនាគេហទំព័រ គេធ្វើការងារអ្វីខ្លះ? លោក ឃ សុខេន បានបញ្ជាក់ថា ការរចនាគេហទំព័រ គឺជាផ្នែកមួយរបស់ព័ត៌មានវិទ្យា ដោយគេធ្វើការរចនា រៀបចំអត្ថបទឱ្យសមស្របទៅនឹងស្ថាប័ន ឬក៏ក្រុមហ៊ុន ដែលត្រូវការបង្កើតគេហទំព័រនោះ។ ដើម្បីចេះនូវជំនាញមួយនេះ គេត្រូវប្រើរយៈពេល៤ឆ្នាំសម្រាប់ការសិក្សាថ្នាក់មហាវិទ្យាល័យ និងត្រូវស្វែងរកបទពិសោធន៍រយៈពេលយ៉ាងហោចណាស់២ឆ្នាំបន្ថែមទៀតនៅតាមស្ថាប័ន ឬក្រុមហ៊ុនពាក់ព័ន្ធនឹងជំនាញមួយនេះ។

នៅថ្នាក់មហាវិទ្យាល័យសម្រាប់រយៈពេល៤ឆ្នាំ និស្សិតនឹងត្រូវសិក្សាពីគណិតវិទ្យាផ្នែកព័ត៌មានវិទ្យា, រៀនអំពី Database (ទិន្នន័យ) ដូចជា SQL Server រួមជាមួយនឹងភាសា HTML, Java ព្រមទាំង VB និងមុខវិជ្ជាមួយចំនួនទៀត។ ក្នុងការសិក្សានោះ ភាសាអង់គ្លេស ក៏ត្រូវបានបង្ហាត់ផងដែរ ប៉ុន្តែមិនមែនជាភាសាអង់គ្លេសទូទៅទេ តែជាភាសាអង់គ្លេសសម្រាប់ព័ត៌មានវិទ្យា។
សម្រាប់យោបល់របស់លោក សុខេន អ្នកដែលចង់ក្លាយខ្លួនជាអ្នកជំនាញរចនាគេហទំព័រ ពេលកំពុងសិក្សា គួរតែស្វះស្វែងរកស្ថាប័នណាមួយដែលគេធ្វើការងារពាក់ព័ន្ធនឹងការរចនាគេហទំព័រដើម្បីចុះធ្វើកម្មសិក្សា ដោយសុំគេចូលធ្វើជាអ្នកហាត់ការណ៍ដើម្បីពង្រឹងជំនាញរបស់ខ្លួន។
“អញ្ចឹងអ្នកដែលគាត់ចង់ក្លាយជាអ្នករចនាគេហទំព័រ គឺត្រូវរៀនផ្នែកព័ត៌មានវិទ្យា ហើយពេលកំពុងរៀននោះ ត្រូវតែស្វះស្វែងរកកន្លែងហាត់ការណ៍ឱ្យសមស្របជាមួយនឹងជំនាញរបស់ខ្លួន”
លោក ឃ សុខេន

យោងតាមរបាយការណ៍សន្និបាតរបស់ក្រសួងអប់រំ បានបង្ហាញថា ក្នុងចំណោមនិស្សិតដែលកំពុងសិក្សានៅថ្នាក់មហាវិទ្យាល័យ និស្សិតដែលចាប់យកជំនាញបច្ចេកវិទ្យាព័ត៌មាន គឺមានប្រមាណតែ ៩ភាគរយប៉ុណ្ណោះ។ ដោយឡែកបើតាមគេហទំព័រជ្រើសរើសបុគ្គលិកនានានៅក្នុងប្រទេសកម្ពុជាបានបង្ហាញថា អ្នកដែលចេះនូវជំនាញរចនាគេហទំព័រ ពួកគេអាចទទួលបានប្រាក់បៀវត្សរ៍តិចបំផុត ពី ៤០០ ទៅ ៨០០ដុល្លារសហរដ្ឋអាមេរិក៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសឡាវ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/05/2023
ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...
អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើសនិស្សិតអន្តរជាតិ២ពាន់នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2026
រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/08/2025
តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ RMUTP ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/01/2025
សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃព្រះរាជាណាចក្រថៃឡង់ដ៍ កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2023
សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាសទទួលពាក្យសម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2025
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...
អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ Guangxi Transport Vocational
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។




























