ជំនាញ​ស្វ័យ​សិក្សាជាវិធីសាស្ត្រពង្រឹងសមត្ថភាពយុវជននៅដំណាក់​កាល​រីករា​ល​ដាល​កូវីដ​-១​៩ ​ ​

ភ្នំពេញ – ជំនាញស្វ័យសិក្សា ឬការសិក្សាដោយខ្លួនឯង ជួយជំរុញឱ្យសិស្សនុសិស្សចេះបង្កើតវិធីសាស្រ្តរៀនដោយខ្លួនឯង និងចេះសិក្សាស្រាវជ្រាវ ដើម្បីទទួល​បាន​ចំណេះ​ដឹ​​​ង​ថ្មីៗសម្រួលដល់ការសិក្សារបស់ខ្លួន។ ទន្ទឹមគ្នានេះ ក្នុងបរិបទជំងឺកូវីដ-១៩ ការសិក្សានៅក្នុងថ្នាក់រៀនក្ដី ឬសិក្សាតាមប្រព័ន្ធអនឡាញក្ដី ទាមទារ​ឱ្យសិស្ស​ស្វ័យ​សិក្សា​នៅ​​ផ្ទះបន្ថែម ទើបអាចទទួលបានចំណេះដឹងថ្មីៗ លទ្ធផលសិក្សា និងការងារមានប្រសិទ្ធភាពខ្ពស់ ។

យុវតី វីរៈ ចន្ធី ជានិស្សិតឆ្នាំទី៤ សិក្សាជំនាញវិស្វកម្មគីមី នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និយាយថា ការធ្វើស្វ័យសិក្សាបានផ្តល់ផលប្រយោជន៍ដល់រូបខ្លួនផ្ទាល់ រួមមាន ទី១. បង្កើនសមត្ថភាព និងពង្រឹងចំនេះដឹងឱ្យកាន់តែច្បាស់ និងស៊ីជម្រៅ ទី២. ទទួលបានចំនេះដឹងថ្មីថ្មីទាក់ទងនឹងជំនាញ និងចំណេះដឹងទូទៅជាដើម ទី៣. បង្កើន​ការ​គិត​ និងគំនិតទូលំទូលាយ និងទី៤.បណ្ដុះស្មារតី និងគំនិតថ្មីៗពោរពេញដោយទេពកោសល្យ ។

និស្សិតឆ្នាំទី៤ រូបនេះ បន្ថែមថានៅក្នុងបរិបទកូវីដ-១៩ ការស្វ័យសិក្សាដោយខ្លួនឯងបានរួមចំណែកនៅក្នុងការអភិវឌ្ឍជំនាញ និងសមត្ថភាពរបស់សិស្ស ឱ្យទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ ជាចំណេះដឹងដែលយើងមិនធ្លាប់បានសិក្សានៅក្នុងថ្នាក់រៀនពីមុនមក ហើយយកមកអនុវត្តឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។ យុវតី វីរៈ ចន្ធី បន្តថា ការស្វ័យសិក្សាដោយខ្លួនឯង ជួយសិស្សានុសិ្សដឹងអំពីវិធីសាស្រ្តនៃការគិត មានគំនិតច្នៃប្រឌិត និងចេះផ្ដួចផ្ដើមគំនិតក្នុងការបង្កើតថ្មី។

“ជំនាញស្វ័យសិក្សា បានជួយខ្ញុំបង្កើនចំណេះដឹងថ្មីៗដែលមិនធ្លាប់មានពីមុនមក និងបង្កើនសមត្ថភាពសិក្សាស្រាវជ្រាវឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅជាងមុន” យុវតី វីរៈ ចន្ថី ជានិស្សិតឆ្នាំទី៤។

យុវតី ស៊ាត ឈុនឡាយ ជានិស្សិតឆ្នាំទី១ សិក្សាជំនាញទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា យល់ឃើញថា ការសិក្សាដោយខ្លួនឯង ពិតជា​មាន​សារៈ​សំខាន់​ណាស់សម្រាប់សិស្សានុសិស្សគ្រប់ៗរូប ព្រោះពួកគេអាចរៀនសូត្រចំគោលដៅ ចំណេញពេលវេលា និងថវិកា ហើយថែមទាំងទទួលបាន​ប្រសិទ្ធ​ភាព​ខ្ពស់​ថែម​ទៀត​ផង​ ។

“ខ្ញុំតែងតែចំណាយពេលស្វ័យសិក្សាដោយខ្លួនឯងទៅលើកិច្ចការងារស្រាវជ្រាវដែលខ្ញុំចង់ចេះ ចង់ដឹង ដើម្បីទទួលបាននូវចំណេះថ្មីៗ ជាពិសេស​ខ្ញុំអាច​បង្កើត​ចម្ងល់​ស្វែង​រក​ដំណោះស្រា​យ និងត្រៀមសំណួរសម្រាប់សួរលោកគ្រូ អ្នកគ្រូ ដើម្បីឱ្យការសិក្សារបស់ខ្ញុំល្អប្រសើរជាងមុន” យុវតី ស៊ាត ឈុនឡាយ

ដោយឡែក លោក យ៉ុន ថាណាឌី ជានិស្សិតឆ្នាំទី៥ នៅ​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏បាននិយាយដែរថា ការសិក្សានៅក្នុងថ្នាក់រៀន លោកគ្រូ អ្នកគ្រូ​បង្រៀន​មេរៀន​ជា​ពាក្យគ​ន្លឹះ ឬមេរៀនទូទៅតាមកម្មវិធីសិក្សា ។ លោក យ៉ុន ថាណាឌី បន្តថា ការសិក្សានៅថ្នាក់រៀនមិនទាន់គ្រប់គ្រាន់នោះឡើយ ទាមទារឱ្យ​សិស្សស្វ័យ​សិក្សា​ដោយ​ខ្លួន​ឯង​បន្ថែម​នៅផ្ទះ តាមរយៈការស្រាវជ្រាវរកឯកសារ ពាក្យគន្លឹះ ឬរូបមន្តគណនាទៅតាមមុខវិជ្ជាដើម្បីពង្រីកចំណេះដឹងរបស់ខ្លួន ។


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។