សៀមរាប – កញ្ញា សុខ វណ្ណនីកា មានអាយុ១៩ បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅវិទ្យាល័យអង្គរ ឆ្នាំ២០២០ និងជាបេក្ខនារីម្នាក់ក្នុងចំណោមបេក្ខនារីប្រាំនាក់ដែលត្រៀមខ្លួនទៅសិក្សានៅទឹកដីនៃសហរដ្ឋអាមេរិក តាមរយៈកម្មវិធីអាហារូបករណ៍មួយឈ្មោះថា SHE-CAN College Scholarship Program ។ កម្មវិធីអាហារូបករណ៍នេះ ផ្ដល់ឱ្យសិស្សស្រីទទួលបានការអប់រំជំនាញភាពជាអ្នកដឹកនាំ និងសិទ្ធិអំណាចសម្រេចចិត្តជួយដោះស្រាយបញ្ហានានាក្នុងសហគមន៍ ។
កញ្ញា សុខ វណ្ណនីកា បានប្រាប់មកកាន់ AMS ថា ការសម្រេចចិត្តដាក់ពាក្យអាហារូបករណ៍ SHE-CAN ព្រោះយល់ឃើញថាអាហារូបករណ៍នេះ មិនត្រឹមតែជាអាហារូបករណ៍ដែលផ្ដល់ឱ្យសិស្សនារីបានសិក្សានៅសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែជាកម្មវិធីអាហារូបករណ៍ពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំដល់ស្ត្រីវ័យក្មេង ។

តើធ្វើដូចម្តេចខ្លះទើប វណ្ណនីកា ទទួលបានអាហារូបករណ៍ SHE-CAN ទៅសិក្សានៅសហរដ្ឋអាមេរិក? កញ្ញា សុខ វណ្ណនីកា បាននិយាយថា ក្នុងនាមជាយុវជនត្រូវចេះចាប់យកឱកាសស្វែងរកអាហារូបករណ៍ដែលខ្លួនពេញចិត្ត និងចាត់ទុកជាការសាកល្បងសមត្ថភាព ។ អាហារូបករណ៍សិក្សានៅក្រៅប្រទេសនឹងផ្ដល់បទពិសោធន៍ឱ្យសិស្ស-និស្សិតកាន់តែរឹងមាំចិត្តគំនិត និងយល់កាន់តែច្បាស់ពីសង្គមខាងក្រៅ ។
កញ្ញា វណ្ណនីកា បានបន្តរៀបរាប់ពីដំណាក់កាលដាក់ពាក្យយកអាហារូបករណ៍ SHE-CAN ថា បេក្ខជនទាំងអស់ត្រូវតែជានារី មានអាយុចន្លោះពី១៧ ដល់ ២០ឆ្នាំ មានប្រវត្តិសិក្សាល្អនៅថ្នាក់វិទ្យាល័យ ។ លើសពីនេះ មុនជាប់ជាបេក្ខភាពអាហារូបករណ៍ ឬ SHE-CAN Scholar បេក្ខនារីទាំងអស់ត្រូវតែឆ្លងកាត់ការប្រកួតប្រជែងដំណាក់កាលសំខាន់ៗដូចជា ការបំពេញនិងដាក់ពាក្យតាមប្រព័ន្ធអនឡាញ វគ្គសម្ភាសន៍ពីរ ឬបីដំណាក់កាល វគ្គជជែកពិភាក្សាព្រឹត្តិការណ៍សង្គម វគ្គវេទិកានិយាយសាធារណៈ ការធ្វើគម្រោង (Take Lead Project) វគ្គប្រឡងតេស្តភាសាអង់គ្លេស IELTS ឬ TOEFL និងវគ្គប្រឡងតេស្តអន្តរជាតិ SAT ។ យ៉ាងណាលក្ខខណ្ឌខាងលើអាចប្រែប្រួលជាក់ស្តែងទៅតាមឆ្នាំសិក្សានីមួយៗ ។

ញញឹមបន្តិច រួចបន្តនិយាយថា កញ្ញានឹងត្រូវទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Lafayette (Lafayette collège)នៃរដ្ឋ Easton Pennsylvania ដោយត្រៀមចេញដំណើរនៅដើមខែសីហា ខាងមុខនេះ ។ កញ្ញាមិនទាន់បានជ្រើសរើសជំនាញនៅឡើយទេ ព្រោះខាងសាលានឹងផ្ដល់ឱកាសឱ្យសិស្សស្វែងយល់បន្ថែម និងអាចកំណត់ជ្រើសរើសជំនាញដែលខ្លួនចង់រៀនបន្ទាប់ពីបញ្ចប់ឆ្នាំសិក្សាទី១ ។
យុវតីវ័យ ១៩ឆ្នាំរូបនេះ បាននិយាយពីបទពិសោធន៍ផ្ទាល់ខ្លួនទៀតថា មុនជាប់ជាបេក្ខភាពរបស់អាហារូបករណ៍ SHE-CAN កញ្ញាក៏បានជាប់ជាបេក្ខភាពអាហារូបករណ៍នៅសាកលវិទ្យាល័យចំនួន២ ក្នុងស្រុកមាន វិទ្យាស្ថានភាសាបរទេស(IFL) និងសាកលវិទ្យាល័យអង្គរ ប៉ុន្តែកញ្ញានៅបន្តដាក់ពាក្យប្រឡងប្រជែងSHE-CAN នេះទៀត ដោយហេតុស្រឡាញ់ និងក្ដីស្រមៃបន្តការសិក្សានៅក្រៅប្រទេស ។

កញ្ញាបន្តដោយក្ដីរីករាយថា ៖
“ការបោះបង់ឱកាសខ្លះ មិនមែនសុទ្ធតែជារឿងអាក្រក់នោះទេ ប្រសិនបើយើងខិតខំចាប់ឱកាសកាន់តែធំ នោះយើងនឹងខិតខំកាន់តែខ្លាំង”
យុវតីមានស្រុកកំណើតខេត្តសៀមរាបរូបនេះ បានបន្ថែមថា ដើម្បីសម្រេចក្ដីស្រមៃធំ យុវជនត្រូវខិតខំឱ្យអស់ពីសមត្ថភាព តាំងស្មារតីឱ្យបានមាំមួន ដាក់ចិត្តដាក់កាយព្យាយាមប្រកួតប្រជែង បើទោះជាលទ្ធផលបែបណាក៏ដោយ វាជាលទ្ធផលដែលបានខិតខំឱ្យអស់ពីសមត្ថភាព ។ ជាមួយគ្នានេះ នីកា ក៏បានត្រៀមខ្លួនរួចរាល់ដើម្បីបន្សាំខ្លួនឱ្យរស់នៅទីនោះ ដើម្បីងាយស្រួលទាំងការសិក្សា ទំនាក់ទំនង ការរស់នៅ និងការថែរក្សាសុខភាពជាដើម ។

ជាចុងក្រោយកញ្ញា សុខ វណ្ណនីកា បានលើកទឹកចិត្តដល់ប្អូនៗជំនាន់ក្រោយ ដែលទើបបានបញ្ចប់ថ្នាក់វិទ្យាល័យថា ប្រសិនបើមានបំណងចង់បន្តការសិក្សានៅក្រៅប្រទេស ត្រូវដាក់ពាក្យស្នើសុំអាហារូបករណ៍ឱ្យបានច្រើនប្រទេស ត្រូវស្វែងយល់និងចេះតាមដានអំពីអាហារូបករណ៍នោះឱ្យបានកាន់តែច្បាស់ ទើប ទទួលបានជោគជ័យ ឬទទួលបានអាហារូបករណ៍ដូចក្ដីបំណង ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2023
វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ
ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/08/2024
ឱកាសអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសចិន ពីកម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...
ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2024
ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2025
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...
អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/10/2025
វិទ្យាស្ថានវីឌីស៊ី បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន ១៥០កន្លែង សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត
អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/08/2025
កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។






























