ភ្នំពេញ – បើមើលពីទិដ្ឋាភាពពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា បច្ចុប្បន្នទំនិញស្ទើរតែ៩០ភាគរយ ត្រូវគេជ្រើសរើសមធ្យោបាយដឹកជញ្ជូនតាមរយៈផ្លូវគោក ។ ចំណុចនេះ ធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវគោកក្លាយជាឆ្អឹងខ្នងដ៏សំខាន់ សម្រាប់សេដ្ឋកិច្ចជាតិ។
ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន មើលឃើញថា ទីផ្សារការងារលើវិស័យដឹកជញ្ជូនផ្លូវគោក គឺមានភាពទូលំទូលាយនៅឡើយ ព្រោះថា នៅពេលបច្ចុប្បន្ននេះ ទាំងស្ថាប័នរដ្ឋ ក៏ដូចជាស្ថាប័នឯកជនកំពុងតែខ្វះខាតធនធានមនុស្សខាងផ្នែកនេះយ៉ាងច្រើន។

– ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកដឹកជញ្ជូនផ្លូវគោក
“ទីផ្សារការងារលើវិស័យដឹកជញ្ជូនផ្លូវគោកនេះ គឺមានភាពទូលំទូលាយណាស់ មិនថានៅក្រសួងស្ថាប័នរដ្ឋ ដែលកំពុងខ្វះខាត និងនៅមានគ្រឹះស្ថានសាធារណៈផ្សេងៗ ដូចជារដ្ឋករស្វយ័តដឹកជញ្ជូនតាមរាជធានីខេត្ត ហើយក៏មានក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗទៀតជាច្រើន“
តើជំនាញដឹកជញ្ជូនផ្លូវគោកផ្តោតលើអ្វីខ្លះ?

បើយោងតាមគេហទំព័ររបស់វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ជំនាញដឹកជញ្ជូនផ្លូវគោកនេះ គឺផ្តោតទៅលើការរៀបចំប្រព័ន្ធដឹកជញ្ជូន, ការវិភាគថ្លៃ-អត្ថប្រយោជន៍, បទបញ្ញាត្តិនៃសេដ្ឋកិច្ចដឹកជញ្ជូន, ការវាយតម្លៃសេដ្ឋកិច្ច និងដំណើរការនៃសេដ្ឋកិច្ច និងគម្រោងសមាហរណកម្មដឹកជញ្ជូនជាដើម។
ក្រោយបញ្ចប់ការសិក្សាលើជំនាញនេះ បើតាមការបញ្ជាក់របស់ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន សិស្សនិស្សិតអាចចូលបម្រើការងារនៅក្រសួងសាធារណការ និងដឹកជញ្ជូន ឬក៏នៅអាកាសចរណ៍ស៊ីវិល, ក្រុមហ៊ុនដឹកជញ្ជូន ឬក៏បម្រើការងារនៅតាមផែស្ងួតជាដើម ដោយបំពេញការងារជាអ្នកប្រឹក្សាយោបល់ផ្នែកដឹកជញ្ជូន, ប្រតិបត្តិករដឹកជញ្ជូន, អ្នកវិភាគផ្នែកដឹកជញ្ជូន និងជាអ្នករៀបចំផែនការផ្នែកដឹកជញ្ជូនជាដើម។

ដើម្បីអាចចូលរៀនជំនាញមួយនេះបាន សិស្សនិស្សិតត្រូវចេះជំនាញមូលដ្ឋានដូចជា ព័ត៌មានវិទ្យា, រូបវិទ្យា, គណិតវិទ្យា, បរិស្ថានដឹកជញ្ជូន, ទ្រឹស្តីយានយន្ត និងគំនូរបច្ចេកទេសផ្សេងៗទៀត។
យ៉ាងណាក៏ដោយជាមតិរបស់ ឯកឧត្តមអគ្គនាយកដឹកជញ្ជូន សិស្សនិស្សិតមុននឹងចូលបម្រើការងារអ្វីមួយ ត្រូវមើលទៅលើមុខវិជ្ជាដែលត្រូវរៀន ហើយត្រូវត្រៀមខ្លួនជាស្រេចដើម្បីរៀននូវមុខជំនាញនេះ៕


លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/10/2025
នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសពីការផ្តល់អាហារូបករណ៍រហូតដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា។
ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/11/2023
សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...
ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2026
ជាឱកាសសម្រាប់យុវជនក្នុងការពង្រឹងភាពជាអ្នកដឹកនាំ ចូលរួមក្នុងសកម្មភាពសហគមន៍ និងចែករំលែកទស្សនៈរបស់ខ្លួន ក្នុងការពិភាក្សាប្រកបដោយអត្ថន័យ។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/08/2025
កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/06/2025
ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល
ឱកាសបន្តការសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/05/2026
តាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃប្រទេសឥណ្ឌូនេស៊ី នឹងផ្តល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ដើម្បីទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
តាមរយៈការលើកស្ទួយក្នុងវិស័យអប់រំ ឯកឧត្ដមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រកាសជ្រើសរើសនិស្សិតចំនួន១៥នាក់ដើម្បីសិក្សាថ្នាក់...
ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2025
កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...






























