មន្រ្តីអង្គការយូនីសេហ្វកម្ពុជា ៖ ការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញ គឺជាកិច្ចការយើងទាំងអស់គ្នា

ភ្នំពេញ – ការប្រយុទ្ធប្រឆាំង​នឹង​ការ​កេងប្រវ័ញ្ច ការ​រំលោភបំពាន​ទៅ​លើ​កុមារ​តាម​ប្រព័ន្ធអនឡាញ មិន​មែនជា​ការ​ងារ​របស់ស្ថាប័នណាមួយ​ឡើយ តែវាគឺជា​កិច្ច​ការ​របស់យើងទាំងអស់គ្នា ដែល​រួមគ្នាធ្វើ និង​រកដំណោះស្រាយ ។ នេះជាការលើកឡើងរបស់ លោកស្រី Lucia Soleti ប្រធានកិច្ចការពារកុមារនៃអង្គការយូនីសេហ្វកម្ពុជា នៅ​ក្នុង​កម្មវិធីយុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថភាពអ៊ីនធឺណិត កាលពីពេលថ្មីៗនេះ។

បើតាម​ការ​បញ្ជាក់របស់លោកស្រី Lucia Soleti អង្គការយូនីសេហ្វកម្ពុជាមានការប្តេជ្ញាចិត្តដ៏ខ្លាំងក្លា ធ្វើការងារសហការ​ជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ បង្ការ និងបង្កើតឱ្យមានបរិយាកាសមានសុវត្ថិភាពសម្រាប់ប្រព័ន្ធអ៊ីនធឺណិតជូនចំពោះអ្នកប្រើប្រាស់ ជាពិសេសកុមារ និងយុវជន ។

ក្នុងនោះយូនីសេហ្វក៏​មានគន្លឹះសំខាន់ចំនួន៧ ដើម្បីធានាថា កុមារនៅតែទទួលបានភាពរីករាយ និងមានសមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធអនឡាញ ដូចជា ទី១ យើងត្រូវទទួលស្គាល់ថា ការងារទប់ស្កាត់តាមប្រព័ន្ធអនឡាញ មិនមែនជាការងារដែរធ្វើដាច់ដោយឡែកតែឯងៗនោះទេ វាត្រូវតែធ្វើទន្ទឹមគ្នាជាមួយនឹងសកម្មភាព ការដោះស្រាយបញ្ហាផ្សេងៗ តាមប្រព័ន្ធ offline ផងដែរ ។ ទី២.ត្រូវផ្តល់អំណាច និងធានាថា យុវជន និងកុមាររបស់យើង មានជំនាញ មានចំណេះដឹង មានការយល់ពីប្រព័ន្ធតិចណូឡូជី និងឌីជីថលដើម្បីឱ្យគេអាចការពារខ្លួន និងចេះប្រើប្រាស់វាដោយភាពវៃឆ្លាត ។

គន្លឹះទី៣ ឪពុកម្តាយត្រូវ​ជួយដោះស្រាយបញ្ហានៅពេលដែលកូនៗមានបញ្ហាតាមប្រព័ន្ធអនឡាញ ។ ទី៤ ក្រុមហ៊ុនតិចណូឡូជីធំៗ ដូចជាក្រុមហ៊ុនដែលផ្តល់សេវាអ៊ីនធឺណិតជាដើម ត្រូវមានកម្មវិធី និងការត្រួតពិនិត្យផ្សេងៗដើម្បីធានាថា ប្រព័ន្ធអ៊ីនធឺណិតកាន់តែមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ពិសេសសម្រាប់ យុវវជន និងកុមារ ។

សម្រាប់គន្លឹះទី៥ យើងត្រូវតែបន្តប្រមូលទិន្នន័យ ប្រមូលព័ត៌មានផ្សេងៗដើម្បី​សិក្សាពីវា ហើយស្វែងយល់ពីវិធីសាស្រ្ត ឬក៏វិធានការណ៍ក្នុងការឆ្លើយតប ឬទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពបន្តទៅមុខទៀត  ។ ទី៦ ត្រូវគាំទ្របំប៉នសមត្ថភាពដល់មន្រ្តីអនុវត្តច្បាប់ ដើម្បីឱ្យពួកគាត់ធ្វើការដោយការគោរព និងរក្សាសិទ្ធជនរងគ្រោះជាចំណុចកណ្តាលនៃការស៊ីបអង្កេត ស្រាវជ្រោវដើម្បីធានានិតិវិធីក្នុងការបង្ក្រាបបន្តទៀត ។ ហើយ​គន្លឹះទី៧ចុងក្រោយ យើងត្រូវចូលរួមក្នុងការរក្សាសុវត្ថិភាពតាមប្រព័ន្ធអនឡាញ តាមរយៈការរាយការណ៍ពេលឃើញបញ្ហារំលោភបំពាន ឬការកេងប្រវ័ញ្ចកើតឡើង និងនាំគ្នាផ្តល់ព័ត៌មានដើម្បីឱ្យមានចំណាត់ការទៅលើជនល្មើសទាំងអស់គ្នា។

លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក៏​បានមានប្រសាសន៍​ដោយ​យល់ស្របចំពោះ​ការ​លើកឡើងខាងលើដែរ ដោយថា ការងារកុមារគឺជាការងារពហុវិស័យ ដែលយើងទាំងអស់គ្នាមានតួនាទីការពារកុមារ មិនថាការពារតាមរយៈអនឡាញ ឬការការពារដោយផ្ទាល់នោះឡើយ។

សម្រាប់លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ពាក់ព័ន្ធនឹង​កិច្ច​ការ​ពារកុមារនេះ ក្រសួងអប់រំ យុវជន និង​កីឡា ក៏បានរៀបចំផែនការដើម្បីឆ្លើយតបទៅនឹងគោលនយោបាយកិច្ចការពារកុមារនេះផងដែរ ដោយកន្លងមក​ក្រសួងបានរៀបចំនូវសៀវភៅ រៀបចំនូវឧបទ្ទេសសិក្សា មានការផលិតមេរៀនជាសៀវភៅ មានទាំងការបោះពុម្ភផ្សាយ និងបង្កើតទៅជាតាមអនឡាញថែមទៀត ហើយកំពុងតែដាក់ឱ្យប្រើប្រាស់នៅក្នុងកម្មវិធីសិក្សាទៀតផង តែការងារទាំងអស់នេះក្រសួងអប់រំម្នាក់ឯងមិនអាចធ្វើបានទេ គឺត្រូវ​តែមានការគាំទ្រពីអង្គការដៃគូផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...