អង្គរជុំក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលដំបូងគេបង្អស់នៅខេត្តសៀមរាប

សៀមរាប – ស្រុកអង្គរជុំ ត្រូវបានប្រកាស​ថា ជាស្រុកដំបូងបំផុតដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅខេត្តសៀមរាប ក្រោយ​ពី​ប្រជាពលរដ្ឋយល់ដឹងខ្ពស់ពីបញ្ហាអនាម័យ និងមានទម្លាប់អនុវត្តអនាម័យ។ ការប្រកាសនេះ បានធ្វើ​ឡើង​នៅព្រឹក​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០២២ ដោយ​អង្គការភ្លែនអន្តរជាតិ​កម្ពុជា រដ្ឋបាល​ស្រុកអង្គរជុំ រដ្ឋបាលខេត្តសៀមរាប មន្ទីរអភិវឌ្ឍន៍​ជនបទ និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ។

លោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា ការដែល​ស្រុកអង្គរជុំក្លាយជាស្រុកដំបូងបំផុតនៅខេត្តសៀមរាបដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនេះបាន ក៏ដោយសារតែមាន​កិច្ចសហការល្អពីអាជ្ញាធរភូមិ ឃុំ ស្រុក ជាមួយដៃគូអភិវឌ្ឍន៍នានា។ លោក ថា ឃុំបានវិភាគទានថវិកាមូលនិធិឃុំក្នុងការចូលរួមសាងសង់បង្គន់ និងផ្សព្វផ្សាយពីអនាម័យ។

នាយករងប្រចាំប្រទេសផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បន្ថែមថា ក្រៅពីការសាងសង់បង្គន់ អាជ្ញាធរឃុំ និងស្រុក បានលើករបៀបវារៈការងារទឹកស្អាត និងអនាម័យក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាប្រចាំខែថែមទៀត ដោយមានការគាំទ្របច្ចេកទេសពីក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទ អង្គការបណ្តុះកុមារ និងអង្គការភ្លែនអន្តរជាតិ ក្នុង​ការចូលរួម និងផ្សព្វផ្សាយលើកកម្ពស់អនាម័យនៅស្រុក ។

– លោក យី គីមថាន

“ការលើកកម្ពស់អនាម័យមិនមែនគ្រាន់តែជាការសាងសង់បង្គន់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការអប់រំ ដើម្បីផ្លាស់ប្តូរទម្លាប់បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ផឹកទឹកដែលមានសុវត្ថិភាព និងមានទម្លាប់លាងសម្អាតដៃជាមួយសាប៊ូជានិច្ច”

លោក យី គីមថាន បញ្ជាក់ថា ការរក្សាស្ថានភាពបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលមានសារៈសំខាន់បំផុតដែលទាមទារឱ្យមានការប្តេជ្ញាចិត្តខ្ពស់ និងភាពជាអ្នកដឹកនាំ និងសកម្មភាពយ៉ាងសកម្មរបស់អាជ្ញាធរខេត្ត ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្រុក និងឃុំ ដើម្បីធានាថា សមិទ្ធិផលនេះមានផលប៉ះពាល់យូរអង្វែងដល់ប្រជាពលរដ្ឋ ។

សូម​បញ្ជាក់ថា ស្រុកអង្គរជុំគឺជាស្រុកមួយក្នុងចំណោមក្រុង ស្រុកទាំង ១២ នៃខេត្តសៀមរាប មានឃុំចំនួន ៧ឃុំ មាន ៨៦ភូមិ និងមានប្រជាជនរស់នៅចំនួនជាង ១៥៧០០ ខ្នងផ្ទះ។ ក្នុងឆ្នាំ ២០១៦ មានតែ ៤៥% នៃគ្រួសារទាំងអស់ប៉ុណ្ណោះដែលមានលទ្ធភាពប្រើប្រាស់បង្គន់។ បន្ទាប់ពីការជម្រុញនិងផ្សព្វផ្សាយ រួមជាមួយកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋាន សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងរយៈពេលបួនឆ្នាំ ប្រជាជនទាំងអស់នៅក្នុងស្រុកមានបង្គន់ប្រើប្រាស់គ្រប់ៗគ្នា ហើយ​កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ គណៈកម្មាធិការវាយតម្លៃដែលមានសមាសភាពមកពីក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទ និងតំណាងស្រុកជិតខាង បានធ្វីការវាយតម្លៃស្រុកអង្គរជុំស្រុក ជាស្រុកដំបូងបំផុតដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ទាំងស្រុង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។