ខេត្តកែប – រដ្ឋបាលខេត្តកែបបានចំណាយទឹកប្រាក់ជិត ២ម៉ឺនដុល្លារ ដើម្បីសាងសង់បណ្ណាល័យលើកកម្ពស់ការអប់រំ ។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា អគារបណ្ណាល័យនេះជាប្រយោជន៍សាធារណៈក្នុងការចូលរួមបណ្ដុះវប្បធម៌អាន និងលើកកម្ពស់វិស័យអប់រំនៅក្នុងខេត្តកែប ក៏ដូចជាតាមបណ្តាសាលានានាទូទាំងខេត្ត ។ ការលើកឡើងនេះ ក្នុងឱកាសបញ្ចុះបឋមសិលាសាងសង់អគារបណ្ណាល័យមួយខ្នង ស្ថិតក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ ។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍បន្ថែមថា លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំ នៃអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប បានបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ ស្របគ្នានេះ ឯកឧត្តម បន្តថា ការកសាងបណ្ណាល័យនេះរួចរាល់ នឹងបំពាក់សម្ភារបរិក្ខារ សៀវភៅ និងឯកសារជំនួយស្មារតី សម្រាប់អាន និងធ្វើកិច្ចការស្រាវជ្រាវឯកសារមេរៀនផ្សេងៗ ដើម្បីសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ។
“សិស្សនុសិស្សត្រូវខិតខំរៀនសូត្រ កាត់ផ្តាច់នៅអំពើអបាយមុខផ្សេងៗ កាត់ផ្តាច់ពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកអោយខ្ជាប់ខ្ជួននៅពេលបើកបរ ជាពិសេសត្រូវចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានជាប់ប្រចាំ” ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ។

បើតាមរដ្ឋបាលខេត្តកែប គម្រោងសាងសង់អគារបណ្ណាល័យនេះ ជាគំនិតផ្ដួចផ្ដើម និងចំណាយថវិកាផ្ទាល់ខ្លួន របស់អភិបាលខេត្តកែប និងគ្រួសារ ព្រមទាំងមានការចូលរួមថវិកាពី ថា្នក់ដឹកនាំខេត្ត មន្ត្រីរាជការ និងសប្បុរសជននានា។ ដោយ អគារបណ្ណាល័យនេះ មានទំហំ ១២ម៉ែត្រគុណ ៦ម៉ែត្រ ចំណាយថវិកាអស់ជិត ២ម៉ឺនដុល្លារ និងគ្រោងសាងសង់អាគារបណ្ណាល័យនេះបញ្ចប់មុនពីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២២ ខាងមុខ ។

គួរជម្រាបជូនថា សមិទ្ធផលអគារបណ្ណាល័យនេះ កើតឡើងដោយសារកត្តាសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំខេត្តកែប ដែលបានខិតខំកៀងគរប្រមូលថវិកាសម្រាប់កសាងសមិទ្ធផលនានា ដើម្បីបម្រើប្រយោជន៍សាធារណៈ ជំរុញកំណើនសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ និងអភិវឌ្ឍខេត្តកែបឱ្យកាន់តែមានភាពរីកចម្រើនបន្តទៀត ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/08/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសផ្តល់អាហារូបករណ៍ ក្នុងការសិក្សាជំនាញសំខាន់ៗចំនួន៧ដែលកំពុងមានតម្រូវការទីផ្សារ សម្រាប់យុវជនដែលកំពុងស្វែងរកជំនាញប្រចាំជីវិត...
ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2025
បើនិយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...
កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/06/2023
ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...
ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/03/2025
តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...






























