ទម្លាប់ថ្មីទាំង៥ ជួយពង្រឹងប្រព័ន្ធសុខភាពពិភពលោកឱ្យកាន់តែល្អប្រសើរ

កាលពីឆ្នាំ២០២១ កន្លងទៅមូលនិធីរូបិយប័ណ្ណអន្តរជាតិ (IMF) បានព្យាករណ៍ថា ឥទ្ធិពលនៃ​ការរាត​ត្បាត​ជំងឺ​កូវីដ-១៩ ធ្វើឱ្យ​ពិភពលោក​ចំណាយ​ទឹក​ប្រាក់​ដើ​ម្បី​ស្តារ​​សេ​ដ្ឋ​កិច្ច​ និងសង្គម​អស់ប្រហែល១២,៥ ពាន់លានដុល្លារអាម៉េរិករហូត​ដល់ឆ្នាំ២០២៤ ។ សេដ្ឋវិទូ​បាន​ពណ៌នា​អំពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ថា​ ​គេមិន​អាច​គណ​​នា​បាននោះទេ​​ បើចំនួនអ្នកស្លាប់ដោយសារបញ្ហាសុខភាពនៅតែមានច្រើនជាងនេះ។ ការចុះផ្សាយមួយរបស់ World Economic Forum បានបង្ហាញថា ដើម្បីបញ្ជៀសពី​ការខាតបង់សេដ្ឋកិច្ចទៅលើផ្នែកសុខភាព ប្រជាពលរដ្ឋនិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមថែទាំសុខភាពនាពេលអនាគត និង​ធានា​ឱ្យប្រព័ន្ធ​សុខ​ភាព​កាន់​តែ​រឹង​មាំ និងភាពធន់ជាងមុននៅទូទាំងពិភពលោក។

. មនុស្សគ្រប់រូបត្រូវទទួលស្គាល់អំពីសារៈសំខាន់នៃសុខភាព៖ កាលពីចុងឆ្នាំ២០២១ លោកវេជ្ជបណ្ឌិត Tedros Ghebreyesus អគ្គ​នាយក​នៃ​អង្គ​ការ​សុខ​ភាព​ពិភពលោក (WHO) បាននិយាយថា ពេលវេលាបានមកដល់ហើយសម្រាប់រឿងថ្មីមួយដែលមើលឃើញថា សុខភាពមិនមែនជាការចំណាយលុយនោះទេ ប៉ុន្តែវាការវិនិយោគមួយ ប្រៀបដូចជាមូលដ្ឋានគ្រឹះនៃផលិតភាពសេដ្ឋកិច្ច កាន់តែធន់និងមានស្ថិរភាព។

. ជំរុញឱ្យប្រព័ន្ធមូលដ្ឋានសុខភាពសហគមន៍កាន់ប្រសើរឡើង ៖ ជំងឺរាតត្បាតបានបង្ហាញថា ការយកចិត្តទុកដាក់​លើសេវាសុខភាព​ត្រូវ​ចែក​ចាយនៅ​ក្នុង​សហគមន៍​តាម​របៀប​ដែល​មិន​ធ្លាប់​មានពីមុនមក ដូចជាការដាក់ពង្រាយអង្គភាពធ្វើតេស្តចល័ត និងមជ្ឈមណ្ឌលចាក់វ៉ាក់សាំងនៅតាមសហគមន៍។

. យកចិត្តទុកដាក់ដល់សុខភាពអ្នកធ្វើការងារនៅមន្ទីរពេទ្យ ៖ ជំងឺកូវីដ-១៩ ធ្វើឱ្យកង្វះខាតបុគ្គលិកថែទាំសុខភាពជាសាកល និង​ជួបប្រទះបញ្ហា​ប្រឈម​ជា​ច្រើន​នៅក្នុងពេលបំពេញការងារ។ នៅសហរដ្ឋអាមេរិកអ្នកធ្វើការនៅមន្ទីរពេទ្យមួយចំនួន ម្នាក់ក្នុងចំណោម ៥នាក់​បាន​ឈប់​ពីការងារ​របស់​ពួកគេ​ក្នុង​អំឡុង​ពេ​ល​ជំងឺ កូវីដ-១៩ រាតត្បាត។

៤. ការដាក់ពង្រាយបច្ចេកវិជ្ជាទំនើបថ្មីក្នុងប្រព័ន្ធសុខាភិបាលជារឿងចាំបាច់ ៖ បច្ចេកវិទ្យាថ្មីៗជាច្រើនចាប់ផ្តើមប្រើប្រាស់ដោ​យ​ផ្អែក​ទៅ​លើ​គោលការណ៍​ថែ​ទាំ​ប្រកបដោយ​សមធម៌ និងជួយសម្រាលបន្ទុលចំណាយថវិកាតិចជាងមុន។ បច្ចេកវិទ្យាកាន់តែទំនើប ធ្វើឱ្យការងារកាន់តែមានភាពងាយស្រួល ដូចជា​ការ​សហ​ការ​ដោយ Pfizer, BioNTech និង Zipline សម្រាប់ការចែកចាយវ៉ាក់សាំងកូវីដ-19 ដោយយន្តហោះគ្មានមនុស្សបើក។ ការប្រើប្រាស់ AI ដើម្បី​វិនិច្ឆ័យ​លើ​ស្ថាន​ភាព​សួតតាមរយៈកាំរស្មីអ៊ិច រហូតដល់ការប្រើប្រាស់បច្ចេកវិទ្យា mRNA និងការប្រយុទ្ធប្រឆាំងនឹងស្ថានភាពសុខភាពដ៏លំបាកផ្សេងៗទៀត។

. ចាប់ផ្ដើមបង្កើតទម្លាប់ថ្មីនៃការវិនិច្ឆ័យរោគសញ្ញា ៖ អ្នកគ្រប់គ្នាអាចយល់ពីសារៈសំខាន់នៃការធ្វើតេស្តដោយ PCRs ឬការធ្វើរោគវិច្ឆ័យរោគសញ្ញាងាយៗ ហើ​យ​បច្ចុប្បន្នប្រទេស​ស្ទើរតែទាំងអស់នៅជុំវិញពិភពលោកអាចធ្វើដូចគ្នា។ ការធ្វើតេស្តស្វែងរករោគវិនិច្ឆ័យកាន់តែទំនើបនេះ អាចកំណត់​អត្ត​សញ្ញាណ​ជំងឺ​បាន​ទាន់​ពេលវេលា ងាយស្រួលទប់ស្កាត់ការឆ្លងរីករាលដាល និងព្យាបាលទទួលបានលទ្ធផលប្រសើរ។


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...