ភ្នំពេញ – ក្រុមហ៊ុន CP ALL ផ្ដល់អាហារូបករណ៍ ៧០កន្លែងដល់សិស្ស-និស្សិតកម្ពុជាឱ្យសិក្សាថ្នាក់បរិញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សានៅវិទ្យាស្ថាន Panyapiwat Institute of Management (PIM) នៃព្រះរាជាណាចក្រថៃឡដ៍ ។ អាហារូបករណ៍ផ្ដល់ឱ្យសម្រាប់តែនិស្សិតកម្ពុជា និងឆ្នាំសិក្សា២០២២ ។

អាហារូបករណ៍ដែល CP ALL ផ្ដល់ជូនមានថ្នាក់បរិញ្ញាបត្រ ៦០កន្លែង និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង ។ នៅក្នុងថ្នាក់បរិញ្ញាបត្រ ការសិក្សាជំនាញគ្រប់គ្រងពាណិជ្ជកម្មទំនើប ជាភាសាថៃ ចំនួន៥០កន្លែង (Modern Trade Business Management, Thai Program) និងជំនាញគ្រប់គ្រងពាណិជ្ជកម្មទំនើប ជាភាសាអន្តរជាតិ ចំនួន ១០កន្លែង (Modern Trade Business Management, International Program) ។ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញអាជីវកម្មអន្តរជាតិ ជាភាសាអន្តរជាតិ ចំនួន ១០កន្លែង ។
លក្ខណៈវិនិច្ឆ័យនៃការដាក់ពាក្យអាហារូបរកណ៍ ពិនិត្យលើកំណត់ត្រានៃការសិក្សា លទ្ធផលនៃការសម្ភាសន៍ សម្រាប់សិស្សសិក្សាកម្មវិធីភាសាអន្តរជាតិត្រូវមានជំនាញលើភាសាអង់គ្លេស និងភាសាថៃសម្រាប់សិស្សសិក្សាកម្មវិធីជាភាសាថៃ ។ មួយវិញទៀតបុគ្គលខ្លួនឯងត្រូវប្រាកដថាអាចចំណាយផ្សេងៗដែលអាហារូបករណ៍មិនបានផ្ដល់ជូនដូចជា ថ្លៃទិដ្ឋាការ(Visa extension fee) ការចំណាយលើការស្នាក់នៅ (កន្លែងស្នាក់នៅ ម្ហូបអាហារ និងថ្លៃធ្វើដំណើរ ប្រហែល១ម៉ឺនទៅ១ម៉ឺន២ពាន់បាតក្នុងមួយខែ) ធានារ៉ាប់រងសុខភាពការចំណាយលើសៀវភៅសិក្សា និងការចំណាយផ្សេងទៀតផ្ទាល់ខ្លួន ។

ប្រសិនបើបេក្ខភាពអាហារូបករណ៍បានប្រឡងធ្លាក់នូវមុខវិជ្ជាណាមួយ បេក្ខជនត្រូវចំណាយ និងទទួលខុសត្រូវលើការសិក្សាជំនាញនោះម្ដងទៀតដោយខ្លួនឯងផ្ទាល់ ។ សម្រាប់សិស្សដែលជាប់ជាបេក្ខភាពអាហារូបករណ៍នឹងទទួលបានទៅតាមកម្រិតដែលជ្រើសរើសដោយ ការសិក្សាបរិញ្ញាបត្រកម្មវិធីភាសាថៃទទួលបានថ្លៃបង់សាលា និងប្រាក់ឧបត្ថម្ភ ៤សែនបាត ថ្នាក់បរិញ្ញាបត្រកម្មវិធីភាសាអន្តរជាតិ ជាង៦សែនបាត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជាង៤សែន ក្នុងម្នាក់ ។
សម្រាប់ព័ត៌មានលម្អិតសូមចូលទៅតាមតំណភ្ជាប់ PIM International ឬ គេហទំព័រ https://interprogram.pim.ac.th/ ។ ផុតកំណត់ទទួលពាក្យថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2023
មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...
មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2024
នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/12/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។
ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/06/2024
ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...
ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅប្រទេសវៀតណាម ក្នុងឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2024
យោងទៅលើអនុស្សរណៈ នៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការអប់រំ រវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម...
ឱកាសចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/03/2026
អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators






























