ការរំខានដោយសំឡេង ជាមូលហេតុប៉ះពាល់ដល់សុខភាពផ្លូវចិត្តធ្ងន់ធ្ងរ

ភ្នំពេញ – គេវាស់សំឡេងគិតជាដេស៊ីប៊ែលពី០ រហូតដល់១៣០ ដេស៊ីប៊ែល ។ សំឡេងទាបស្មើនឹងសូន្យដេស៊ីប៊ែលអាចស្តាប់បាន ប៉ុន្តែសំឡេង ១៣០ដេស៊ីប៊ែលជាកម្រិតនាំឱ្យត្រចៀកឈឺ។ សំឡេងខ្លាំងជ្រុលអាចមានគ្រោះថ្នាក់ដល់ត្រចៀក ព្រមទាំងប៉ះពាល់ទៅដល់សុខភាពចិត្តផ្លូវ ។ សំឡេងបំពងកាន់តែខ្លាំងនឹងប៉ះភ្ញោចដល់ខួរក្បាលរបស់មនុស្ស បង្កើតបញ្ហាថប់បារម្ភ តានតឹងចិត្ត (stress) បញ្ហាដំណេក និងអាចឈានទៅដល់បញ្ហាធ្លាក់ទឹកចិត្តជាដើម ។

លោក កៅសេង សុធីរៈ បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកចិត្តវិទ្យាគ្លីនិកនិងប្រឹក្សាផ្លូវចិត្ត បាននិយាយថា សូរសំឡេងបំពងកាន់តែខ្លាំងនឹងប៉ះពាល់ផ្លូវចិត្តរបស់មនុស្ស កាន់តែខ្លាំងទៅតាមនោះដែរ ។  អ្នកសិក្សាចិត្តសាស្ត្ររូបនេះ បានបន្តថា បុគ្គលដែលរស់នៅក្នុងមជ្ឈដ្ឋានដែលមានសំឡេងរំខាន ឬការបំពុលដោយសំឡេងអាចមានអារម្មណ៍ឆាប់ខឹង ឆេវឆាវ ម៉ួម៉ៅច្រើននិងឆាប់អន់ចិត្ត។ សំឡេងខ្លាំងក៏អាចរំខានដល់ការគេងរបស់មនុស្ស ដែលអាចបង្កឱ្យមានបញ្ហាពិបាកគេង គេងឆាប់ភ្ញាក់ និងមិនអាចរក្សាគេងឱ្យបានយូរ​។ ​

លោក កៅសេង សុធីរៈ

“សំឡេងតន្ត្រី សំឡេងចរាចរណ៍បើកបរតាមផ្លូវ កំពុងធ្វើការក្នុងបរិស្ថានមានសំឡេងខ្ញៀវខ្ញា អាចធ្វើឱ្យប្រព័ន្ធសោតវិញ្ញាណចុះខ្សោយ ឬបង្កើនស្រ្តេសបាន”

លោក កៅសេង សុធីរៈ បានបន្តថា មិនថាសំឡេងតន្រ្តី សំឡេងការដ្ឋាន សំឡេងចរាចរណ៍សុទ្ធសឹងតែអាចបង្ករឱ្យមានគ្រោះថ្នាក់ ប្រសិនបើរស់នៅជាមួយវាជារៀងរាល់ថ្ងៃ និងលឺខ្លាំង។ ការរំខានដោយសំឡេងលើសពី ៨៥ស៊ីប៊ែលជារៀងរាល់ ចាត់ទុកថាជាគ្រោះថ្នាក់ដល់សុខភាព ដូចជា ហឹងត្រចៀក ពិបាកស្ដាប់ ធ្វើឱ្យសោតវិញ្ញាណមិនអាចស្ដាប់លើសំឡេងដែលមានកម្រិតខ្សោយ ។ ចំណែកទំរង់នៃការចុះខ្សោយការស្ដាប់រួមមាន ការយល់មិនប្រក្រតីទៅលើសំឡេង មានសំឡេងរោទ៍ជាប់នៅក្នុងត្រចៀក ការស្ដាប់មិនច្បាស់ ឬស្ដាប់ខុសជាដើម។

កាលពីឆ្នាំ២០១១ ដោយលោក Sarah Floud និងសហការីរបស់លោក បានសិក្សាទៅលើការរំខានដោយសំឡេងចំពោះអ្នករស់នៅទីក្រុងធំៗ នៅសហភាពអឺរ៉ុបចំនួន ៥ប្រទេស បានរកឃើញថា ការកើនឡើង ១០ស៊ីប៊ែលនៃសំឡេងយន្ដហោះមានទំនាក់ទំនងជាមួយនឹងការកើនឡើង ២៨ភាគរយនៃអ្នកមានបញ្ហាថប់បារម្ភ ព្រមទាំងបានប្រើប្រាស់ថ្នាំប្រឆាំងការថប់បារម្ភ ។ ជាមួយគ្នានេះផងដែរ ក៏មានការសិក្សាមួយទៀត បានបង្ហាញថា មនុស្សដែលបានរស់នៅតាមតំបន់ដែលមានមានចរាចរណ៍មមាញឹក មានសំឡេងអ៊ូរអរ មាន ២៥% ខ្ពស់ជាងអ្នកដែលរស់នៅតំបន់ស្ងប់ស្ងាត់មានរោគសញ្ញាធ្លាក់ទឹកចិត្ត ។

គួរបញ្ជាក់ផងដែរថា បើសំឡេងដែលមិនរំខាននិងល្អសម្រាប់សុខភាពនិងអារម្មណ៍មានដូចជាសំឡេងធម្មជាតិ សំឡេងទឹកធ្លាក់ ទឹកហូរ សំឡេងបក្សីជាដើម ឬភ្លេងដែលជួយឱ្យអារម្មណ៍ស្ងប់ និងបានសម្រាក ។ បើយោងទៅលើសិក្សាស្រាវជា្រវមួយរបស់ Rachel T. Buxton នៅសហរដ្ឋអាមេរិចដែលបានបោះពុម្ពផ្សាយនៅឆ្នាំ២០២១ បានបង្ហាញថា សំឡេង​ធម្មជាតិពិតជាមានសារៈប្រយោជន៍សម្រាប់សុខមាលភាពផ្លូវចិត្ត ។ សំឡេងធម្មជាតិធ្វើឱ្យសុខភាពប្រសើរឡើង បង្កើនឥទ្ធិពលវិជ្ជមាន និងបន្ថយភាពតានតឹង និងការរំខាន ធ្វើឱ្យយើងមានអារម្មណ៍ស្ងប់ស្ងាត់ ។


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...