អង្គការ APLE បង្ហាញពីតួអង្គពាក់ព័ន្ធទាំង៦ ចូលរួមលើកកម្ពស់សុវត្ថិភាពកុមារតាមប្រព័ន្ធអ៊ីនធឺណិត

ភ្នំពេញ – អង្គការសកម្មភាពដើម្បីកុមារ (APLE) ដែលជាអង្គការការពារកុមារក្នុងប្រទេសកម្ពុជា ​បានបង្ហាញពីតួអង្គពាក់ព័ន្ធទាំង៦ ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពកុមារតាមប្រព័ន្ធអ៊ីនធឺណិត ។ ការលើកឡើងនេះ ស្របទៅនឹងយុទ្ធនាការទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធើណេតឆ្នាំ២០២២ ដែលនឹងប្រារព្ធទៅនាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុន ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់ ការពារ និងគោរពសិទ្ធិកុមារតាមរយៈការប្រើប្រាស់ប្រព័ន្ធអនឡាញប្រកបដោយការទទួលខុសត្រូវ” នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ។

អង្គការ APLE កម្ពុជា បានឱ្យដឹងថា ការប្រើប្រាស់ប្រព័ន្ធឌីជីថល បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងប្រកបដោយទំនួលខុសត្រូវ សេចក្តីគោរព ការគិតពិចារណា និងភាពច្នៃប្រតិដ្ឋ ជាការចូលរួមលើកកម្ពស់សុវត្ថិភាពសម្រាប់កុមារ និងយុវជនវ័យក្មេង ។ ទន្ទឹមគ្នានេះ ព្រមភាគីពាក់ព័ន្ធទាំងអស់គ្នាសុទ្ធតែអាចចូលរួមយ៉ាងសកម្មក្នុងការបង្កើតឱ្យមានសក្តានុពលខ្ពស់បំផុតនៃការប្រើប្រាស់អ៊ីនធឺណិត ។

១. កុមារ និងយុវជនវ័យក្មេង ៖ អាចជួយធ្វើឱ្យអ៊ីនធឺណិតកាន់តែល្អប្រសើរជាងមុនតាមរយៈឥរិយាបថរស់នៅផ្ទាល់ខ្លួនវិជ្ជមាន មានសណ្តានចិត្តល្អ និងការគោរពអ្នកដទៃតាមអ៊ីនធឺណិតដោយសំដៅការពារកេរ្តិ៍ឈ្មោះខ្លួនឯងនិងអ្នកដទៃ និងដោយស្វែងរកឱកាសវិជ្ជមានក្នុងការបង្កើតចូលរួម ព្រមទាំង​ចែករំលែកតាមអ៊ីនធឺណិត ។ កុមារ និងយុវជនវ័យ ត្រូវត្រួតពិនិត្យនិងវាយតម្លៃប្រភពព័ត៌មាន ដើម្បីប្រាកដថាព័ត៌មានទាំងនោះត្រឹមត្រូវ និងអាចជឿជាក់បាន ។ ម្យ៉ាងវិញទៀ​ត​​ត្រូវចងចាំថា មិនត្រូវចែកចាយព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានឯកជនតាមអនឡាញ ហើយត្រូវប្រឹក្សាស្វែងរកជំនួយពីឪពុកម្តាយ ឬមនុស្សធំប្រសិនបើមានកា​រ​សង្ស័យ ឬជួបប្រទះបញ្ហាណាមួយតាមអនឡាញ ។

២. ឪពុកម្តាយ និងអ្នកថែទាំកុមារ ៖ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់អំណាច និងគាំទ្រដល់កុមារក្នុងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយទំនួលខុសត្រូវការគោរព និងរិះរកគំនិតច្នៃប្រឌិតដើម្បីធានាឱ្យមានការសន្ទនាដោយបើកចំហជាមួយកូនៗ ។ ឪពុកម្តាយ និងអ្នកថែទាំអាចអប់រំកូនៗឱ្យប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព និងវិជ្ជមាន ឬដោយដើរតួជាគំរូក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល ។ ជាងនេះទៅទៀតឪពុកម្តាយក៏ត្រូវណែនាំកូនៗជាប្រចាំអំពីការប្រើប្រាស់អ៊ីនធឺណិតរបស់ពួកគេ ស្តាប់ពីបញ្ហារបស់ពួកគេ និងមិនគួរស្តីបន្ទោសពួកគេឡើយ។

៣. គ្រូបង្រៀន អ្នកអប់រំ និងអ្នកធ្វើការផ្នែកសង្គម ៖ អាចធ្វើឱ្យអ៊ីនធើណិតកាន់តែល្អប្រសើរជាងមុន តាមរយៈការបង្ហាត់បង្ហាញសិស្ស និងនិស្សិតនូវជំនាញអក្ខរកម្មឌីជីថល និងតាមរយៈការអភិវឌ្ឍជំនាញក្នុងការគិតត្រិះរិះពិចារណា ដែលជំនាញទាំងនេះនឹងធ្វើឱ្យសិស្ស-និស្សិតអាចទាញយកប្រយោជន៍ពីពិភពអ៊ីនធឺណិត​បានប្រសើរជាងមុន ។ លើសពីនេះ ពួកគេក៏អាចចូលរួមធ្វើការលើកកម្ពស់ការយល់ដឹងពីឥរិយាបទវិជ្ជមានតាមប្រព័ន្ធអនឡាញដល់មិត្តសិស្ស និស្សិតរបស់ពួកគេផងដែរ ។

៤. ឧស្សាហកម្មអ៊ីនធឺណិត​ ៖ អាចជួយធ្វើឱ្យអ៊ីនធឺណិត​បានកាន់តែល្អប្រសើរជាងមុន ដោយបង្កើតនិងផ្សព្វផ្សាយមាតិកាបែបវិជ្ជមាន និងសេវាកម្មតាមអ៊ីនធឺណិត​បានប្រកបដោយសុវត្ថិភាពតាមរយៈការផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ក្នុងការឆ្លើយតបទៅនឹងបញ្ហាណាមួយដោយការផ្តល់ដំបូន្មានច្បាស់លាស់ពីឧបករណ៍ ឬមធ្យោបាយតាមអ៊ីនធឺណិត​ដែលមានសុវត្ថិភាព និងងាយស្រួលប្រើ ។ ពិសេសផ្តល់ការគាំទ្រភ្លាមៗ ប្រសិនបើមានបញ្ហាកើតឡើង ។

៥. អ្នកធ្វើសេចក្តីសម្រេចចិត្ត និងអ្នកនយោបាយ ៖ អាចជួយធ្វើឱ្យអ៊ីនធឺណិតកាន់តែល្អប្រសើរជាងមុន តាមរយៈការធានាឱ្យមានការបង្រៀនអំពីសុវត្ថិភាពតាមអ៊ីនធឺណិតក្នុងកម្មវិធីសិក្សាសម្រាប់កុមារនិងយុវជន និងតាមរយៈការគ្រប់គ្រង និងអភិបាលកិច្ចលើឧស្សាហកម្មអ៊ីនធើណិត ព្រមទាំងការបង្កើតឱ្យមានច្បាប់គ្រប់​គ្រាន់ដើម្បីរក្សាសុវត្ថិភាព និងសន្តិសុខរបស់អ្នកប្រើប្រាស់សេវាអ៊ីនធឺណិត ។

៦. មនុស្សគ្រប់រូប ៖ មានទំនួលខុសត្រូវផ្សេងៗគ្នាដើម្បីធ្វើឱ្យអ៊ីនធឺណិតកាន់តែមានសុវត្ថិភាព ។ បុគ្គលគ្រប់រូបអាចលើកកម្ពស់ភាពវិជ្ជមាននៃការប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណិតដោយការគោរពគ្នាទៅវិញទៅមក ។ បុគ្គលគ្រប់រូបក៏អាចឆ្លើយតបទៅនឹងភាពអវិជ្ជមានតាមប្រព័ន្ធអនឡាញ ដោយការចូលរួមរាយការណ៍អំពីខ្លឹមសារ ឬមាតិកា និងអាកប្បកិរិយាមិនសមរម្យ ឬខុសច្បាប់ទាំងនោះផងដែរ ។

សូមជម្រាបថា នៅក្នុងគោលដៅបង្ការ ទប់ស្កាត់ និងឆ្លើយតបអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួង-ស្ថាប័នពាក់ព័ន្ធ បានផ្តួចផ្តើមអភិវឌ្ឍន៍គោលនយោបាយ ក្របខណ្ឌច្បាប់ យុទ្ធសាស្រ្ត និងផែនការសកម្មភាពសំខាន់ៗជាបន្តបន្ទាប់ ។ ការសិក្សាស្រាវជ្រាវ ការអប់រំផ្សព្វផ្សាយ ការលើកកម្ពស់ការយល់ដឹង និងការបណ្តុះបណ្តាលលើប្រធានបទពាក់ព័ន្ធបានរៀបចំឡើង និងកំពុងបន្តដំណើរការយ៉ាងសកម្មក្នុងន័យបង្ហាញពីការយកចិត្តទុកដាក់ និងទប់ស្កាត់​កេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ។


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...