ភ្នំពេញ – ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានដឹកនាំការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទទួលបានជោគជ័យ ហើយបានផ្ដល់អាទិភាពចាក់វ៉ាក់សាំងដល់បុគ្គលិកអប់រំ គ្រូបង្រៀន ព្រមទាំងសិស្សានុសិស្សទាំងអស់ដែលអាចបើកដំណើរការសាលារៀនឡើងវិញ ។ ទន្ទឹមគ្នានេះ ក្រសួងអប់រំអំពាវនាវដល់គ្រប់គ្រឹៈស្ថានសិក្សាទាំងអស់ត្រូវអនុវត្តស្តង់ដាសុវត្ថិភាពអនាម័យឱ្យបានខ្ជាប់ខ្ជួនបញ្ជៀសពីជំងឺកូវីដ-១៩ ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងក្នុងឱកាសអបអរទិវាអប់រំអន្តរជាតិ ២៤ មករាកន្លងទៅ ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ បន្ថែមថា លោកគ្រូ អ្នកគ្រូ ទាំងអស់បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរៀនប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្ដល់ការអប់រំដល់សិស្សានុសិស្សនៅក្នុងបរិបទផ្អាកដំណើរការសាលារៀន ។ លើសពីនេះ បានបញ្ចេញគំនិតច្នៃប្រតិដ្ឋបង្រៀនតាមបែបអេឡិចត្រូនិច បង្រៀនតាមបណ្ដុំ បង្រៀនដោយប្រើប្រាស់សន្លឹកកិច្ចការ និងការបង្រៀនពីចម្ងាយ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
“ការខិតខំប្រឹងប្រែងរបស់ដៃគូអភិវឌ្ឍ សហគមន៍ មាតាបិតា ជួយគាំទ្រដល់ក្រសួងអប់រំ ទ្រទ្រង់ដល់សាលារៀនដើម្បីផ្ដល់នូវសម្ភារៈឧបទ្ទេស និងសម្ភារៈអនាម័យផ្សេងៗ ដើម្បីធានាឱ្យបាននូវការបើកសាលារៀនដោយសុវត្ថិភាព”

ឯកឧត្តមបណ្ឌិតសភាចារ្យ បញ្ជាក់បន្ថែមថា ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កន្លងទៅ ក្រសួងអប់រំបានបើកបរវេសនកាលថ្មី ដើម្បីផ្ដល់ឱកាសដល់សិស្សានុសិស្សបានចូលរៀនឡើងវិញ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានដាក់ចេញនូវវិធានការបីចំណុច រួមមាន ទី១. គ្រឹះស្ថានសិក្សាទាំងអស់ប្រុងប្រយ័ត្ន អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវស្តង់ដាសុវត្ថិភាពអនាម័យដែលក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសុខាភិបានដាក់ចេញ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គសេនាបតីតេជោហ៊ុនសែន គឺ៣ការពារ និង៣កុំឱ្យបានខ្ជាប់ខ្ជួន ។
ទី២. ត្រូវបង្កើតឱ្យមានគណៈកម្មការសុវត្ថិភាពសុខភាពសិក្សានៅតាមខេត្ត ក្រុង និងគណៈកម្មការសុវត្ថិភាពសិក្សាទៅតាមគ្រឹះស្ថានសិក្សា ត្រូវមានការចូលរួមពីមណ្ឌលសុខភាព មានគ្រូបង្គោល គ្រូប្រចាំថ្នាក់ ។ និងទី៣. សូមអនុវត្តនៅតាមតំបន់ណាដែលមានហានិភ័យខ្ពស់នៅកន្លែងរៀនតាមបណ្ដុំ ហើយមិនត្រូវឱ្យចំនួនសិស្សលើសពី ២០ ឬ២៥នាក់ រក្សាគម្លាត និងត្រូវរៀនឆ្លាស់វេនគ្នា ។
គួរជម្រាបជូនថា ទិវាអប់រំអន្តរជាតិ ឆ្នាំ២០២២ បានប្រារព្ធឡើងតាមរយៈប្រព័ន្ធអនឡាញ ក្រោមប្រធានបទ “Changing Course, Transforming Education” ដែលជាវេទិកាសម្រាប់បង្ហាញពីការផ្លាស់ប្ដូរដ៏សំខាន់បំផុត ដើម្បីស្វែងយល់ពីសិទិ្ធជាមូលដ្ឋានរបស់មនុស្សគ្រប់រូប ក្នុងការអប់រំ និងកសាងអនាគតប្រកបដោយនិរន្តភាព បរិយាបន្ន និងសន្ដិភាព ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/02/2023
កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹងចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/05/2026
នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សានៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/11/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2026
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធី MOFCOM
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2024
សម្រាប់ឆ្នាំ២០២៤នេះ កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍ជាច្រើនកន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សារយៈពេល១-២ឆ្នាំ និងថ្នាក់បណ្ឌិត សិក្សារយៈពេល៣ឆ្នាំ...





































































