សណ្តែកសៀង ជាធញ្ញជាតិមួយប្រភេទមានមនុស្សជាច្រើនចូលចិត្តទទួលទានជាអាហារ ឬធ្វើបង្អែមក្នុងជីវភាពប្រចាំថ្ងៃ ។ សណ្តែកសៀង មានផ្ទុកសារធាតុចិញ្ចឹមចាំបាច់ជាច្រើនដូចជា ប្រូតេអ៊ីន ជាតិសរសៃ (ហ្វាយប៊ឺ) វីតាមីន ជាតិរ៉ែ និងសារធាតុផ្សេងៗ មានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាព ។ អ្នកជំនាញអាហារូបត្ថម្ភបានបញ្ជាក់ថា សណ្តែកសៀងជាប្រភេទបន្លែស្ងួតមានអាហារូបត្ថម្ភខ្ពស់ ។ គ្រាប់សណ្តែកមានផ្ទុកជាតិប្រេងប្រមាណ ២០ភាគរយ និងប្រូតេអ៊ីនរហូតដល់ទៅ ៤០ភាគរយ ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រសុខភាព healthifyme ។
ទន្ទឹមនឹងមានប្រូតេអ៊ីនខ្ពស់ សណ្តែកសៀងក៏សម្បូរទៅដោយខ្លាញ់ឆ្អែត សារធាតុប្រឆាំងអុកស៊ីតកម្ម អាស៊ីតខ្លាញ់ អូមេហ្គា-3 និង Phytoestrogens ក្នុងចំណោមសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតដែលរាងកាយត្រូវការ ។ ពេលខ្លះសណ្តែងសៀងអាចយកទៅប្រើជាភេសជ្ជៈជំនួសទឹកដោះគោផងក៏បាន ។ សណ្តែកសៀង ជម្រើសអាហារដ៏ល្អសម្រាប់អ្នកប្រកាន់យករបបអាហារបួស (មិនទទួលទានសាច់សត្វ) ងាយបំពេញសេចក្តីត្រូវការផ្នែកប្រូតេអ៊ីនរបស់សរីរាង្គកាយ ។

១. សណ្តែកសៀងជួយបញ្ចុះជាតិកូឡេស្តេរ៉ូល ៖ សណ្តែកសៀងមានផ្ទុកប្រូតេអ៊ីន និងបរិមាណខ្លាញ់សមល្មមសម្រាប់តម្រូវការរាងកាយ ។ សណ្តែកសៀងឆ្អិន ១០០ ក្រាមមានកាឡូរី ១៧៣ កាឡូរី, ជាតិសរសៃ ៦ក្រាម, កាបូអ៊ីដ្រាត ៩,៩ក្រាម, ប្រូតេអ៊ីន ១៦,៦ក្រាម, និងខ្លាញ់ ៩ក្រាម ។ ផ្អែកតាមសមាសភាពនៃសារជាតិចិញ្ចឹមទាំងនេះ អាចជួយឱ្យអ្នកទទួលទានទទួលបានអាហារូបត្ថម្ភសមល្មម គ្មានគ្រោះប្រឈមនឹងរោគខ្លាញ់ក្នុងឈាម ឬកូឡេស្តេរ៉ូលខ្ពស់ ។
ទន្ទឹមគ្នានេះ អាស៊ីតខ្លាញ់ Omega-3 បង្កើនប្រសិទ្ធភាពប្រឆាំងនឹងការរលាក និងដើរតួនាទីយ៉ាងសំខាន់ក្នុងសុខភាពខួរក្បាល និងភ្នែក។ ចំណុចនេះការទទួលទានសណ្តែកសៀងអាចជួយជំរុញប្រព័ន្ធសរសៃឈាមបេះដូងដំណើរការបានល្អ ថែរក្សាខួរក្បាល និងចក្ខុវិស័យ ។

២. សណ្តែកសៀងជួយសម្រួលបញ្ហាដំណេកបានល្អ ៖ អត្ថប្រយោជន៍ចម្បងមួយនៃសណ្តែកសៀង មានមនុស្សមិនច្រើនទេដែលដឹងថាសណ្តែកសៀងអាចជួយសម្រាលរោគសញ្ញានៃអាការៈគេងមិនលក់ ។ អ្នកជំនាញសុខភាព បានបញ្ជាក់ថា សណ្តែកសៀងអាចជួយសម្រួលដល់ដំណេលយ៉ាងស្កប់ស្កល់ ប៉ុន្តែទទួលទានក្នុងបរិមាណសមរម្យ ។ សណ្តែកសៀងក៏មានផ្ទុកសារធាតុ Estrogen ដែលជួយស្ត្រីក្រោយអស់រដូវឱ្យគេងលក់ស្រួល ។
៣. សណ្តែកសៀងអាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម ៖ ការទទួលទានសណ្តែកសៀងជាវិធីដ៏មានប្រសិទ្ធភាពមួយក្នុងការគ្រប់គ្រង និងការពារជំងឺទឹកនោមផ្អែម ។ យោងតាមការសិក្សាជាច្រើន បានបង្ហាញថា សណ្តែកសៀងមានសមត្ថភាពបង្កើនអាំងស៊ុយលីនក្នុងរាងកាយ ដើម្បីទប់ទល់ជំងឺទឹកនោមផ្អែម ។ ជាលទ្ធផល វាអាចការពារជំងឺទឹកនោមផ្អែមពីការកើតឡើងដំបូង ឬអាចជួយគ្រប់គ្រងជំងឺនេះបានយ៉ាងមានប្រសិទ្ធភាព ប្រសិនបើអ្នកកំពុងទទួលរងពីជំងឺនេះរួចហើយ ។ លើសពីនេះ ជាតិកាបូអ៊ីដ្រាតនៅក្នុងសណ្តែកសៀងនឹងក្លាយជាអាហារប្រឆាំងជំងឺទឹកនោមផ្អែមផលដែរ ។
៤. សណ្តែកសៀងជួយសម្រួលដល់ចរន្តឈាម ៖ យោងតាមទស្សនាវដ្តី Journal of the American Dietetic Association ជាតិដែក និងទង់ដែង គឺជាសារធាតុរ៉ែសំខាន់ពីរដែលត្រូវបានរកឃើញច្រើននៅក្នុងសណ្តែកសៀង ។ សមាសធាតុទាំងពីរនេះ សំខាន់សម្រាប់ការផលិតកោសិកាឈាមក្រហម (RBCs) ។ សណ្តែកសៀង Isoflavones ជួយក្នុងកម្រិត Nitric Oxide ចំពោះស្ត្រីក្រោយអស់រដូវ ព្រមទាំងធ្វើឱ្យប្រសើរនូវមុខងារសរសៃឈាម និងចលនាឈាមរត់ ។

៥. សណ្តែកសៀងចាំបាច់សម្រាប់ការមានផ្ទៃពោះ ៖ សណ្តែកសៀងសម្បូរទៅដោយអាស៊ីតហ្វូលិក និងវីតាមីន B សំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ ។ អាស៊ីតហ្វូលិកនៅក្នុងសណ្តែកសៀងអាចជួយការពារការខូចនៃប្រព័ន្ធសរសៃប្រសាទរបស់ទារក ធានាការសម្រាលរបស់ម្តាយមានសុខភាពល្អ ហើយទារកក៏មានសុខភាពល្អ ។
ទារកអាចនឹងមានបញ្ហាសុខភាពណាមួយពីកំណើត ប្រសិនបើម្តាយមិនយកចិត្តទុកដាក់លើតម្រូវការអាហារូបត្ថម្ភ ។ ដូច្នេះ វាជារឿងសំខាន់ក្នុងការពិគ្រោះជាមួយគ្រូពេទ្យពីសុខភាពមាតា និងតម្រូវការរបស់ទារក ហើយសរសេរបញ្ជីអាហារដែលត្រូវទទួលទានអំឡុងពេលមានផ្ទៃពោះ ។
៦. សណ្តែកសៀងសម្រាប់សុខភាពឆ្អឹង ៖ សណ្តែកសៀងមានសារធាតុរ៉ែ និងវីតាមីនខ្ពស់ មានជាតិស័ង្កសី សេលេញ៉ូម ទង់ដែង ម៉ាញ៉េស្យូម និងកាល់ស្យូមនៅក្នុងសណ្តែកសៀងជួយក្នុងការរក្សាឆ្អឹងឱ្យរឹងមាំ និងមានសុខភាពល្អ ។ សារធាតុទាំងអស់នេះនៅក្នុងសណ្តែកសៀងអាចជួយឱ្យឆ្អឹងថ្មីលូតលាស់ ធ្វើឱ្យឆ្អឹងដែលមានស្រាប់កាន់តែរឹងមាំ និងបង្កើនល្បឿនដំណើរការព្យាបាលឆ្អឹង ។

វេជ្ជបណ្ឌិត និងអ្នកជំនាញសុខភាពជឿថា ការទទួលទានសណ្តែកសៀងអាចជាដំណោះស្រាយរយៈពេលវែងសម្រាប់ព្យាបាលបញ្ហា ដូចជា ជំងឺពុកឆ្អឹង ដែលជាជំងឺទូទៅដែលប៉ះពាល់ដល់អាយុចាស់ ។ ការបញ្ចូលសណ្តែកសៀងទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ដើម្បីធានាថាឆ្អឹងរបស់អ្នករឹងមាំ និងអាចជៀសផុតពីជំងឺផ្សេងៗ ។
៧. សណ្តែកសៀងមានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក ៖ មនុស្សភាគច្រើនមិនដឹងទេ ប៉ុន្តែកម្រិតខ្ពស់នៃសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងសណ្តែកសៀងអាចជួយការពារការចាប់ផ្តើមនៃជំងឺមហារីកជាច្រើន ។យោងតាមការសិក្សាដែលធ្វើឡើងនៅសាកលវិទ្យាល័យ Purdue សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងសណ្តែកសៀងអាចជួយសម្លាប់កោសិកាមហារីកជាច្រើន និងកម្ចាត់រ៉ាឌីកាល់សេរីចេញពីរាងកាយ ។
សារធាតុប្រឆាំងអុកស៊ីតកម្មមានតួនាទីក្នុងការបន្សាបរ៉ាឌីកាល់សេរី ប្រសិនបើមិនបានមើលថែទេ អាចបណ្តាលឱ្យកោសិកាដែលមានសុខភាពល្អ ប្រែទៅជាដុំសាច់សាហាវ និងកោសិកាមហារីក ។ រ៉ាឌីកាល់សេរី ជាចំណែកដ៏គ្រោះថ្នាក់នៃកោសិការំលាយអាហារ ដែលចាំបាច់ត្រូវបន្សាប ។ ក្រៅពីការទប់ស្កាត់ការវិវត្តនៃកោសិកាដែលបង្កជំងឺមហារីកតាំងពីដំបូង សណ្តែកសៀងក៏អាចជួយកាត់បន្ថយផលប៉ះពាល់នៃការព្យាបាលជំងឺមហារីកផងដែរ ។
ការសិក្សាមួយដែលធ្វើឡើងដោយវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីកអាមេរិក បានរកឃើញថា ស្ត្រីដែលមានជំងឺមហារីកសុដន់បានកាត់បន្ថយភាពអស់កម្លាំង និងរោគសញ្ញានៃការអស់រដូវតិចជាងមុន បន្ទាប់ពីទទួលទានសណ្តែកសៀង ។
៨. ជួយគ្រប់គ្រងទម្ងន់ឱ្យមានសុខភាពល្អ ៖ មូលហេតុចម្បងបំផុតមួយដែលសណ្តែកសៀងជាអាហារដ៏ល្បីទូទាំងពិភពលោក គឺថាវាអាចជួយអ្នកសម្រកទម្ងន់បាន ។ ប្រូតេអ៊ីនខ្ពស់នៅក្នុងសណ្តែកសៀងជួយដល់ការលូតលាស់សាច់ដុំគ្មានខ្លាញ់ ។ ហើយម្យ៉ាងទៀត ប្រូតេអ៊ីនជួយឱ្យអ្នកឆ្អែតជាងមុន ដោយការពារអ្នកពីការញ៉ាំអាហារសម្រន់ដែលមិនល្អក្នុងអំឡុងពេលម៉ោងមិនជាក់លាក់ណាមួយ ។ ការសិក្សាជាច្រើនបានរកឃើញថាសណ្តែកសៀងរួមបញ្ចូលនូវឥទ្ធិពលប្រឆាំងនឹងការធាត់ ។ វាពិតជាសាមញ្ញនៅពេលនិយាយពីគុណសម្បត្តិសណ្តែកសៀង ប៉ុន្តែការពិតនឹងជួយសុខភាពយ៉ាងប្រសើរ ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2026
មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/06/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។
អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣
សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/09/2023
សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...
ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2025
កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/02/2024
វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។
ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/09/2025
តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)
ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...



























