យុទ្ធនាការ “ខ្ញុំទទួលយក” បំណងចង់ឱ្យមានសមភាពច្បាប់អាពិពាហ៍ពិពាហ៍អ្នកស្រលាញ់ភេទដូចគ្នា

ភ្នំពេញ – សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា កាលពីថ្ងៃទី៩ ធ្នូ បានប្រកាស​បើក​យុទ្ធនាការ «ខ្ញុំទទួលយក» ដើម្បីលើក​កម្ពស់​ឱ្យ​មានការ​​សមភាព​ច្បាប់​សម្រាប់អាពាហ៍ពិពាហ៍​ភេទដូចគ្នា​នៅ​កម្ពុជា។​

លោក សាយ សៀកឡាយ អ្នកសម្របសម្រួលយុទ្ធនាការ បានថ្លែងថា យុទ្ធនាការ “ខ្ញុំទទួលយក” មានគោលបំណងបង្កើនការផ្សព្វផ្សាយការយល់ដឹង និងទទួលយកអ្នកស្រឡាញ់ភេទដូចគ្នាបន្ថែមទៀត ពីសំណាក់សាធារណជន ព្រមទាំងចូលរួមចំណែកលើកកម្ពស់ឱ្យមានកិច្ចការពារផ្លូវច្បាប់ចំពោះសមភាពអាពាហ៍ពិពាហ៍សម្រាប់ដៃគូអ្នកស្រឡាញ់ភេទដូចគ្នា ដែលស្របនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអនុសាសន៍ នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ (យូ.ភី.អ) ជុំទីបី”។

អ្នកសម្របសម្រួលយុទ្ធនាការនេះបានបញ្ជាក់ថា យុទ្ធនាការនេះនឹងលើកយកសំឡេង និងរឿងរ៉ាវរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា រួមទាំងក្រុមគ្រួសារ ឪពុកម្តាយរបស់ពួកគេ អ្នកគាំទ្រនៅគ្រប់វិស័យ និងសាធារណជននៅទូទាំងប្រទេស ដើម្បីទទួលបានការយល់ដឹង ការទទួលស្គាល់ និងការគាំទ្របន្ថែមទៀត ចំពោះសារៈសំខាន់នៃការទទួលបានសមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់ដៃគូអ្នកស្រឡាញ់ភេទដូចគ្នា ។

លោកបន្តថា យុទ្ធនាការនេះបង្កើតឡើងដោយសហគមន៍ឥន្ទធនូកម្ពុជា ( រ៉ក់) ជាអង្គការមិនមែនរដ្ឋាភិបាលដឹកនាំដោយសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBT+) ដែលធ្វើការតស៊ូមតិដើម្បីទទួលបានការការពារប្រកបដោយសមភាពសម្រាប់សហគមន៍អ្នកស្រលាញ់ភេទដូចគ្នាតាំងពីឆ្នាំ២០០៩។

លោក សាយ សៀកឡាយ លើកឡើងថា ការពង្រីកលទ្ធភាព នៃសមភាពច្បាប់អាពាហ៍ពិពាហ៍របស់ដៃគូអ្នកស្រឡាញ់ភេទដូចគ្នា រួមចំណែកកាត់បន្ថយការរើសអើង និងបញ្ចប់ការផាត់ចេញអ្នកស្រឡាញ់ភេទដូចគ្នាពីសង្គម។ ដូចនេះវាក៏បានជួយឱ្យអ្នកស្រឡាញ់ភេទដូចគ្នារស់នៅដោយសន្តិសុខ សុវត្ថិភាព និងអាចអភិវឌ្ឍខ្លួនដោយស្មើភាពគ្នានិងចូលរួមចែករំលែកនូវចំណេះដឹង សមត្ថភាព ជំនាញ និងទេពកោសល្យ ដែលជាទុននិងមូលធនមនុស្សសម្រាប់ការអភិវឌ្ឍសង្គម។

តាមលោក សៀកឡាយ គិតដល់ខែធ្នូ ឆ្នាំ២០២១ សមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់ដៃគូអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវបានទទួលស្គាល់​ដោ​យរដ្ឋជាសមាជិកអង្គការសហប្រជាជាតិចំនួន២៩ ក៏ដូចជានៅតៃវ៉ាន់ផងដែរ។ សេចក្តីស្នើសុំច្បាប់អនុញ្ញាតសមភាពច្បាប់អាពាហ៍ពិពាហ៍ក៏កំពុងស្ថិតក្នុងការពិចារណានៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី និងពិភពលោកផងដែរ។

សូមជម្រាបជូនដែរថា​ ការ​បើក​យុទ្ធនាការ «ខ្ញុំទទួលយក» ដែលធ្វើ​ឡើង​ស្រប​គ្នា​នឹងទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០២១ នេះ បានធ្វើ​ឡើង​នៅស​ណ្ឋាគារ​ហ៊ីម៉ាវ៉ារី ភ្នំពេញ ដោយ​​មាន​ការ​សហការរៀបចំដោយសហគមន៍ឥន្ទធនូកម្ពុជា និងបណ្តាញដៃគូ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...