ភ្នំពេញ – វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រដល់សិស្ស-និស្សិតដែលមានជីវភាពខ្វះខាតក្នុងខេត្តព្រះសីហនុចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២១-២០២២ ។
លោក ធន់ វឌ្ឍនា នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានមានប្រសាសន៍ថា ការផ្ដល់ជូនអាហារូបរកណ៍នេះក្នុងគោលបំណងជួយសង្គមក្នុងវិស័យអប់រំ ជាពិសេសផ្ដល់អាទិភាពដល់សិស្ស-និស្សិតដែលមានជីវភាពក្រីក្រមិនមានលទ្ធភាព និងចង់បន្តការសិក្សាថ្នាក់មហាវិទ្យាល័យ ។ លោកបន្តថា អាហារូបករណ៍នេះក៏មានផ្ដល់ជូនកន្លែងស្នាក់នៅ(ចំនួនមានកំណត់) ប៉ុន្តែតម្រូវឱ្យនិស្សិតបង់ថ្លៃស្នាក់នៅចំនួន ២៥ម៉ឺនរៀលក្នុងមួយឆ្នាំ ។

សម្រាប់ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនមាន១៥ជំនាញ រួមមាន ក្សេត្រសាស្ត្រ និងវិទ្យាសាស្រ្តដី/ ក្សេត្រសាស្ត្រ, ជីវបច្ចេកវិទ្យា និងសេណេទឹករុក្ខជាតិ, សាកវប្បកម្ម, វិទ្យាសាស្រ្តបរិស្ថាន, ជលផល, វិទ្យាសាស្ត្រព្រៃឈើ/រុក្ខកម្ម, ផលិតកម្ម និងសុខមាលភាពសត្វ/ផលិតកម្មសត្វ, វេជ្ជសាស្រ្តសត្វ/បសុព្យាបាល/ ផ្សព្វផ្សាយកសិកម្ម និងអភិវឌ្ឍន៍ជនបទ, សេដ្ឋកិច្ច និងធុរកិច្ចកសិកម្ម, សេដ្ឋកិច្ចនយោបាយកសិកម្ម និងស្បៀង, វិទ្យាសាស្ត្រកែច្នៃអាហារ, អាហារូបត្ថម្ភ និងសុខភាព, ព័ត៌មានវិទ្យាកសិកម្ម និងវិស្វកម្មកសិកម្ម, និង រៀបចំដែនដី និងរដ្ឋបាលដីធ្លី ។

បេក្ខជនដែលដាក់ពាក្យសុំអាហារូបករណ៍តម្រូវឱ្យមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១សម្រាប់ថ្នាក់បរិញ្ញាបត្រ និងត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់ ឬធ្លាក់ឆ្នាំសិក្សា២០២១សម្រាប់ការសិក្សាបរិញ្ញាបត្ររង ។ ដូចនេះសាធារណៈជន សិស្ស-និស្សិតដែលមានជីវភាពខ្វះខាត និងមានបំណងស្នើរសុំអាហារូបករណ៍នេះសូមធ្វើការដាក់ពាក្យ និងទំនាក់ទំនងទៅកាន់ការិយាល័យសិក្សានៃវិទ្យាស្ថានជាតិព្រែកលៀបតាមរយៈលេខ ០៩២ ៧៦៧ ៨៨០ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/02/2024
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...
រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/02/2026
ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ (PIKT) ប្រកាសជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សាជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូតដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/12/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី ផ្តល់ការសិក្សាជំនាញ១១ ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/11/2024
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី បានប្រកាសផ្តល់ការសិក្សាជំនាញចំនួន១១ ដោយឥតគិតថ្លៃ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក៏ដូចជាកម្មករនិយោជិកក្រៅប្រព័ន្ធ។
ក្រសួងអប់រំ ប្រកាសជ្រើសរើសសិស្សចូលរៀនផ្នែកអប់រំបច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍កន្លងទៅនេះ ប្រកាសដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬសញ្ញាបត្រមានតម្លៃសមមូល ពីការជ្រើសរើសសិស្សឱ្យចូលរៀននៅតាម...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2025
កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/12/2023
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាសផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។





























