ភ្នំពេញ – ឯកឧត្តម គិត ច័ន្ទគ្រឹស្នា ប្រធានគម្រោងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងជាទីប្រឹក្សាឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា គម្រោងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកសមុទ្រគឺជាការជំរុញការអនុវត្តន៏វិធានការណ៏4Rs ។ ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងពិធីបើកជាផ្លូវការ កម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិត «យុទ្ធនាការកាត់បន្ថយប្លាស្ទិក» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៩ ធ្នូ ដោយមានការចូលរួមពី ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន លោកស្រី Moeko Saito-Jensen អ្នកជំនាញគោលនយោបាយបរិស្ថាន UNDP និងអស់លោក លោកស្រី មកពីបណ្តាអង្គភាពនានាជាច្រើនរូបទៀត។
បើតាមការបញ្ជាក់របស់ឯកឧត្តម គិត ច័ន្ទគ្រឹស្នា គម្រោងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកសមុទ្រ ទទួលថវិកាពីប្រទេសជប៉ុនតាមរយៈអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងកំពុងអនុវត្តដោយនាយកដ្ឋានសេដ្ឋកិច្ចបៃតង អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយនឹងអគ្គនាយកដ្ឋានគាំពារបរិស្ថាន អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន។
ប្រធានគម្រោងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មានប្រសាសន៍ថា គោលបំណងនៃគម្រោងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក គឺអនុវត្តគោលយោបាយកាត់បន្ថយ និងគ្រប់គ្រងសំណល់នៅកម្ពុជា ជាពិសេសសំណល់ប្លាស្ទិកនៅលើដី និងក្នុងសមុទ្រ តាមរយៈវិធានគោលការណ៍ ៤ អ៊ែរ (4Rs) រួមមាន ទី១. វិធានការបដិសេដ (Refuse), ទី២. វិធានការកាត់បន្ថយ (Reduce), ទី៣. វិធានការប្រើប្រាស់ឡើងវិញ (Reuse) និងទី៤. វិធានការកែច្នៃ (Recycle) ។

ឯកឧត្តម គិត ច័ន្ទគ្រឹស្នា បានបន្ថែមថា គម្រោងនេះបានចាប់អនុវត្តពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ និងមានរយៈពេល២ឆ្នាំ និង៧ខែ ជាមួយនឹងលទ្ធផលរំពឹងទុកចំនួន៥ រួមមាន ទី១. រៀបចំគោលនយោបាយ លិខិតបទដ្ឋានគតិយុទ្ធ និងបទប្បញ្ញត្តិគន្លឺះសំខាន់ៗ ដើម្បីជំរុញការអនុវត្តន៏វិធានការណ៏4Rs។ រៀបចំជាអនុក្រឹត្យថ្មីមួយស្តីពីការគ្រប់គ្រងប្លាស្ទិក និង EPR ដើម្បីបំពេញបន្ថែម និងមានវិសាលភាពធំទូលាយជាងអនុក្រឹត្យ១៦៨ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ដែលអនុវត្តចំពោះប្លាស្ទិកមានដៃយួរ ប្រើតែមួយដង (កម្រាស់ធំជាង ០.០៣មីលីម៉ែត្រ និងទទឹងបាត ធំជាង ២៥ សង់ទីម៉ែត្រ) និងអនុវត្តនៅតែតាមផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជកម្មធំៗ ។
ទី២.បញ្ជា្របការយល់ដឹងដល់ប្រជាជន សិស្សានុសិស្ស និងវិស័យឯកជនពីបញ្ហាប្លាស្ទិកតាមរយៈការអប់រំបរិស្ថាន និងសកម្មភាពផ្សព្វផ្សាយផ្សេងទៀត។ គម្រោងនឹងធ្វើការផលិតជាឯកសារអប់រំ និងផ្សព្វផ្សាយនៅតាមសាលារៀន ទីសាធារណៈ និងវិស័យឯកជន ដើម្បីបំផុសឱ្យមានការចូលរួម បែងចែក គ្រប់គ្រង និងកែច្នៃសំណល់ប្លាស្ទិក។
ទី៣.សហការណ៍ជាមួយក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង ដើម្បីអនុវត្តសកម្មភាពកាត់បន្ថយសំណល់ប្លាស្ទិក ចូលរួមគាំទ្រដល់ការធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំណល់រឹងទីប្រជុំជនទៅថ្នាក់ក្រោមជាតិ។

ទី៤.គាំទ្រ និងជំរុញអាជីវកម្មកែច្នៃប្លាស្ទិក និងសម្ភារអាចប្រើជំនួសប្លាស្ទិក និងទី៥. ផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍នានា។
បើតាមការបញ្ជាក់របស់ ឯកឧត្តម គិត ច័ន្ទគ្រឹស្នា កម្មវិធីដែលបានប្រារព្ធឡើងនេះ គឺជាសកម្មភាពមួយនៅក្នុងលទ្ធផលរំពឹងទុកទី២ និងទី៤ របស់គម្រោង ដោយនឹងធ្វើការប្រកួតប្រជែងជ្រើសរើសយកបេក្ខជនប្រកបដោយភាពច្នៃប្រឌិត ដើម្បីបំផុសគំនិតរៀបចំយុទ្ធនាការកាត់បន្ថយសំណល់ប្លាស្ទិក ដែលនឹងទាក់ទាញសាធារណជន ឱ្យចូលរួមកាន់តែច្រើនឡើង។ ឯកឧត្តម គិត ច័ន្ទគ្រឹស្នា សង្ឃឹមថា តាមរយៈកម្មវិធីនេះ នឹងអាចបង្កើតជាចលនារួមគ្នាតាមគោលនយោបាយរួមរបស់ក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក និងសំណល់រឹងផ្សេងៗ ក្នុងគោលដៅឈានទៅកាន់ការរស់នៅប្រកបដោយផាសុខភាព សុខុមាលភាព និងបរិស្ថានស្អាត ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។
ឱកាសអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/02/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្សទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានប្រកាសជ្រើសរើសយុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។
អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2023
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....
ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/05/2025
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។
អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2023
សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...
អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2023
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...




























