ភ្នំពេញ – កុំរើសអើងទៅលើអ្នកស្រលាញ់ភេទដូចគ្នា ពីព្រោះមនុស្សគ្រប់គ្នាត្រូវការសិទ្ធិសេរីភាពនៅក្នុងការរស់នៅ ហើយក៏មិនត្រូវទុកឱ្យនរណាម្នាក់រស់នៅឯកាក្នុងសង្គមមួយនេះទេ។ នេះគឺជាការបញ្ជាក់របស់ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៣ ឆ្នាំ២០២១ ដែលរៀបចំដោយអង្គការសហគមន៍ឥន្ទធនូកម្ពុជា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។
ឯកឧត្តម កែវ រ៉េមី
“ខ្ញុំចូលរួមគាំទ្រអ្នកស្រលាញ់ភេទដូចគ្នាជាដាច់ខាត! ពូនៅតែគាំទ្រក្មួយៗអ្នកស្រលាញ់ភេទដូចគ្នាជានិច្ច មិនទុកឱ្យក្មួយអ្នកស្រលាញ់ភេទដូចគ្នាឯកា និងកម្សត់បន្តទៀតនោះទេ”
បើតាមការលើកឡើងរបស់ ឯកឧត្តម កែវ រ៉េមី នៅក្នុងច្បាប់បានបង្ហាញថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នា។ ចំពោះអ្នកស្រលាញ់ភេទដូចគ្នាក៏ជាប្រជាពលរដ្ឋ ហើយក៏ត្រូវមានសិទ្ធិ និងសមភាពស្មើគ្នានៅក្នុងការរស់នៅផងដែរ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះបន្ថែមថា នៅពេលដែលអ្នកស្រលាញ់ភេទដូចគ្នាសម្ដែងអារម្មណ៍នៅលើវេទកាធ្វើឱ្យលោកក៏យំនៅក្នុងចិត្តអំពីរឿងរ៉ាវដ៏ឈឺចាប់ដែលពួកគេបានជួប។ ឯកឧត្តមបញ្ជាក់ថា ការលុបបំបាត់និន្នាការអ្នកស្រលាញ់ភេទដូចគ្នា គឺមានន័យថា ជាការលុបបំបាត់នូវមនុស្សជាតិ។

ឯកឧត្តម កែវ រ៉េមី ថ្លែងថា ការផ្សព្វផ្សាយអំពីបញ្ហាអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងសង្គម គឺចង់ស្ទាបស្ទង់អំពីការគាំទ្រចំពោះច្បាប់រៀបអាពាហ៍ពិពាហ៍របស់អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។ ហេតុដូចនេះ អ្នកស្រលាញ់ភេទដូចគ្នាត្រូវតែអត់ធ្មត់ តស៊ូ បញ្ចេញសម្លេងឱ្យខ្លាំង និងរង់ចាំពេលវេលា ដើម្បីទុកពេលវេលាឱ្យរាជរដ្ឋាភិបាលធ្វើការទៅលើរឿងច្បាប់នោះ។
ឯកឧត្តម កែវ រ៉េមី
“សូមកុំមានការរើសអើងចំពោះបងប្អូនកូនក្មួយដែលមាននិន្នាការភេទ និងត្រូវផ្តល់ភាពកក់ក្តៅនិងសេចក្តីស្រឡាញ់ដល់ពួកគាត់។ ការគោរពនិងឱ្យតម្លៃគ្នាទៅវិញទៅមក គឺនាំមកនូវភាពសុខដុមនៅក្នុងប្រទេសជាតិ”
ជាមួយគ្នានេះ ឯកឧត្តមក៏បានបង្ហាញអំពីការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ ដោយឯកឧត្តមមានប្រសាសន៍ថា អ្នកស្រលាញ់ភេទដូចគ្នាសូមកុំមានការព្រួយបារម្មណ៍ នៃការរើសអើង ពីព្រោះនាយករដ្ឋមន្ត្រីរបស់កម្ពុជាមិនមានការរើសអើងនោះទេ ចំណែកឯខាងសាសនាក៏គាំទ្រអ្នកស្រលាញ់ភេទដូចគ្នាផងដែរ។ មនុស្សគ្រប់គ្នាត្រូវការសិទ្ធិសេរីភាពសេចក្ដីសុខផ្លូវចិត្ត និងមាតាបិតាអ្នកស្រលាញ់ភេទដូចគ្នា និងកុំធ្វើបាប ឬធ្វើទារុណកម្មទៅលើកូនដែលស្រលាញ់ភេទដូចគ្នា ដោយសារវាគឺជាសាច់ឈាមនៃគ្រួសារតែមួយត្រូវទទួលស្គាល់ និងត្រូវឱ្យតម្លៃគ្នា លើកទឹកចិត្តគ្នាឱ្យបានច្រើន។

សូមជម្រាបជូនថា ក្នុងពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៣នេះ ក៏មានការរៀបចំកិច្ចសន្ទនាតុមូល ក្រោមប្រធានបទ “កិច្ចគាំពារផ្លូវច្បាប់សម្រាប់ដៃគូអ្នកស្រឡាញ់ភេទដូចគ្នានៅប្រទេសកម្ពុជា” ដោយមានវាគ្មិនចូលរួមពិភាក្សាពីតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ក្រសួងយុត្តិធម៌ ព្រមទាំងមានសមាសភាពចូលរួមពីតំណាងអង្គទូត តំណាងអង្គការសហប្រជាជាតិនៅកម្ពុជា អាជ្ញាធរ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងសិល្បករផងដែរ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/07/2023
វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2025
រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...
សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2026
ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...
អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/03/2023
ឱកាសទទួលបានអាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...
អាហារូបករណ៍ SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយអាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...
អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2026
មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2024
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន២៤០កន្លែង។
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/12/2023
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាសផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។





























