ក្រសួងប្រៃសណីយ៍ប្រកាសជ្រើសរើសអ្នកជំនាញ ១២៥នាក់

ភ្នំពេញ- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ប្រកាសជ្រើសរើសអ្នកជំនាញ ១២៥ នាក់ ឱ្យចូលបម្រើការងារនៅទីស្ដីការក្រសួង ដើម្បីពង្រឹង និងពង្រីកការប្រើប្រាស់បច្ចេកវិទ្យាផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ក្នុងទិសដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ជាពិសេសដើម្បីធានាឱ្យបានភាពជោគជ័យនៃការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលនៅកម្ពុជា ។

អ្នកជំនាញដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជ្រើសរើស រួមមាន ទី១. អ្នកជំនាញបច្ចេកវិទ្យាក្លោដ (Cloud Technology) ចំនួន ១៥នាក់ ទី២. អ្នកជំនាញមជ្ឈមណ្ឌលទិន្នន័យ (Data Center) ចំនួន ១៥នាក់ ទី៣. អ្នកជំនាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) ចំនួន ១៥នាក់ ទី៤. អ្នកជំនាញអភិវឌ្ឍសុសវែរ (Software Development) ចំនួន ១៥នាក់ ទី៥. អ្នកជំនាញវិទ្យាសាស្ត្រទិន្នន័យ (Data Science)  ចំនួន ១៥នាក់ ទី៦. អ្នកជំនាញសន្តិសុខសាយប័រ (Cybersecurity)  ចំនួន ១៥នាក់ ទី៧. អ្នកជំនាញបច្ចេកវិទ្យាប្លុកឆេន (Blockchain Technology) ចំនួន១៥នាក់ និងទី៨. អ្នកជំនាញហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ (Telecommunications Infrastructure) ចំនួន ២០នាក់។

ចំពោះលក្ខខណ្ឌ នៃការជ្រើសរើសរួមមាន បេក្ខជនត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រឡើងទៅ ស្របតាមជំនាញជ្រើសរើស មានចំណេះដឹងភាសាអង់គ្លេសអាចប្រើការបាន មានឆន្ទៈ និងក្រមសីលធម៌បំពេញការងារ ។ លើសពីនេះ ត្រូវ​មានភាពស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះការងារ មានភាពអត់ធ្មត់ តស៊ូ និងឧស្សាហ៍ព្យាយាម មានសមត្ថភាពបំពេញការងារដោយឯករាជ្យ និងការងារជាក្រុម មានគំនិតផ្តួចផ្តើម និងច្នៃប្រឌិត ។ ម៉្យាងវិញទៀត ទទួលយកការបណ្តុះបណ្តាលចំណេះដឹងបន្ថែម និងគុណវុឌិ្ឍផ្សេងទៀតតាមជំនាញនីមួយៗ។

ជាមួយគ្នានេះ បេក្ខជនដែលចូលបម្រើការងារនឹងទទួលបានប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភប្រចាំខែស្របតាមមុខតំណែង សមត្ថភាព បទពិសោធ និងគុណវុឌ្ឍិរបស់បេក្ខជន ។ លើសពីនេះ ក៏​នឹង​ទទួលបានចំណេះដឹង និងជំនាញឯកទេសវិជ្ជាជីវៈបន្ថែមតាមរយៈការបណ្តុះបណ្តាល ការអនុវត្តការងារ ជាក្រុម និងការបង្ហាញភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ និងមានឱកាសក្លាយជាមន្ត្រីរាជការដោយផ្អែកលើសមត្ថភាព និងសមិទ្ធកម្មការងារ។

បេក្ខជនទាំងពីរភេទដែលមានចំណាប់ត្រូវបំពេញពាក្យស្នើសុំតាមអាសយដ្ឋាន www.mptc.gov.kh/careers ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៧:០០ នាទី។

បេក្ខជនត្រូវប្រឡងប្រជែងតាមរយៈវិញ្ញាសាសរសេរ ឬអនុវត្តកិច្ចការ ICT (ICT Assignment) ហើយបេក្ខជនដែលទទួលបានលទ្ធផលជាប់លើវិញ្ញាសាសរសេរត្រូវមកធ្វើបទបង្ហាញ ឬ មកសម្ភាសន៍ដោយគណៈកម្មការរៀបចំការប្រឡងជ្រើសរើសអ្នកជំនាញ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកនាយកដ្ឋានបុគ្គលិកនិងបណ្ដុះបណ្ដាល នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈលេខទូរសព្ទ ០៩៦ ៧០០ ៦៦៦៦, ០១២ ៩២៥ ៩៣៥ និង ០៩២ ៨៨៦ ២៤២ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។