ភ្នំពេញ – នៅសល់ពេលមិនដល់មួយខែទៀតឡើយ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងចូលមកដល់ ហើយកំឡុងពេលនេះសិស្សានុសិស្សដែលជាបេក្ខជនប្រឡងទាំងអស់ក៏កំពុងយកចិត្តទុកដាក់ត្រៀមខ្លួនដើម្បីបញ្ចេញសមត្ថភាពលើការប្រឡងដ៏មានសារៈសំខាន់នេះ ។ ទន្ទឹមគ្នានេះ សម្រាប់ប្អូនៗសិស្សានុស្សិសដែលចង់ប្រឡងជាប់លើមុខវិជ្ជាគណិតវិទ្យាអស់បារម្ភហើយ AMS បានជួបសម្ភាសន៍ផ្ទាល់ជាមួយ លោក សាន គឹមស័ង ជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០១៩ និងជាសិស្សពូកែគណិតវិទ្យាទូទាំងប្រទេស បានចែករំលែកពីវិធីសាស្រ្តប្រឡងគណិតវិទ្យាឱ្យទទួលបាននិទ្ទេសល្អ ។
បើតាម គឹមស័ង ដើម្បីប្រឡងជាប់មុខវិជ្ជាគណិតវិទ្យា និងទទួលបាននិទ្ទេសល្អសិស្សថ្នាក់ទី១២ ត្រូវអនុវត្ត ៥ចំណុច ក្នុងនោះរួមមាន៖
ទី១. កំណត់ផែនការយកនិទ្ទេសល្អ ៖ ផែនការត្រូវធ្វើដោយផ្អែកតាមឯកសារត្រូវរៀន និងពេលវេលារៀន។ ជាក់ស្ដែង ប្រសិននៅសល់ពេលជិតមួយខែមុនប្រឡង មានសៀវភៅ៤ក្បាលសម្រាប់មើល ដោយសៀវភៅ១ក្បាលៗត្រូវមើលឱ្យចេះ និងចប់មុន១សប្តាហ៍ ហើយទុកពេលខ្លះសម្រាប់រំលឹកឡើងវិញ ។ លើសពីនេះ បើសៀវភៅ១ក្បាលមាន៨០-១០០លំហាត់ត្រូវគិតថា ១ថ្ងៃមើលប៉ុន្មានហាត់? ហើយលៃពេលយ៉ាងណាធ្វើលំហាត់ឱ្យអស់តាមផែនការ និងព្យាយាមឱ្យអស់លទ្ធភាព។
ទី២. រៀនឱ្យចំទិសដៅ ៖ ការរៀនឱ្យចំទិសដៅជាការរៀនឱ្យត្រូវនឹងប្រភេទលំហាត់ដែលនឹងចេញក្នុងវិញ្ញាសាប្រឡង ។ ចំណុចនេះ សិស្សានុសិស្សត្រូវមានសៀវភៅឯកសារសម្រាប់រៀនត្រៀមប្រឡងមុខវិជ្ជាគណិតវិទ្យា ជាពិសេសត្រូវមានវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្នាក់វិទ្យាសាស្រ្ត ឆ្នាំ២០១៤-២០១៧។ លើសពីនេះ ពិនិត្យវិញ្ញាសាទាំងនោះឱ្យដឹងពីប្រភេទលំហាត់ធ្លាប់ចេញ រួចសន្និដ្ឋានថា តើប្រភេទលំហាត់បែបណាដែលអាចចេញប្រឡង? ហើយលំហាត់ដែលចេញអាចមានប្រភពនៅឯណា?

ទី៣. រៀនមេរៀនឱ្យបានច្បាស់លាស់ ៖ រៀនមេរៀន គឺរៀនឱ្យយល់ពីរូបមន្ត ឬទ្រឹស្តីបទនានាដែលជាចំណេះមូលដ្ឋាន និងជាដើមទុនយ៉ាងសំខាន់ក្នុងការដោះស្រាយលំហាត់គ្រប់ប្រភេទ ។ ហេតុនេះ រាល់រូបមន្ត ឬទ្រឹស្តីបទសិស្សត្រូវរៀនឱ្យចេះពីរបៀបដោះស្រាយលំហាត់។ បន្ថែមពីនេះ គួររៀនធ្វើឬមើលឧទាហរណ៍គំរូមួយចំនួនដើម្បីយល់ និងចេះប្រើប្រាស់រូបមន្តឱ្យបានច្បាស់។
ទី៤. រៀនធ្វើលំហាត់ ៖ ក្រោយពីរៀនមេរៀនបានច្បាស់លាស់រួច ជាពេលសម្រាប់ធ្វើលំហាត់ប្រឡងសាកល្បងឱ្យដូចពេលប្រឡងបាក់ឌុប ដោយជ្រើសពីវិញ្ញាសាចាស់ៗ ឬឯកសារនានា និងក្រដាសប្រឡងមកអនុវត្ត និងកំណត់ពេលវេលាឱ្យបានត្រឹមត្រូវ។ ទន្ទឹមគ្នានេះ ការធ្វើលំហាត់តាមសៀវភៅឯកសារនានាគួរខំដោះស្រាយលំហាត់ឱ្យអស់ពីសមត្ថភាពសិនរួចចាំផ្ទៀងផ្ទាត់ចម្លើយជាក្រោយ។ លើសពីនេះ ការប្រឡងសាកល្បងដោយខ្លួនឯងក៏ត្រូវរើសទីកន្លែងដែលមិនមានការរំខាន ទាំងកន្លែងអង្គុយ សម្លៀកបំពាក់ត្រូវអនុវត្តដូចការប្រឡងជាក់ស្ដែង ។ ក្រោយពីផ្ទៀងផ្ទាត់អត្រាកំណែរួចហើយយើងអាចដឹងពីចំណុចខ្វះខាតរបស់ខ្លួនឯងហើយរកវិធីកែលម្អបានទាន់ពេលវេលា ។
«សិស្សធ្វើលំហាត់កាន់តែច្រើនកាន់តែល្អមុនពេលប្រឡង ព្រោះជាវិធីជួយបង្កើនសមត្ថភាពដោះស្រាយលំហាត់ ចេះគ្រប់គ្រងពេលវេលា បង្កើនការចងចាំ និងជួយកែតម្រូវចំណុចខ្សោយនៅពេលប្រឡង»
លោក សាន គឹមស័ង
ទី៥. អំឡុងពេលប្រឡង ៖ សិស្សប្រឡងបាក់ឌុបចាប់បាច់ត្រូវផ្តោតការយកចិត្តទុកដាក់ចំពោះមុខវិជ្ជាដែលកំពុងប្រឡងប៉ុណ្ណោះ ដោយឈប់បារម្ភ និងខ្វល់ខ្វាយពីមុខវិជ្ជាដែលបានប្រឡងរួច និងមុខវិជ្ជាដែលត្រូវប្រឡងជាបន្តបន្ទាប់ ។ លើសពីនេះ វិធីសាស្រ្តពេលប្រឡងដែលមានប្រសិទ្ធភាពសម្រាប់សិស្ស មានគោលដៅចង់បាននិទ្ទេស A គួរធ្វើលំហាត់តាមលំដាប់លំដោយនៅក្នុងវិញ្ញាសារប្រឡង ។ ការធ្វើបែបនេះ ជួយឱ្យសិស្សចំណេញពេលវេលា មានថាមពលគ្រប់គ្រាន់ និងមានអារម្មណ៍ល្អពេលសរសេរកិច្ចការប្រឡង ។ ម៉្យាងវិញទៀត សិស្សានុសិស្សក៏អាចធ្វើលំហាត់មួយណាដែលខ្លួនឯងចេះ និងគិតថាងាយស្រួលមុន ក៏អាចជួយឱ្យការប្រឡងទទួលបានលទ្ធផលល្អផងដែរ ។

គួរជម្រាបជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១-២០២២ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដោយក្នុងនោះបែងចែកជាពីរថ្នាក់ គឺថ្នាក់វិទ្យាសាស្រ្តពិត និងថ្នាក់វិទ្យាសាស្រ្តសង្គម៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/08/2023
កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សារយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2024
សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាសពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅខេត្តហឺណាន...
ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...
ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2023
ក្រោមកម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្តឈៀងរ៉ៃ នៃព្រះរាជាណាចក្រថៃ បានប្រកាសជ្រើសរើសនិស្សិតកម្ពុជាចំនួន ២រូប...
ឱកាសសិក្សានៅប្រទេសបារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/04/2023
កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...





























