ភ្នំពេញ – សិក្សាជំនាញវគ្គខ្លីបន្ថែមពីការសិក្សានៅមហាវិទ្យាល័យជាចំណុចសំខាន់មួយដែលសិស្ស-និស្សិត គួរស្វែងយល់ ព្រោះវាជាកត្តា និងឱកាសដែលជម្រុញបន្ថែមការយល់ដឹង និងបទពិសោធន៍ ។ នេះជាការយល់ឃើញរបស់យុវនិស្សិត សំ ភានារីលក្ខណ៍ ជានិស្សិតនៅវិទ្យាស្ថានភាសាបរទេស (IFL) ហើយក៏ជាបេក្ខភាពនិស្សិតអាហារូបករណ៍វគ្គបណ្តុះបណ្តាលជំនាញផ្នែកឌីជីថល នៅវិទ្យាស្ថានថាក់គ្លូប៊លផងដែរ។
កញ្ញា សំភា នារីលក្ខណ៍ បានលើកឡើងថា ដោយការស្រឡាញ់ចូលចិត្ត និងចាប់អារម្មណ៍លើវិស័យឌីជីថល កញ្ញាបានស្វែងរកដំណឹងអាហារូបករណ៍ណាដែលទាក់ទងនឹងជំនាញនេះ រួចបានឃើញពីអាហារូបករណ៍ TGI ។ កញ្ញាបានបន្តថា ក្រោយបានឃើញពីដំណឹងនេះ កញ្ញាបានចាប់ផ្ដើមធ្វើការស្រាវជ្រាវបន្ថែមពីវិទ្យាស្ថានដើម្បីឱ្យមានភាពជឿជាក់ថា នឹងអាចជួយបន្ថែមជំនាញផ្នែកឌីជីថលឱ្យកាន់តែប្រសើរ ដូចនេះកញ្ញាក៏បានដាក់ពាក្យដើម្បីស្នើសុំអាហារូបករណ៍តែម្តង។
បច្ចុប្បន្នកំពុងរៀនជំនាញ UX/UI design នារីលក្ខណ៍ បានបង្ហើបថា ដើម្បីទទួលបានអាហារូបរកណ៍នេះ ត្រូវឆ្លងកាត់ ៣ដំណាក់កាល ក្នុងនោះ ដំណាក់កាលទី១ ត្រូវឆ្លើយសំណួរខ្លះៗពីប្រវត្តិរូបសង្ខេប គម្រោងនាពេកអនាគត់របស់អ្នកជាដើម, ដំណាក់កាលទី២ បេក្ខជនដែលជាប់ក្នុង Shortlist ត្រូវឆ្លងកាត់ការប្រឡង៣មុខមានដូចជា IQ test, ភាសាអង់គ្លេស និងចំណេះដឹងមូលដ្ខានដែលទាក់ទងនឹងជំនាញដែលបានរើស ។ បន្តទៅដំណាក់កាលទី៣ ជាដំណាក់កាលចុងក្រោយ បេក្ខជនត្រូវធ្វើការសម្ភាសន៍ផ្ទាល់ជាមួយគណៈកម្មការដែលមានភាពរួសរាយរាក់ទាក់ និងផ្ដល់ភាពកក់ក្ដៅដែលធ្វើបេក្ខភាពទាំងអស់មានស្មារតី និងកម្លាំងចិត្តក្នុងការសម្ភាសន៍ ។

ក្រោយសិក្សាបានមួយរយៈពេល នារីលក្ខណ៍ សង្កេតឃើញខ្លួនឯងមានភាពរីកចម្រើនច្រើន មានភាពចាស់ទុំជាងមុន មានភាពម្ចាស់ការ អាចរៀបចំគម្រោងការសម្រាប់ខ្លួនឯងនៅពេលអនាគត អាចធ្វើការស្រាវជ្រាវល្អប្រសើរ និងច្រើនជាងមុន មានផលិតភាពការសិក្សា និងចេះធ្វើយ៉ាងណាឱ្យខ្លួនឯងបានល្អប្រសើរក្នុងការត្រៀមខ្លួនធ្វើអ្វីមួយ ។ លើសពីនេះ វគ្គបណ្ដុះបណ្ដាលជំនាញផ្នែកឌីជីថលនេះបានផ្ដល់ការសិក្សាជំនាញទន់ដល់សិស្ស-និស្សិតគ្រប់រូបដើម្បីជំរុញឱ្យពួកគាត់កាន់តែមានភាពជឿជាក់លើខ្លួនឯង ។
បន្តដោយក្ដីរីករាយ នារីលក្ខណ៍ បានបន្ថែមថាក្រៅពីផ្ដល់ជំនាញទន់សម្រាប់សិក្សាហើយ ក្រោយបញ្ជប់ការសិក្សាវិទ្យាស្ថានក៏មានផ្ដល់ឱកាសការងារ និងឱកាសចូលរួមកម្មវិធីក្នុងការផ្លាស់ប្ដូរបទពិសោធន៍ផងដែរ ។
ជាមួយគ្នានេះដែរកញ្ញា សំភា នារីលក្ខណ៍ បានលើកទឹកចិត្តដល់យុវជនទាំងអស់គួរចាប់យកឱកាសដែលខ្លួនមាន និងរកអ្វីដែលខ្លួនស្រឡាញ់ កុំគិតថាអ្នកមិនមានសមត្ថភាព ប៉ុន្តែអ្នកគួរតែសាកល្បងវាសិន ព្រោះឱកាសតែងតែផ្ដល់សម្រាប់អ្នកដែលមានការព្យាយាម ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់អាហារូបករណ៍៤០០កន្លែង សម្រាប់សិស្សនិស្សិតដែលចង់ក្លាយជាមន្រ្តីនគរបាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2024
ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះបានប្រកាសដល់សាធារណជន ក៏ដូចជាសិស្ស និស្សិត ដែលមានបំណងក្លាយជានាយនគរបាល និងនាយនគរបាលរងបន្តវេន ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ សូមត្រៀមខ្លួនក្នុងការដាក់ពាក្យប្រឡងប្រជែងទទួលយកអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/03/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2024
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2025
តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2025
និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/02/2024
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយពីរដ្ឋាភិបាលចិន សម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2023
ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...





































































