បច្ចុប្បន្ននេះ អ៊ីនធឺណេតបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស មិនថាការធ្វើទំនាក់ទំនង ការកម្សាន្ត ឬស្វែងរកដោះស្រាយណាមួយ មិនថាការសិក្សា ឬការងារនោះឡើយ ។ ប៉ុន្តែទន្ទឹមនឹងការផ្តល់ប្រយោជន៍ទាំងនេះ អ៊ីនធឺណេតក៏ផ្តល់ផលអវិជ្ជមានផងដែរ ពិសេសសម្រាប់កុមារ ប្រសិនបើឪពុកម្តាយ ឬអាណាព្យាបាលគ្រប់គ្រងមិនបានល្អ។
បើតាមលោក ណេង វណ្ណៈ ប្រធានកម្មវិធីបញ្ចូលរួមផ្នែកឧស្សាហកម្ម និងប្រព័ន្ធផ្សព្វផ្សាយ នៃអង្គការសកម្មភាពដើម្បីកុមារ បានថ្លែងថា នៅលើប្រព័ន្ធអ៊ីនធឺណេត កុមារងាយនឹងត្រូវគេកេងប្រវ័ញ្ចផ្លូវភេទបាន ព្រោះថាកុមារងាយនឹងទទួលរងហានិភ័យតាមរយៈបណ្តាញសង្គម ដូចជាគេអាចចូលមើលគេហទំព័របែបអាសអាភាស រួចផ្ដល់ព័ត៌មានផ្ទាល់ខ្លួនទៅអ្នកដ៏ទៃដែលមិនស្គាល់ ឬបើកមើលតំណភ្ជាប់ដែលបានផ្ញើពីមនុស្សដែលមិនស្គាល់ ទៅជួបអ្នកមិនស្គាល់ដែលខ្លួនទើបតែស្គាល់តាមអនឡាញ និងផ្ញើរូបអាក្រាតកាយរបស់ខ្លួនទៅឱ្យអ្នកដែលគេចូលចិត្ត។ ចំណុចមួយទៀតនោះ អ្នកដ៏ទៃក៏អាចបង្កើតស្ថានភាពដែលមានហានិភ័យចំពោះកុមារផងដែរដូចជា គេចំណាយពេលវេលាច្រើនជាមួយកុមារ ហើយផ្តល់រង្វាន់ឱ្យកុមារដោយមិនមានហេតុផលជាក់លាក់ ជនមិនស្គាល់ផ្ញើសារ និងវីដេអូមិនសមរម្យឱ្យកុមារ បង្គាប់ឱ្យកុមារផ្ញើសារមិនសមរម្យមានដូចជាថតរូបអាក្រាតកាយ និងវីដេអូបែបផ្លូវភេទជាដើម។

តើយើងអាចការពារកុមារពីផលអវិជ្ជមានទាំងនេះដោយរបៀបណា?
បើតាមអង្គការយូនីសេហ្វ ដែលធ្វើការងារពាក់ព័ន្ធនឹងកុមារបានបង្ហាញអំពីដំណោះស្រាយចំនួន៥ អាចជួយកុមារពីការរំលោភបំពានលើប្រព័ន្ធអ៊ីនធឺណេតនេះបាន ក្នុងនោះរួមមាន៖
១.ធ្វើឱ្យពួកគេមានសុវត្ថិភាពក្នុងការទំនាក់ទំនងដោយសេរី ៖ ត្រូវសន្ទនាដោយស្មោះត្រង់ទន់ភ្លន់ ឬដោយសុទ្ធចិត្តជាមួយកូនតូចៗរបស់អ្នកអំពីមនុស្សដែលគេនិយាយជាមួយនិងរបៀបនៃការទំនាក់ទំនង ។ ត្រូវតែច្បាស់ក្នុងចិត្តថា ពួកគេយល់អំពីគុណតម្លៃនៃការទំនាក់ទំនងល្អ ឬការយល់ពីគ្នា មានន័យថា សកម្មភាពរើសអើង ឬការប្រាស្រ័យមិនសមរម្យ (ដូចជានិយាយឬប្រព្រឹត្តិខ្វះនូវសុជីវធម៌) ទាំងនោះជាចំណុចមិនអាទទួលយកបានទេ ។ ប្រសិនបើពួកគេធ្លាប់ជួបនូវហេតុការណ៍មិនសមរម្យណាមួយ សូមលើកទឹកចិត្តឱ្យកុមារចែករំលែករឿងទាំងនោះជាមួយអ្នកផ្ទាល់ ឬក៏មនុស្សធំនិងការគិតចាស់ទុំណាម្នាក់ដែលពួកគេទុកចិត្ត ឬជាមនុស្សម្នាក់ដែលមានអារម្មណ៍ផាសុខភាពចំពោះពួកគេ ។ ត្រូវយកចិត្តទុកដាក់ប្រសិនបើកូនរបស់អ្នកមានកាយវិការលេចចេញដូចជា ក្រៀមក្រំ ឬមានសកម្មភាពហាក់ដូចជាមានអ្វីលាក់លៀមជាមួយអ៊ឺនធឺណិត និងប្រសិនបើពួកគេកំពុងតែប្រឈមនឹងការគំរាមកំហែងបៀតបៀនតាមប្រព័ន្ធផ្សព្វផ្សាយនានា។
២.ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីការពារកុមារ ៖ ត្រួតពិនិត្យរាល់ឧបករណ៍ដែលកូនអ្នកប្រើប្រាស់ ដើម្បីរកមើលថា មានកម្មវិធីដែលដាក់ឱ្យប្រើប្រាស់ចុងក្រោយគេបង្អស់ និងមានកម្មវិធីកម្ចាត់ឬការពារមេរោគ ថែមទាំងមានការបើកឱ្យប្រើប្រាស់នៃការកំណត់នូវឯកជនភាព ។ សូមគ្រប់គ្រងនិងកំណត់កម្មវិធីកត់ត្រាមួយចំនួននៅពេលដែលកុមារត្រូវការប្រើប្រាស់ឧបកណ៍នានាមិនថា ទូរស័ព្ទ ឬកុំព្យូទ័រ (អ្វីដែលអាចកត់ត្រាត្រង់ចំណុចនេះគឺសំដៅលើ កាមេរ៉ា គ្រឿងថតសម្លេង និយាយជារួមកម្មវិធីដែលអាចបើកបង្ហាញព័ត៌មានអំពីអ្នកប្រើប្រាស់ដែលជនខិលខូចអាចទម្លាយចូលបាន)។ ចំពោះកុមារការជួយគ្រប់គ្រងពីសំណាក់អាណាព្យាបាលនូវកម្មវិធីផ្សេងនៅក្នុងទូរស័ព្ទ រាប់បញ្ចូលតាំងពីការស្វែងរកអ្វីមួយនៅតាមអ៊ឺធឺណិត វាអាចធ្វើឱ្យកុមារតូចៗទទួលបានផលវិជ្ជមានពីការប្រើប្រាស់រាល់ប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ ។ បន្ថែមពីនេះទៀត សូមណែនាំកូនរបស់អ្នកមិនត្រូវផ្តល់ព័ត៌មានផ្ទាល់ខ្លួន រូបភាព ឈ្មោះរបស់ខ្លួនពេញដើម្បីចូលទៅប្រើប្រាស់កម្មវិធីណាមួយឡើយ ហើយសូមចងចាំថា ត្រូវពិនិត្យការកំណត់ឯកជនភាពដើម្បីជៀសវាងការលួចយកទិន្នន័យផ្សេងៗ ។
៣.នៅជាប់ជានិច្ចជាមួយកុមាររៀងរាល់ដែលពួកគេប្រើអ៊ឺនធឺណិត៖ ការធ្វើបែបនេះផ្តល់ឱកាសឱ្យកុមារបង្កើតទំនាក់ទំនងជាមួយមិត្តឯទៀត ជាមួយគ្រួសារ និងជាមួយអ្នក ព្រមជាមួយសុវត្ថិភាពតាមប្រព័ន្ធផ្សព្វផ្សាយ ។ ការភ្ជាប់ទំនាក់ទំនងកុមារជាមួយអ្នកដ៏ទៃកាន់តែប្រសើជាងពេលបច្ចុប្បន្ន ហើយវាអាចជាឱកាសល្អសម្រាប់អ្នក ដើម្បីធ្វើជាគំរូដ៏ប្រពៃ និងការបង្កើតនូវទំនាក់ទំនងយ៉ាងជិតស្និតរបស់អ្នកនិងកុមារ ។ ជួយកុមារឱ្យមានការកំណត់ចំណាំ និងជៀសឆ្ងាយពីព័ត៌មានមិនពិត ឬមាតិកាអត្ថបទមិនសមស្របនិងអាយុដែលអាចបង្កើតភាពធុញទ្រាន់ ។ សូមចំណាយពេលដើម្បីកំណត់ប្រភេទ App នៅក្នុងទូរស័ព្ទឱ្យសមស្របជាមួយអាយុកូនរបស់អ្នក និងការកំណត់កម្មវិធីបែបកម្សាន្តផ្សេងៗទៀត។
៤.លើកទឹកឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញដែលមានសុវត្ថិភាព៖ កាលដែលកុមារចំណាយពេលច្រើនលើអនឡាញពួកគេនិងប្រឈមការផ្សាយពាណិជ្ជកម្មមិនល្អមួយចំនួនដូចជា ប្រភេទអាហារនាំឱ្យប៉ះពាល់ដល់សុខភាព ឬរូបភាព និងសម្ភារៈមួយចំនួនដែលមិនស្របនឹងអាយុរបស់ពួកគេ ។ ដូច្នេះចូលបង្រៀនពួកគេឱ្យអង្កេតការផ្សាយពាណិជ្ជកម្មនៅតាមប្រព័ន្ធអនឡាញ និងប្រើប្រាស់ឱកាសមួយនេះដើម្បីឈ្វេងយល់ពីការចេះដឹងរបស់ពួកគេ ។
៥.អនុញ្ញាតឱ្យកុមារមានការកម្សាន្ត និងបង្ហាញពីអ្វីដែលជាខ្លួនគេ ៖ អប់រំលើកទឹកចិត្តកូនរបស់អ្នកឱ្យចេះទាញផលប្រយោជន៍ពីកម្មវិធីប្រើប្រាស់ឌីជីថលទាំងអស់ ដែលធ្វើឱ្យពួកគេស្វាហាប់ និងមានសកម្មភាព ដូចជា វីដេអូហាត់ប្រាណតាមអ៊ឺនធឺណិតសម្រាប់កុមារ និងវិដេអូហ្គេមមួយចំនួនដែលតម្រូវឱ្យកុមារធ្វើចលនារាងកាយ ប៉ុន្តែសូមកុំភ្លេចឱ្យសោះ ត្រូវរក្សាតុល្យភាពជាមួយនឹងសកម្មភាពក្រៅបណ្តាញសង្គម និងក្នុងបណ្តាញសង្គម ប្រសិនបើអាច គិតគូរចំណាយពេលវេលានៅខាក្រៅឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕

លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...
អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/01/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។
ACE ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន ៣១កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2023
មជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣១កន្លែង ដោយម្នាក់ៗនឹងទទួលបានអាហារូបករណ៍រយៈពេល១ឆ្នាំ។
ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/07/2024
ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2023
កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាសផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...
សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2025
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...
អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/01/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2025
កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...
អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/08/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...





























