ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដល់សាធារណជនទាំងអស់ ដែលមានបំណងចង់ទៅសិក្សានៅប្រទេសហុងគ្រី ដោយរដ្ឋាភិបាលហុងគ្រីបានផ្តល់អាហារូបករណ៍ចំនួន ៣០កន្លែងដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme។
បើតាមការបញ្ជាក់របស់ក្រសួងអប់រំ អាហារូបករណ៍នេះ បែកចែកជា៥ប្រភេទផ្សេងគ្នារួមមាន៖
១.ថ្នាក់បណ្ឌិត ៤កន្លែង ដែលអាចជ្រើសរើសមុខជំនាញណាក៏បាន ដោយសិក្សាជាភាសាអង់គ្លេស ឬភាសាហុងគ្រី។
២.ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែងលើមុខជំនាញ កសិកម្ម វិស្វកម្ម សេដ្ឋកិច្ច សិល្បៈ និងវិទ្យាសាស្រ្តធម្មជាតិ។
៣.ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង លើមុខជំនាញកសិកម្ម មនុស្សសាស្រ្ត វិស្វកម្ម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រធម្មជាតិ ។
៤.អាហារូបករណ៍០២កន្លែងសម្រាប់ការសិក្សាពេញមួយចប់សម្រាប់មុខជំនាញណាក៏បាន និង
៥.អាហារូបករណ៍រយៈពេល១០ខែ ចំនួន៤កន្លែងសម្រាប់វគ្គបណ្ដុំបណ្ដាលជំនាញដែលបង្រៀនជាភាសាអង់គ្លេស ដល់និស្សិតដែលមានសញ្ញាបត្រឯកទេសស្រាប់ ។
នៅក្នុងអាហារូបករណ៍ទាំងនេះ ភាគីខាងរដ្ឋាភិបាលហុងគ្រីជាអ្នករ៉ាប់រង និងផ្គត់ផ្គង់ថ្លៃសិក្សា ផ្ដល់ប្រាក់អាហារូបករណ៍ប្រចាំខែសម្រាប់ការរស់នៅ ផ្ដល់កន្លែងស្នាក់នៅ ធានារ៉ាប់រងសេវាសុខភាព និងអត្ថប្រយោជន៍ផ្សេងទៀត ។

បេក្ខជនដែលមានចំណាប់អារម្មណ៍នឹងអាហារូបករណ៍នេះ តម្រូវឱ្យធ្វើការដាក់ពាក្យតាមរយៈគេហទំព័រ apply.stipendiumhungricum.hu ឬ www.stipendiumhungaricum.hu ឱ្យបានមុខថ្ងៃ១៥ ខែមករា ឆ្នាំ២០២២ ។
ជាមួយគ្នានេះ បេក្ខជនក៏តម្រូវឱ្យទៅចុះឈ្មោះនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍អគារលេខ៨០ មហាវិថីព្រះនរោត្ដម( ស្ថិតក្នុងទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា) ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ម៉ោង១៦:០០ ល្ងាច ។
សម្រាប់ព័ត៌មានសូមទាក់ទងតាមរយៈលេខទូរស័ព្ទ៖ ០២៣ ២១០ ៥៥៣ ជារៀងរាល់ម៉ោងធ្វើការ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/06/2023
ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...
ឱកាសសិក្សាជំនាញបច្ចេកទេសឥតបង់ថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2023
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសជាច្រើនកន្លែង នៅវិទ្យាស្ថាន...
អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2023
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2025
កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....
រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...
សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/03/2026
ជាឱកាសសម្រាប់យុវជនដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាសចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ ក្រោមគម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/11/2023
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។





























