ភ្នំពេញ – តំណាងប្រទេសកម្ពុជាក្នុងការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដអន្តរជាតិ គឺក្រុម Energific មកពីសាលារៀន E2stem បានទទួលជោគជ័យ ដោយបានចំណាត់ថ្នាក់លេខ១២ ក្នុងចំណោមបេក្ខជនមកពីប្រទេសជាច្រើន កាលពីថ្ងៃទី២២ វិច្ឆិកា កន្លងទៅនេះ។
លោក រិទ្ធ ឧត្តម គ្រូបង្វឹករបស់ក្រុម Energific បានមានប្រសាសន៍ថា លទ្ធផលនេះ លោកអាចទទួលយកបាន និងជាទីមោទនផងដែរ, លោកថា ក្រុមរបស់លោកមានពេលវេលាតិចបំផុតសម្រាប់ការរៀបចំ ក្រោយបានឈ្នះនៅក្នុងជុំកម្ពុជាកាលពីកំឡុងខែតុលា ខណៈពួកគេក៏ជាសិស្សត្រូវត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទៀតផង។
លោកថា នៅក្នុងការប្រកួតដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូនោះ ពិតជាជួបនូវការលំបាកខ្លាំង ពិសេសនៅពេលដែលពួកគាត់ជួបជាមួយគណៈកម្មការនៅជុំវិញពិភពលោក។

លោក រិទ្ធ ឧត្តម បញ្ជាក់ថា ការលំបាកនោះ គឺរឿងភាសា នៅពេលដែលគណៈកម្មការសួរសំណួរមកកាន់ពួកគាត់ ធ្វើឱ្យពួកគាត់ពិបាកនៅក្នុងការឆ្លើយ ព្រោះថាសំណួរទាំងអស់គេមិនបានប្រាប់ថា នឹងសួរអ្វីនោះទេ ។ មួយវិញទៀត ការរៀបចំបង្ហាញទៅកាន់គណៈកម្មការក៏ជួបការលំបាកផងដែរ ។
តែយ៉ាងណា លោក រិទ្ធ ឧត្តម នៅតែមានមោទនភាព ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុម Energific ។
សូមបញ្ជាក់ថា ក្រុម Energific មកពីសាលារៀន E2stem Education ត្រូវគណៈកម្មការ ប្រកាសឲ្យជាប់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដ ជុំកម្ពុជា សម្រាប់ប្រធានបទ «ថាមពលប៊ត – អនាគត នៃថាមពល» ក្នុងឆ្នាំ២០២១នេះ។ ក្រុមនេះ គឺជាក្រុមតែមួយគត់ ដែលតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតថ្នាក់ពិភពលោក ដែលមានប្រទេសប្រមាណ ៨៥ចូលរួម៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/08/2024
ជាឱកាសសម្រាប់សិស្សនិស្សិតដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។
អាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/12/2025
SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/09/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...
វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2023
វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជនដោយឥតគិតថ្...
អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/10/2025
នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...





























