ព្រៃវែង – ទិវាពិភពលោកលាងសម្អាតដៃឆ្នាំ២០២១នេះ សម្រាប់ប្រទេសកម្ពុជា បានប្រារព្វធ្វើឡើងនៅបរិវេណសាលាស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ក្រោមប្រធានបទ “អនាគតយើង ស្ថិតនៅលើដៃរបស់យើង សូមចូលរួមលាងសំអាតដៃទាំងអស់គ្នា!” ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួមនឹងមន្ត្រីរាជការស្ថាប័នពាក់ព័ន្ធសំខាន់ៗមួយចំនួនផងដែរ។

សារគន្លឹះដើម្បីកត់សម្គាល់ចំណុចសំខាន់ៗ នៃការលាងសម្អាតដៃជាមួយសាប៊ូ គឺ «ការលាងសំអាតដៃគឺជាគន្លឹះសំខាន់មួយសម្រាប់កាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងជាច្រើន ដែលបណ្តាលឱ្យមានការប្រឈមរ៉ាំរ៉ៃដល់សុខភាព និងការអភិវឌ្ឍន៍របស់ប្រជាពលរដ្ឋ», « ការលាងសំអាតដៃរួមចំណែកដល់ការកាត់បន្ថយការរីករាលដាលជំងឺកូវីដ-១៩ និងនៅតែជាវិធានការការពារដ៏មានសារៈសំខាន់មួយ កំឡុងពេលយុទ្ធនាការចាក់វ៉ាក់សាំងកំពុងដំណើរការ»,« ការលាងសំអាតដៃ ជាអ្នកការពារ “ជួរមុខ” ក្នុងការបង្ការការផ្ទុះឡើងនូវជំងឺឆ្លងនានា និងកាត់បន្ថយអត្រាកើនឡើងការរីករាលដាលនៃជំងឺឆ្លងនៅពេលបច្ចុប្បន្ននិងនាពេលអនាគត»។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ការប្រារព្ធទិវាពិភពលោកលាងសំអាតដៃឆ្នាំនេះ គឺក្នុងគោលបំណងឱ្យការលាងសម្អាតដៃកា្លយជាទម្លាប់ ហើយដើម្បីសម្រេចបានគោលបំណងនេះយើងត្រូវអនុវត្តសកម្មភាពលាងសម្អាតដៃនឹងសាប៊ូជាប្រចាំ ព្រោះថា ដៃរបស់យើងគឺជាអនាគតរបស់យើងទាំងអស់គ្នា ។ ទន្ទឹមនឹងនេះ ដៃជាមធ្យោបាយចម្លងជំងឺគ្រប់ប្រភេទ ហើយថា កង្វះអនាម័យក្នុងការរស់នៅប្រចាំថ្ងៃជាមូលហេតុចម្បងដែលបណ្ដាលឱ្យមានផលប៉ះពាល់ចំពោះសុខភាព និងអាយុជីវិត ។

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបន្តថា តាមរយៈការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថា កុមារដែលរស់ក្នុងមជ្ឈដ្ឋានកង្វះអនាម័យ បង្កឱ្យមានជំងឺរាគរូស ជំងឺផ្លូវដង្ហើមស្រួចស្រាល ឆ្លងជំងឺដង្កូវព្រូន ដែលធ្វើឱ្យកុមារមានភាពស្លេកស្លាំង ឈានទៅកង្វះអាហារូបត្ថម្ភ ប្រឈមនឹងភាពក្រិះក្រិន ដែលបង្អាក់ដល់ការលូតលាស់ទាំងផ្នែករាងកាយ និងបញ្ញាស្មារតីជាដើម ។
“ការលាងសម្អាតដៃនឹងសាប៊ូជាញឹកញាប់មុនពេលបរិភោគអាហារ និងក្រោយពេលបន្ទោរបង់ គឺជាសកម្មភាពងាយស្រួលអនុវត្ត និងចំណាយថវិកាអស់តិចដែលទទួលបានផលចំណេញច្រើន ជាពិសេសអាចកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩”
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ។
ឯកឧត្តម ឌុច គន្ធា អភិបាលរងខេត្តព្រែវែង មានប្រសាសន៍ថា ទិវាពិភពលោកលាងសំអាតដៃ ឆ្នាំ២០២១នេះ ពិតជាមានសារៈសំខាន់ចូលរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ នៅតាមសាលារៀន គ្រួសារ និងសហគមន៍ ។ ឯកឧត្តមបញ្ជាក់ថា ទិវាពិភពលោកលាងសម្អាតដៃនឹងសាប៊ូជាសកម្មភាពមានប្រសិទ្ធភាពដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ សំដៅដល់ការការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្ដាប់ធ្នាប់សង្គម ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានៅផលប៉ះពាល់នៃការឆ្លងជំងឺ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចជាតិ ។
ទន្ទឹមនឹងនេះ លោក ឡុក វុទ្ធី ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង មានប្រសាសន៍ថា ទិវាលាងដៃជាសកល គឺជាទិវាតស៊ូមតិពិភលោកដែលឧទ្ទិសដល់ការបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃអនាម័យដៃ ជាពិសេសតាមរយៈការលាងដៃជាមួយសាប៊ូនិងបង្កឱ្យមានការផ្លាស់ប្តូរយូរអង្វែង ពីកម្រិតគោលនយោបាយទៅជាសកម្មភាពដែលជំរុញដោយសហគមន៍ ។

លោកបន្ថែមថា ការលាងដៃជាមួយសាប៊ូពិតជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់អនាម័យជនបទ ព្រមទាំងការពារដ៏មានប្រសិទ្ធិភាព និងអស់តម្លៃយ៉ាងតិចបំផុតសម្រាប់ការរារាំងទប់ស្កាត់ជំងឺរាគរូស និងជំងឺសួត ។ល។ ដើម្បីកាត់បន្ថយអត្រាមរណៈក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំឱ្យបានដល់ពីរភាគបី នៃអត្រាមរណៈរួមរបស់កុមារ ។
សូមបញ្ជាក់ថា ទិវាពិភពលោកលាងសម្អាតដៃលើកដំបូងត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៨ នៅទូទាំងពិភពលោក។ បច្ចុប្បន្ននេះជារៀងរាល់ឆ្នាំ ទិវាពិភពលោកលាងសម្អាតដៃ ត្រូវបានគេកំណត់យក ថ្ងៃទី១៥ ខែតុលា គឺជាថ្ងៃប្រារព្ធទិវានេះ។ សម្រាប់កម្ពុជា ទិវាដ៏មានសារៈសំខាន់នេះ បានរៀបចំធ្វើឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទ និងដៃគូគាំទ្រពាក់ព័ន្ធមួយចំនួនដូចជា អង្គការ PLAN, អង្គការ WaterAid, អង្គការWorld vision, WSSCC Water SHED ventures និងក្រុមហ៊ុនUnilever ។
គួរជម្រាបជូនថា ដើម្បីឱ្យការលាងសំអាតដៃមាននិរន្តរភាពដើម្បីសម្រេចបាន ៩០% នៃប្រជាពលរដ្ឋជនបទមានកន្លែងលាងសំអាតដៃ មានទឹកនិងសាប៊ូ ត្រឹមឆ្នាំ២០២៣ និង ១០០% ត្រឹមឆ្នាំ២០២៥ ក្រសួងអភិវឌ្ឍន៍ជនបទសហការជាមួយដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន (ដូចជាសហគ្រាសផលិតសាប៊ូ និងបង្គន់ក្នុងស្រុក …)និងអ្នកពាក់ព័ន្ធសំខាន់ផ្សេងៗទៀត បានធ្វើសកម្មភាពជាច្រើនទាក់ទងនឹងយុទ្ធនាការផ្លាស់ប្តូរឥរិយាបថតាមរយៈការប្រាស្រ័យទាក់ទងលើវិស័យទឹកស្អាត និងអនាម័យ រួមមានការផ្សព្វផ្សាយលើកកម្ពស់ការអនុវត្តអនាម័យការផ្សព្វផ្សាយពីការលាងសំអាតដៃ និងហានិភ័យរបស់ជំងឺកូវីដ-១៩ និងការចូលរួមរបស់សហគមន៍ យុទ្ធនាការអបអរសាទរទិវាពិភពលោកលាងសំអាតដៃ និងកសកម្មភាពផ្សេងៗទៀត ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2025
វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។
ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2025
សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍១០០%ចំនួន៨០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2023
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....
សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2026
ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...
ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/10/2025
តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2025
កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យដាក់ពាក្យ ដើម្បីផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...
ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/11/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/03/2023
វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់២៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/11/2024
សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជសាស្រ្ត (សិក្សារយៈពេល២ឆ្នាំ) រហូតដល់២៨០កន្លែងសម្រាប់សិស្ស...





























