ភ្នំពេញ – ស្រ្តីនៅពេលមានផ្ទៃពោះ ភាគច្រើនតែងតែបារម្មណ៍ចំពោះសុខភាពផ្លូវកាយរបស់ខ្លួន ដោយភ្លេចគិតពីសារៈសំខាន់នៃសុខភាពផ្លូវចិត្ត ដែលតាមពិតទៅអំឡុងពេលមានផ្ទៃពោះ គឺជាពេលដែលស្រ្តីមានផ្ទៃពោះក៏មានបញ្ហាផ្លូវចិត្តផងដែរ។

អ្នកស្រី វង្ស ដានី ជាស្រ្តីមេផ្ទះមួយរូបបានលើកឡើងថា៖
“ពេលមានផ្ទៃពោះអារម្មណ៍របស់គាត់ផ្លាស់ប្ដូរលឿនណាស់ ជាពិសេសនៅពេលជួបនរណាម្នាក់ គេតែងនិយាយថា ហេតុអ្វីធាត់យ៉ាងនេះ! មុខស្លេកម៉េស តាំងពីមានកូនមក, ម្ដេចបណ្ដោយខ្លួនឱ្យអាក្រក់បែបនេះជាដើម។ ពាក្យសំដីទាំងនោះហើយធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់ខ្ញុំយ៉ាងខ្លាំង”
ស្រ្តីដែលទើបសម្រាលកូនប្រហែលបានជាងដប់ខែរូបនេះបន្តថា ការលើកចិត្តចំពោះស្រ្តីមានផ្ទៃពោះមានសារៈសំខាន់បំផុត។ ការសួរនាំសុខទុក្ខ ការថ្នាក់ថ្នម និងការសន្ទនាពាក្យល្អៗ គឺជារឿងដែលស្រ្តីមានផ្ទៃពោះគ្រប់រូបចង់បាន។
កញ្ញា ម៉ៅ ស្រីពេជ្រ ជានិស្សិតឆ្នាំទី៣ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលក៏ជាសកម្មជនក្នុងការលើកម្ពស់សុខភាពផ្លូវចិត្តរបស់ស្ត្រីមានផ្ទៃពោះតាមបណ្ដាញសង្គមបានបញ្ជាក់ថា មនុស្សគ្រប់រូបគួរតែយល់ដឹងអំពីសុខភាពផ្លូវចិត្តរបស់អ្នកម្ដាយ ដោយបង្កើនការនិយាយ ពិភាក្សាទៅលើបញ្ហានេះ ហើយចាប់ផ្ដើមផ្លាស់ប្ដូរអាកប្បកិរិយា ដោយគាំទ្រពួកគាត់វិញ។
និស្សិតស្រីរូបនេះសង្ឃឹមថា អ្នកម្ដាយជាច្រើននឹងយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពផ្លូវចិត្ត តាមរយៈការឧស្សាហ៍ទៅពិនិត្យសុខភាពផ្លូវចិត្ត ហើយចំពោះអ្នកនៅជុំវិញខ្លួនវិញ អាចជួយគាំទ្រគាត់ និងសួរសុខទុក្ខគាត់ផងដែរ។
លោកវេជ្ជបណ្ឌិត ស៊ី រ៉ាតូ គ្រូពេទ្យវិកលវិទ្យា នៅពហុព្យាបាលអន្តរជាតិខេមា បានមានប្រសាសន៍ថា សុខភាពផ្លូវកាយស្រ្តីក្នុងអំឡុងពេលមានផ្ទៃពោះសំខាន់ ប៉ុន្តែសុខភាពផ្លូវចិត្តក៏មិនត្រូវមើលរំលងនោះដែរ ទាំងសំពាធនៅក្នុងបរិយាកាសជុំវិញខ្លួន និងសំពាធនៅក្នុងរាងកាយរបស់ពួកគាត់ គឺទាក់ទងជាមួយប្រព័ន្ធគីមីនៅក្នុងខួរក្បាល និងអរម៉ូនមួយចំនួន ដូចនេះបើយើងធ្វើឱ្យគាត់ពិបាកក្នុងរាងកាយ នោះនឹងធ្វើឱ្យគាត់មានសម្ពាធផ្លូវចិត្ត។
អ្នកជំនាញរូបនេះបន្ថែមថា នៅពេលស្រ្តីមានផ្ទៃពោះ គាត់គឺមិនអាចបំពេញកិច្ចការងារផ្ទាល់ខ្លួនដូចធម្មតា ផ្លាស់ប្ដូរទំលាប់រស់នៅ ពិបាកក្នុងការគេង ទាំងនេះធ្វើឲ្យគាត់មានសំពាធគ្រប់យ៉ាង ហេតុដូចនេះ ទើបបង្កជាជំងឺធ្លាក់ទឹកចិត្តចំពោះស្រ្តីពេលមានផ្ទៃពោះ និងក្រោយសម្រាល។ ដូចនេះគ្រួសារគឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការជួយគាំទ្រដល់ស្រ្តីដែលមានផ្ទៃពោះ ដូចជាការសួរនាំ ការគាំទ្រ សួរអំពីអារម្មណ៍ ដើម្បីឱ្យសុខភាពផ្លូវចិត្តរបស់គាត់បានល្អប្រសើរ។
ដូច្នេះ សុខភាពផ្លូវចិត្តរបស់អ្នកម្ដាយ គឺជាផ្នែកមួយដ៏សំខាន់ដែលមនុស្សគ្រប់គ្នាមិនគួរមើលរំលង ព្រោះថា បញ្ហាផ្លូវចិត្តរបស់អ្នកម្ដាយអាចជះឥទ្ធិពលដល់សមត្ថភាពមើលថែទាំកូន ដែលកត្តានេះអាចមានផលអវិជ្ជមានដល់សុខុមាលភាព និងអាហារូបត្ថម្ភរបស់កុមារនៅថ្ងៃអនាគត ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2026
ឱកាសសម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែងរកអាហារូបករណ៍សិក្សាជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។
វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/11/2024
បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...
ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2024
ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...
កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2024
ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/03/2023
វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...





























