ភ្នំពេញ៖ ការសិក្សានៅក្រៅប្រទេសគឺជាបំណងប្រាថ្នារបស់សិស្សនិស្សិតគ្រប់រូប។ ជារៀងរាល់ឆ្នាំនិស្សិតកម្ពុជាជាច្រើនបានប្រកួតប្រជែងគ្នាដើម្បីទទួលអាហារូបករណ៍ទៅសិក្សានៅបរទេស។ ក្នុងនោះ និស្សិតមួយចំនួនបានបន្តធ្វើការងារនៅប្រទេសដែលខ្លួនបានសិក្សា ខណៈនិស្សិតខ្លះទៀតសម្រេចចិត្តត្រឡប់មកប្រទេសកំណើតវិញ។
លោក ចេង បូរិទ្ធ អតីតសិស្សអាហារូបករណ៍សិក្សានៅប្រទេសថៃបានបញ្ជាក់ថា និស្សិតគួរតែធ្វើការបម្រើជាតិរបស់ខ្លួន ប្រសើរជាងធ្វើការងារក្រៅប្រទេស។
លោក ចេង បូរិទ្ធ បានលើកឡើងថា៖
“ខ្ញុំទទួលបានអាហារូបករណ៍សិក្សានៅប្រទេសថៃមែន ប៉ុន្តែខ្ញុំគិតថាយើងគួរតែត្រឡប់មកធ្វើការងារនៅប្រទេសរបស់ខ្លួនវិញទើបជារឿងមួយល្អសម្រាប់សង្គម និងប្រទេសជាតិ”

យុវជនដែលមានដើមកំណើតមកពីខេត្តកំពង់ចាមរូបនេះ បានបន្ថែមទៀតថា បើនិយាយពីប្រាក់ខែ ទោះធ្វើការងារនៅក្រៅស្រុកក្តី ឬក្នុងស្រុកក្តី មិនសូវខុសគ្នាប៉ុន្មានទេ។ ចំណុចសំខាន់គឺយើងចេះមើលពីជម្រើសថា មួយណាចំណេញជាងសម្រាប់ជីវិតយើង។ ធ្វើការងារនៅក្រៅស្រុក ពេលខ្លះថ្វីត្បិតតែទទួលបានចំណូលច្រើនជាងនៅក្នុងស្រុកបន្តិចមែន តែយើងមិនសូវបានជួយសង្គមយើងនោះទេ។ បន្ថែមពីលើនេះ ជីវិតរស់នៅស្រុកគេក៏ត្រូវការចំណាយច្រើនជាងនៅស្រុកកំណើតដែរ ហេតុនេះបើនិយាយពីរឿងលុយកាក់ទាល់តែត្បិតត្បៀតបន្តិច។
អតីតសិស្សពូកែគណិតវិទ្យាទូទាំងប្រទេសរូបនេះបានបន្តទៀតថា បើនិស្សិតមានចំណេះដឹងល្អ បានបញ្ចប់ការអប់រំពីបរទេស ពួកគាត់អាចនឹងមានឱកាសការងារច្រើននៅក្នុងប្រទេសរបស់ខ្លួន ហើយតំណែង និងប្រាក់ខែក៏មិនអន់នោះដែរ។ លោកថា ការសិក្សានៅបរទេសអាចរៀនស្វែងយល់បានច្រើនអំពីបរិបទនៃការរស់ និងភាពខុសប្លែកនៅក្នុងសង្គមនៃជាតិសាសន៍ដទៃ រួមទាំងអាចជួបមនុស្សថ្មីៗដែលមកពីមជ្ឈដ្ឋានជាច្រើននៅជុំវិញពិភពលោក។
លោក ចេង បូរិទ្ធ បានបន្ថែមថា ការរៀនសូត្រពីគេដើម្បីក្រេបយកចំណេះ និងជំនាញមកអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនគឺជារឿងមួយដ៏ល្អ។ យ៉ាងណាម៉ិញ លោក បូរិទ្ធ នៅតែចង់ឃើញយុវជនខ្មែរត្រឡប់មកធ្វើការនៅប្រទេសកំណើតរបស់ខ្លួន ដើម្បីផ្ដល់ប្រយោជន៍លើសលប់នៅក្នុងសង្គមខ្មែរឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ។
ទន្ទឹមនឹងនោះដែរ លោកបានបន្ថែមថា ក្នុងចំណោមយុវជនខ្មែរយើង មានមនុស្សពូកែជាច្រើន ព្រោះតាមបទពិសោធន៍ផ្ទាល់របស់លោក ឃើញមាននិស្សិតខ្មែរយើងមិនតិចទេដែលទទួលបានលទ្ធផលសិក្សាល្អជាងយុវជនមកពីប្រទេសដទៃ។ លោកថា យុវជនខ្មែរបច្ចុប្បន្នចាប់ផ្តើមមើលឃើញពីតម្លៃនៃការតស៊ូ និងខិតខំអភិវឌ្ឍសមត្ថភាពរហូតក្លាយជាមនុស្សខ្លាំង ក្លាហាន និងលេចធ្លោក្នុងការប្រកួតប្រជែងនានាជាអន្តរជាតិ។ គួរបញ្ជាក់ផងដែរថា លោក ចេង បូរិទ្ធ ធ្លាប់ទទួលអាហារូករណ៍សិក្សាផ្នែកគណិតវិទ្យាទៅសិក្សានៅប្រទេសថៃនៅកាលពីឆ្នាំ២០១២។ លើសពីនេះផងដែរ លោកក៏ជាអតីតសិស្សទូទាំងប្រទេសផ្នែកគណិតវិទ្យានៅក្នុងឆ្នាំ២០១១ផងដែរ។ សព្វថ្ងៃ លោក ចេង បូរិទ្ធ គឺជាគ្រូបង្រៀនផ្នែកគណិតវិទ្យា នៅសាលានារីហេបភីច័ន្ទតារា៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មូលនិធិហាប់ស្វែល ជ្រើសរើសសិស្សនារីសម្រាប់អាហារូបករណ៍២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/05/2023
មូលនិធិហាប់ស្វែល ដែលគេធ្វើការងារលើការលើកកម្ពស់ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈការផ្តល់នូវការអប់រំ បណ្តុះបណ្តាល ...
អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...
អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/09/2025
ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។
អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/04/2026
នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨
អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...
វិទ្យាស្ថាន NTTI ជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2026
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាសចុះឈ្មោះយុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...
អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/02/2025
តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...





























