ភ្នំពេញ – មានប្រសាសន៍ជុំវិញបទពិសោធន៍សិក្សាអាហាររូបករណ៍ទៅក្រៅប្រទេស ឯកឧត្តម ហឿន សំនៀង ប្រធានវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន បានបង្ហើបពាក្យពេចន៍មួយឃ្លាថា បញ្ញវន្តខ្មែរដែលបានទៅរៀននៅបរទេស មិនគួរមោទនភាពបរទេសហួសពេក រហូតភ្លេចខ្លួនឯងជាកូននៃពូជសាសន៍ដ៏អស្ចារ្យខ្មែរនោះឡើយ ។ ការលើកឡើងនេះ នៅសិក្ខាសាលាអនឡាញក្រោមប្រធានបទ គន្លឹះរៀបចំផ្លូវដើម្បីទទួលបានអាហារូបករណ៍ជប៉ុន រៀបចំឡើងរៀបចំឡើងដោយក្រុមយុវជនស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍសង្គម – YVSD កាលពីថ្ងៃអាទិត្យកន្លងទៅ ។

បន្ថែមលើនេះ ឯកឧត្តម ហឿន សំនៀង បានបញ្ជាក់ថា យុវជនទៅសិក្សានៅក្រៅប្រទេសគប្បីធ្វើខ្លួនជាប្រតិភូដំណាងជាតិដ៏ពេញលេង និងគួរជាទីមោទនភាពបំផុតសម្រាប់ពូជខ្មែរ និងកុំវង្វែង កុំស្រវឹងជាមួយវប្បធម៌បរទេស កុំយកខួក្បាលបរទេសមកពាក់ហើយតាំងខ្លួនឯងអស្ចារ្យ ជាងពូជសាសន៍ខ្មែរខ្លួនឯងឱ្យសោះ ។

“ខ្ញុំផ្ទាល់មិនដែលមានមោទនភាពហួសពេកនោះឡើយ ទោះបីបានទៅសិក្សានៅសាលាដ៏ល្បីល្បាញមួយលើភពផែនដីនេះក៏ដោយ តែខ្ញុំពិតជាមានមោទនភាព ដែលខ្ញុំបានកើតជាខ្មែរ និងមានឱកាសទៅសិក្សានៅបរទេស…”
ឯកឧត្តម ហឿន សំនៀង
ទន្ទឹមគ្នានេះ ឯកឧត្តម ហឿន សំនៀង បានបញ្ជាក់ប្រាំមួយចំណុចសំខាន់ដែលយុវជនមិនគួរមើលរំលងក្នុងនាមជាបេក្ខជនត្រៀមខ្លួនចង់បន្តការសិក្សានៅក្រៅប្រទេសត្រូវប្រកាន់ខ្ជាប់ រួមមាន ១. រក្សាតម្លៃខ្លួន និងភាពជាខ្មែរគ្រប់កាលៈទេសៈ ២. អភិវឌ្ឍន៍ចំណេះដឹងទូទៅឱ្យបានទូលំទូលាយ ៣. អភិវឌ្ឍន៍ភាសាអង់គ្លេសឱ្យបានប្រសើរ ដើម្បីភ្ជាប់ទំនាក់ទំនងព្រមទាំងសិក្សាជំនាញសកល ៤. អភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាមនុស្សមានជំនាញ និងបទពិសោធន៍ពាក់ព័ន្ធឱ្យរឹងមាំ ៥. អភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាមនុស្សមានសមត្ថភាព និងបង្ហាញពីហេតុផលច្បាស់លាស់ និង ៦. យុវជនត្រូវយល់ពីរបៀបដាក់ពាក្យត្រឹមត្រូវ ទាំងបច្ចេកទេស ឯកសារពាក់ព័ន្ធ ព្រមទាំងរបៀបប្រើប្រាស់ពេលវេលា ។
សូមជម្រាបថា សិក្ខាសាលាអនឡាញក្រោមប្រធានបទ «គន្លឹះរៀបចំផ្លូវដើម្បីទទួលបានអាហារូបករណ៍ជប៉ុន» រៀបចំឡើងក្នុងគោលបំណង ស្វែងយល់បន្ថែមអំពីអាហារូបករណ៍ និងការសិក្សានៅប្រទេសជប៉ុន និងស្វែងយល់ពីគន្លឹះ និងបទពិសោធន៍នៃការត្រៀមខ្លួនក្នុងការបំពេញបែបបទឱ្យមានភាពទាក់ទាញ និងត្រៀមសម្ភាសន៍ឲ្យបានពិន្ទុខ្ពស់ ។
សិក្ខាសាលាអនឡាញនេះ បានអញ្ជើញចូលរួមចែករំលែកបទពិសោធន៍ពីឯកឧត្តមបណ្ឌិត វុទ្ធី មុនីរ័ត្ន សមាជិកគណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ។ ឯកឧត្តមបណ្ឌិត វុទ្ធី មុនីរ័ត្ន បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតជំនាញធនធានទឹកក្រោមដីពីសាកលវិទ្យាល័យឈីបា ប្រទេសជប៉ុន កាលពីឆ្នាំ២០១០ និងធ្លាប់ជាប្រធានអតីតនិស្សិតខ្មែរពីប្រទេសជប៉ុនផងដែរ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/09/2025
សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេសអង់គ្លេស ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/03/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។
អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2023
កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...
អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/08/2023
កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...
អគ្គនាយកដ្ឋានយុវជន ជ្រើសរើសប្រតិភូកុមារតំណាងប្រទេសកម្ពុជា៤រូប ចូលរួមសន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2025
អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសប្រតិភូកុមារតំណាងប្រទេសកម្ពុជាចំនួន៤រូប ចូលរួមក្នុងសន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2023
កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2026
សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦





























