ជំងឺថប់បារម្ភកើតឡើងដោយសារកត្តាសង្គម កត្តាជីវសាស្រ្ត និងកត្តាចិត្តសាស្រ្ត

ភ្នំពេញ – ជំងឺផ្លូវចិត្តមានប្រភេទនិងស្ថានភាពខុសៗគ្នា មានដូចជាជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត វិបល្លាសផ្លូវចិត្តប្រែប្រួលខ្ពស់ទាប វិបល្លាសនៃបុគ្គលិកលក្ខណៈ និងវិបល្លាសនៃការ​បរិភោគជាដើម ។ ជំងឺថប់បារម្ភ (Anxiety Disorder) ជាផ្នែកមួយនៃជំងឺធ្លាក់ទឹកចិត្ត កើតឡើងដោយសារកត្តាសង្គម កត្តាជីវសាស្រ្ត និងកត្តាចិត្តសាស្រ្ត ។ នេះបើតាម​លោកវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកល​វិទ្យា និងជា​នាយក​មន្ទីរ​​សម្រា​ក​​ព្យាបាល​ផ្លូវ​ចិត្ត​សាន់​រ៉ាយ ។

លោកវេជ្ជបណ្ឌិត យឹម សុបុត្រា បានមានប្រសាសន៍ថា ជំងឺថប់បារម្ភកើតឡើងដោយមូលហេតុបីចម្បង រួមមាន កត្តាសង្គម កត្តាជីវសាស្រ្ត កត្តាចិត្តសាស្រ្ត។ មនុស្សដែលងាយកើតជំងឺនេះដោយ​សា​រ​តែអ្នកប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងញ៉ាំថ្នាំច្រើន ។ ជំងឺថប់បារម្ភបណ្តាលមកពីអាការៈបេះដូងដើរញាប់ ប៉ុន្តែវាមិនមែនជាជំងឺបេះដូងនោះទេ ហើយចង្វាក់បេះដូងដើរញាប់នេះ​ វាមិនអាចឱ្យអ្នកជំងឺស្លាប់ឡើយ ។

“ជំងឺថប់បារម្ភកើតឡើងលើបុគ្គលមិនប្រកាន់វ័យឡើយ ! ប៉ុន្តែស្រ្តី​អាចប្រឈម​ខ្ពស់​ជាង​បុរស​រហូត​ដល់​ទៅ​ពីរ​ដង​ ដោយសារ​ស្ត្រីអាច​ងាយភ័យព្រួយជាងបុរស អមដោយកត្តាសង្គម កត្តាជីវសាស្រ្ត និងកត្តាចិត្តសាស្រ្ត”

លោកវេជ្ជបណ្ឌិត យឹម សុបុត្រា

លោកវេជបណ្ឌិត យឹម សុបុត្រា បានពន្យល់ថា ជំងឺថប់បារម្ភកើតឡើងពីកត្តាសង្គម ដោយសារមនុស្សទទួលព័ត៌មាននានានៅក្នុងបណ្ដាញសង្គម និងបញ្ហាដែលរស់នៅប្រចាំថ្ងៃទាំងរឿងសប្បាយចិត្ត និងពិបាកចិត្តធ្វើឱ្យមនុស្សឆាប់តក់ស្លុត និងមានបារម្ភខ្លាំងទៅលើបញ្ហាជីវិត ។

ចំណែកកត្តាជីវសាស្រ្ត សំដៅទៅលើកត្តាគីមីលើសរីរាង្គកាយ ដូចជាការប្រើប្រាស់គ្រឿងញៀន ការពិសារគ្រឿងស្រវឹង និងការប្រើប្រាស់ថ្នាំពេទ្យច្រើនជាដើម ។ កត្តាជីវសាស្រ្តនេះក៏ផ្អែកទៅសរីរាង្គកាយនៅពេលដែលមនុស្សមានជំងឺផ្លូវកាយនានា ធ្វើឱ្យមនុស្សគិតច្រើន ភ័យព្រួយ និងខ្វាយខ្វល់ទើបបណ្ដាលឱ្យមានជំងឺថប់បារម្ភ ។ ដោឡែកកត្តាចិត្តសាស្រ្តផ្ដោតទៅលើមនុស្សដែលឆាប់ប៉ះពាល់ទៅដល់អារម្មណ៍ និងប៉ះពាល់ផ្លូវចិត្តដែលបណ្ដាលឱ្យផ្លូវចិត្តទន់ខ្សោយ ។

ទន្ទឹមគ្នានេះ លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា ជំងឺ​ថប់បារម្ភ​បណ្តាលមកពីកត្តាអាការៈ​រាង​កាយ និងកត្តាអាការៈ​ផ្លូវ​ចិត្តរបស់មនុស្ស ។ កត្តា​រាង​កាយ បុគ្គលតែងឈឺ​ក្បាល ស្រវាំង​ភ្នែក បេះ​ដូង​ដើរ​ញាប់ ដង្ហើម​ខ្លី ចុក​ឆ្អល់​ក្រពះ តឹង​ទ្រូង និង​មាន​អារម្មណ៍​អស់​កម្លាំងជាដើម ។ ចំណែកត្តា​ផ្លូវ​ចិត្ត បុគ្គលតែងព្រួយបារម្ភ អន្ទះសារ ភ័យខ្លាច ភាពតានតឹងសាច់ដុំ​ តានតឹងចិត្ត អស់កម្លាំង ខ្លាច សុបិនអាក្រក់ ​និងធ្វើឱ្យមនុស្សភ័យខ្លាចសេចក្តីស្លាប់​ជាដើម ។

វេជ្ជបណ្ឌិតជំនាញរូបនេះ​ មានប្រសាសន៍បន្តថា ប្រសិនមនុស្សម្នាក់មានជំងឺថប់បារម្ភ ហើយមិនព្រមព្យាបាល នោះវានឹងបម្លែងខ្លួនទៅជាជំងឺធ្លាក់ទឹកចិត្ត ហើយអាចធ្ងន់ធ្ងររហូតគ្រោះថ្នាក់ដល់អាយុជីវិត ។ ជំងឺថប់បារម្ភ អាចព្យាបាលបានតាមពីររបៀបដោយប្រើប្រាស់ថ្នាំ និងព្យាបានដោយមិនប្រើប្រាស់ថ្នាំ ។ ការព្យាបាលដោយមិនប្រើថ្នាំ អ្នកជំងឺត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ ប្រើវិធីបន្ធូរអារម្មណ៍ ធ្វើសមាធិ ហាត់ប្រាណ ចំណែកឯការព្យាបាលដោយប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺថប់អារម្មណ៍តាមរយៈការប្រឹក្សាផ្ទាល់ជាមួយអ្នកជំនាញសុខភាពផ្លូវចិត្ត ។

គួរបញ្ជាក់ថា ជំងឺ​ថប់​បារម្ភ ក៏ដូច​ជា​ជំងឺ​ផ្សេង​ទៀត​ដែរ តម្រូវឱ្យមនុស្ស​ចេះ​គ្រប់​គ្រង​ស្ថាន​ភាព​ជំងឺ ការ​គាំទ្រ​ដ៏​ត្រឹម​ត្រូវ និងប្រឹងប្រែងជំនះ​​តាម​រយៈ​ជំនួយនានា។ បើសិនជានរណាម្នាក់មានជំងឺនេះត្រូវផ្ដល់ការគាំទ្រ និងជួបប្រឹក្សាជាមួយវេជ្ជបណ្ឌិតឱ្យបានត្រឹមត្រូវ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។