ភ្នំពេញ៖ បច្ចុប្បន្នមនុស្សស្រលាញ់ភេទដូចគ្នានៅបណ្ដាលប្រទេសមួយចំនួនមានច្បាប់ការពារសិទ្ធិ អាចរៀបអាពាហ៍ពិពាហ៍ មានការគាំទ្រលើកទឹកចិត្តពីគ្រួសារ និងសហគមន៍ដែលពួកគេរស់នៅ ។ ចំណែកអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជាហាក់មានការគាំទ្រនៅមានកម្រិតនៅឡើយ លើកលែងតែអ្នកស្រលាញ់ភេទដូចគ្នា និងអ្នកដែលធ្វើការពាក់ព័ន្ធតែប៉ុណ្ណោះ ហើយបើនិយាយពីការគាំទ្រពីគ្រួសារហាក់មានតិចតូច ព្រមទាំងចាត់ទុកជារឿងខ្មាស់អៀននៅក្នុងសង្គម ។ អ្នកស្រលាញ់ភេទដូចគ្នាយល់ថា មានតែសកម្មភាពទទួលស្គាល់ការពិតពីតម្លៃនៃអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងសង្គមនោះទេ ទើបជាការលើកកម្ពស់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ។

លោក សុខ ស្រីរ័ត្ន អ្នកផ្លាស់ប្ដូរយេនឌ័រពីស្រ្តីទៅបុរស បាននិយាយថា ប្រជាជនកម្ពុជាមួយចំនួននៅបន្តរើសអើងអ្នកស្រលាញ់ភេទដូចគ្នា ទាំងនៅក្នុងគ្រួសារ ទាំងកន្លែងការងារ និងការយល់ដឹងពីមនុស្សជុំវិញខ្លួន ។ ស្រីរ័ត្នបន្ថែមថា អ្នកស្រលាញ់ភេទដូចគ្នាហ៊ានបង្ហាញខ្លួនឯងថាជានរណាពិតប្រាកដ និងត្រូវតស៊ូជម្នះរាល់ភាពរើសអើងពីនៅជុំវិញខ្លួន ។ ស្រលាញ់ភេទដូចគ្នាកើតឡើងមកដោយសារធម្មជាតិរបស់មនុស្សម្នាក់ៗ ។
“គ្មាននរណាម្នាក់ពេញចិត្តខ្ញុំនោះទេនៅពេលដែលគេដឹងថាខ្ញុំជាមនុស្សស្រលាញ់ភេទដូចគ្នា ជាពិសេសនៅក្រុមហ៊ុនមួយចំនួនគ្រាន់តែឃើញ ក៏ថាខ្ញុំជាមនុស្សប្រភេទគេមិនបានទទួលខ្ញុំឱ្យធ្វើការងារនោះទេ ទាំងមិនបានមើលលើសមត្ថភាព និងចំណេះដឹងរបស់ខ្ញុំឡើយ”
លោក សុខ ស្រីរ័ត្ន
ទន្ទឹមនឹងគ្នាននេះ កញ្ញា ផ្លុន ស្រីនី ជាស្រ្តីស្រឡាញ់ស្ត្រី បាននិយាយថា ក្រុមអ្នកស្រលាញ់ភេទដូចគ្នាមិនមានការបញ្ចេញភាពជាខ្លួនឯង មានភាពខ្មាសអៀន និងបាត់បង់ខ្លួនឯង បណ្តាលមកពីបុគ្គលមួយចំនួនមិនទាន់យល់អំពីអ្នកស្រលាញ់ភេទដូចគ្នា ។ យុវជនដែលដឹងថា ខ្លួនឯងជាមនុស្សស្រលាញ់ភេទដូចគ្នា ត្រូវទទួលស្គាល់ខ្លួនឯង និងក្លាហ៊ានធ្វើអ្វីមួយឱ្យពិតប្រាដក ។
កញ្ញា ផ្លុន ស្រីនី បានបន្តថា ក្ដីស្រលាញ់គ្មានហេតុផលនោះទេ ហើយអ្នកស្រលាញ់ភេទដូចគ្នាក៏ដូច្នោះដែរ ហើយកញ្ញាសង្ឃឹមថា ច្បាប់នឹងផ្ដល់សិទ្ធិអ្នកស្រលាញ់ភេទរៀបអាពាហ៍ពិពាហ៍ សិទ្ធិនៅក្នុងការធ្វើការងារ ការរស់នៅប្រកបដោយសមភាព និងគ្មានការរើសអើង ។
ចំណែកឯកញ្ញា ភាព សីហា បុគ្គលិកអប់រំបម្រើការងារនៅស្ថាប័នមួយ បាននិយាយថា អ្នកស្រលាញ់ភេទដូចគ្នាពួកគេមិនមានកំហុសទេ ព្រោះក្ដីស្រលាញ់មិនកំណត់ទៅលើភេទ ។ មនុស្សស្រលាញ់ភេទដូចគ្នាសុទ្ធតែជាមនុស្សល្អ ពូកែ ក្លាហ៊ាន និងអាចធ្វើអ្វីគ្រប់យ៉ាង ហើយបុគ្គលគ្រប់រូបគួរបើកចិត្តចូលរួមលុបបំបាត់ការរើសអើងអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងសង្គមកម្ពុជា ដើម្បីជាសេរីភាពនៃការរស់នៅ ប្រសិទ្ធិភាពការងារ និងមានសមភាពក្នុងសង្គម ។
គួរបញ្ជាក់ថា ចលនាជាសកលសម្រាប់សមភាព នារីស្រឡាញ់នារី បុរសស្រលាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្តូរយេនឌ័រ (LGBT) ឆ្លងកាត់មនុស្សរាប់លាននាក់ ក្រុមអង្គការ និងយុទ្ធនាការរាប់លានដែលអ្នកទាំងអស់នោះកំពុងតស៊ូទាមទារឱ្យមានការផ្លាស់ប្តូរនៅក្នុងប្រទេស និងសហគមន៍របស់ពួកគេ ។ លើសពីនេះ អង្គការសមាគមន៍និងមនុស្សជាច្រើនបានធ្វើការគាំទ្រ ទទួលស្គាល់អ្នកស្រលាញ់ភេទដូចគ្នាដូចជា សហគមន៍ឥន្ទធនូកម្ពុជា ដែលហៅកាត់ថា រ៉ក់ និងមជ្ឈមណ្ឌលគ្រប់គ្រងសិទ្ធិមនុស្សកម្ពុជាជាដើម ។
ទិវាអ្នកស្រលាញ់ភេទដូចគ្នា (Pride Event) បានបង្កើតឡើងនៅកម្ពុជាដំបូងគេបង្អស់នៅឆ្នាំ ២០០៣ ហើយកាលពីឆ្នាំ២០១២ រដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យឈប់មានការរើសអើងទៅកាន់ អ្នកស្រលាញ់ភេទដូចគ្នា ។ លើសពីនេះ សិទ្ធិស្មើគ្នារបស់អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងការងារដោយមិនរងការរើសអើងការងារ និងការរក្សាឱកាសការងារដោយផ្អែកលើមូលដ្ឋាននិន្នាការភេទ អត្តសញ្ញាណយឹឌ័រ ការបង្ហាញទំនោរយេនឌ័រ និងលក្ខណៈភេទរបស់អ្នកស្រឡាញ់ភេទដូចគ្នា មានចែងយ៉ាងច្បាស់នៅក្នុងច្បាប់និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិនានា ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/04/2025
កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។
ឱកាសសម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹងកិច្ចការពាណិជ្ជកម្មនៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2024
ដើម្បីចូលរួមអបអរសាទរឆ្នាំ នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន (CCYA) និងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ASCS)...
អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/12/2024
មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...
អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/09/2025
សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/10/2025
ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូតដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...
សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/01/2023
សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ RMUTP ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/01/2025
សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃព្រះរាជាណាចក្រថៃឡង់ដ៍ កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/05/2025
ឱកាសសម្រាប់សិស្ស និស្សិតកម្ពុជាដែលចង់បន្តការសិក្សានៅចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...





























