ភ្នំពេញ៖ អតីតបវរកញ្ញាឯកចក្រវាលកម្ពុជា រ៉េត សារីតា បានក្លាយជាទូតសុឆន្ទៈលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី ដើម្បីរួមគ្នាលើកកម្ពស់សមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីប្រកបដោយបរិយាបន្ន រួមទាំងក្រុមជនងាយរងគ្រោះ និងក្រុមបាត់បង់ឱកាសនៅកម្ពុជា ។

កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ លោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការក្រសួងកិច្ចកានារី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុឆន្ទៈតាមរយៈ ZOOM ជាមួយកញ្ញា រ៉េត សារីតា បវរកញ្ញាឯកចក្រវាលកម្ពុជា ឆ្នាំ២០២០ ។ វត្តមានកញ្ញា រ៉េត សារីតា នឹងចូលរួមផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតអវិជ្ជមានរបស់សង្គមលើស្រ្តី និងក្មេងស្រី ក្រុមជនងាយរងគ្រោះ រួមចំណែកកាត់បន្ថយរាល់ទម្រង់នៃការរើសអើង និងអំពើហិង្សាគ្រប់រូបភាព និងឈានឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោ ។

គួរបញ្ជាក់ផងដែរថា កញ្ញា សារីតា បានសន្យាថានឹងធ្វើការជាមួយក្រសួងក្នុកិច្ចការនារីក្នុងការអនុវត្តគម្រោងពាក់ព័ន្ធ ធ្វើការពិភាក្សាជាមួយវិស័យផ្សេងៗនិងផ្តោតលើការផ្លាស់ប្តូរវិជ្ជមាននៃសមភាពយេនឌ័រនិងការផ្តល់អំណាចដល់ស្ត្រី ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្តល់ឱកាសសិក្សាជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/07/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលមានទីតាំងស្ថិតនៅក្រុងសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសវគ្គខ្លីចំនួន ២៤០០កន្លែង ដោយឥតគិតថ្លៃ ហើយសម្រាប់បេក្ខជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ...
ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2025
កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....
ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2026
ក្រសួងមហាផ្ទៃកាលពីដើមសប្តាហ៍នេះ បានប្រកាសពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2023
ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2024
ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/05/2023
សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...






























