ភ្នំពេញ៖ ជីវិតនិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យរៀនបណ្តើរ ធ្វើការបណ្ដើរអាចប្រឈមនឹងការលំបាកមួយចំនួន ប៉ុន្តែអាចបង្រៀនឱ្យនិស្សិតទទួលបានបទពិសោធន៍ជីវិតយ៉ាងច្រើនពីការសិក្សាទាំងនោះ ។ ទន្ទឹមនឹងនេះ និស្សិតមួយចំនួនអាចពង្រឹងសមត្ថភាពចំណេះ និងជំនាញរបស់ខ្លួនផ្ដោតលើការសិក្សាផ្សារភ្ជាប់នឹងការងារជាក់ស្ដែង ហើយសន្សំបទពិសោធន៍ពីការងារជាជម្រើសដ៏ល្អមុនសម្រេចចិត្តបន្តរៀនថ្នាក់អនុបណ្ឌិត ។ នេះបើតាមការលើកឡើងរបស់លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ ។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ មានប្រសាសន៍ថា លោកបានចូលបម្រើការងារនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន តាំងពីរៀននៅឆ្នាំទីពីមកម៉្លេះ និងបានបញ្ចប់បរិញ្ញាបត្រគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍កម្ពុជានៅឆ្នាំ២០១០ បរិញ្ញាបត្របង្រៀនភាសាអង់គ្លេសនៅឆ្នាំ២០១២ ដោយរៀនបណ្ដើរ និងធ្វើការបណ្ដើរ ។

លោក ជួប រតនា និយាយថា ៖
“ខ្ញុំទុកចន្លោះពេលពីរទៅបីឆ្នាំស្វែងយល់ពីឱកាសការងារ រួមចំណែកផ្ដល់ចំណេះដឹងនិងបទពិសោធន៍គ្រប់គ្រាន់សម្រាប់សិក្សានៅថ្នាក់អនុបណ្ឌិត ព្រោះការសិក្សាតម្រូវឱ្យយល់ស៊ីជម្រៅអំពីទ្រឹស្តី ការអភិវឌ្ឍន៍ថ្មីៗ ការសំយោគគំនិត និងប្រើប្រាស់លទ្ធផលសិក្សាស្រាវជ្រាវដើម្បីអភិវឌ្ឍន៍លើជំនាញរបស់ខ្លួន”
លោក ជួប រតនា បានបញ្ជាក់បន្ថែមថា ក្រោយចប់បរិញ្ញាបត្រប្រាំឆ្នាំ លោកទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិតសិក្សានៅប្រទេសស្វីស ផ្នែកអភិវឌ្ឍន៍កម្ពុជាគោលនយោបាយនិងការអនុវត្ត និងបញ្ចប់ការសិក្សាកាលពីឆ្នាំ២០២០ ។
អ្នកជំនាញទេសចរណ៍ និងអប់រំរូបនេះ យល់ថា យុវជនគ្រប់រូបពុំគួររំលងឱកាសការងារក្នុងអំឡុងពេលរៀនថ្នាក់បរិញ្ញាបត្រ ព្រោះនេះជាឱកាសល្អសម្រាប់ហ្វឹកហាត់សមត្ថភាព ជួយឱ្យនិស្សិតមានភាពរឹងមាំ ម្ចាស់ការលើខ្លួនឯង ហើយការមានបទពិសោធន៍ការងារកាន់តែច្រើន ងាយទទួលបានឱកាសការងារកាន់តែប្រសើរជាងអ្នកពុំធ្លាប់មានបទពិសោធន៍ការងារ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...
វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/03/2023
សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេសកាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...
សាកលវិទ្យាល័យស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍១០កន្លែងសម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2023
ក្រោមកម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យស៊ុនយ៉ាតសេននៅទីក្រុងក្វាងចូវ ប្រទេសចិន...
អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/09/2023
ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....
ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/08/2023
ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានប្រកាសជ្រើសរើសយុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។
ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/05/2025
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។






























