បំណងឱ្យស្ត្រីទទួលបានការរអប់រំ Malala Yousafzai រក្សាឆន្ទៈក្លាយខ្លួនជានាយករដ្ឋមន្ត្រីប្រទេសប៉ាគីស្ថាន

កាលពីឆ្នាំ២០១៤ នាង Malala Yousafzai និងលោក Kailash Satyarthi ត្រូវបានពិភពលោកចាប់អារម្មណ៍ខ្លាំងបំផុតពាក់ព័ន្ធនឹងការចូលរួមក្នុងវិស័យ​អប់រំ រហូតទទួលបានរង្វាន់ណូបែលសន្តិភាពរួមគ្នាតបនឹងការខិតខំរបស់ពួកគេក្នុងនាមជាអ្នកទាមទារសិទ្ធិឱ្យកុមារ។ Malala Yousafzai ជាមនុស្សមានប្រវត្តិ​កំសត់ម្នាក់ដែលកើតធំធាត់ដឹងក្តីឡើងនៅក្នុងតំបន់ពោរពេញដោយសង្គ្រាមនៅប្រទេសប៉ាគីស្ថាន។ នាងកើតថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៩៧ ត្រូវបានគេឱ្យឈ្មោះថា សកម្មជនតស៊ូមតិសម្រាប់សិទ្ធិអប់រំរបស់កុមារនិងក្មេងស្រីប៉ាគីស្ថាន។ នៅក្នុងបទសម្ភាសន៍ខ្លីមួយជាមួយទូរទស្សន៍ ABC នាង Malala បាននិយាយថា នាងចង់ក្លាយជានាយករដ្ឋមន្ត្រីប្រទេសប៉ាគីស្ថាន។

នាង Malala Yousafzai និងលោក Kailash Satyarthi

ពីក្រោយខ្នងនៃពានរង្វាន់សន្តិភាពដែល Malala ទទួលបានតើស្ត្រីវ័យក្មេងរូបនេះបានធ្វើកិច្ចការអ្វីខ្លះ? ពិតណាស់កិច្ចការដ៏សំខាន់របស់ Malala ពេលនេះត្រូវជួយបញ្ចេញសំឡេងតស៊ូប្រឆាំងនឹងការហាមឃាត់ចំពោះការអប់រំរបស់ក្មេងស្រីដែលរស់នៅក្រោមឥទ្ធិពលគ្រប់គ្រងរបស់ក្រុម Tehrik-e-Taliban Pakistan  ឬក្រុមតាលីបង់ប៉ាគីស្ថាន។ កាលខែតុលា ឆ្នាំ២០១២ ក្នុងវ័យដប់ប្រាំឆ្នាំ Malaya បានរងការប៉ុនប៉ងធ្វើឃាតដោយក្រុមតាលីបង់ប៉ាគីស្ថានក្នុងពេលធ្វើដំណើរពីសាលារៀនទៅផ្ទះ។ ការបាញ់ប្រហារនេះបណ្តាលធ្វើឱ្យនាងស្ទើរបាត់បង់ជីវិត។

Malala ត្រូវក្រុមខ្មាំងកាំភ្លើងបាញ់ចំក្បាល ត្រូវបានគេបញ្ជូនតាមជើងហោះពីខេត្ត Peshawar ទៅដល់ទីក្រុង Birmingham ប្រទេសអង់គ្លេសដើម្បីទទួលការ​វះកាត់ជាបន្ទាន់។ បន្ទាប់ពីកើតហេតុការណ៍នេះ មានការប្រឆាំងតវ៉ាយ៉ាងខ្លាំងនៅទូទាំងពិភពលោក។ ការប្រឆាំងទៅនឹងការរារាំងមិនឱ្យសិស្សស្រីទទួលបា​ន​ការសិក្សានៅក្នុងប្រទេសប៉ាគីស្ថានបានកើតឡើងជាបន្តបន្ទាប់ ហើយជាលទ្ធផលនៅក្នុងខែធ្នូ ឆ្នាំ២០១២ ប្រធានាធិបតីប៉ាគីស្ថាន Asif Ali Zardari បា​ន​ប្រកាសផ្តល់មូលនិធិ ១០លានដុល្លារជាកិត្តិយសសម្រាប់នាង Malaya ។

ការព្យាបាលនៅប្រទេសអង់គ្លេសរយៈពេលមួយឆ្នាំ Malala មានសុខភាពល្អប្រសើរឡើងវិញ និងបានបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅក្នុងកិច្ចប្រជុំរប​ស់​អង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក មានអ្នកចូលរួមប្រមាណជាងប្រាំរយនាក់។ បន្តបន្ទាប់មកនាងបានទទួលពានរង្វាន់សិទ្ធិមនុស្សរបស់អង្គការស​ហ​ប្រជាជាតិដែលជាពានរង្វាន់ប្រារព្ធឡើងក្នុងរយៈពេល៥ឆ្នាំម្តង។

នាង Malala Yousafzai បានបញ្ជាក់ថា មុននឹងក្លាយខ្លួនជានាយករដ្ឋមន្ត្រីប៉ាគីស្ថាននាងចង់ក្លាយជាអ្នកនយោបាយជាមុនសិន និងសម្របខ្លួនជាបណ្តើរ​ៗ​។ ប្រសិនបើក្តីស្រមៃនេះបានសម្រេចមែន នាងនឹងចំណាយកញ្ចប់ថវិកាជួយគាំទ្រដល់វិស័យអប់រំ ហើយនិងផ្តល់សិទ្ធិពេញលេញឱ្យនារីគ្រប់រូប ទោះបីជាអ្នកកាន់សាសនាណាក៏ដោយ ដើម្បីឱ្យពួកគេមានសិទ្ធិចូលរៀននិងបន្តរៀនបានខ្ពង់ខ្ពស់។

សូមបញ្ជាក់ថា នាង Malala Yousafzai ជាក្មេងស្រីម្នាក់ហ៊ាននិយាយជាសាធារណៈអំពីសិទ្ធិកុមារ និងលើកកម្ពស់សិទ្ធិចូលរៀនរបស់ស្ត្រីក្នុងប្រទេសប៉ាគីស្ថាន។ នាងបានសរសេរសៀវភៅមួយក្បាល និយាយពីជីវិតផ្ទាល់ខ្លួនក្នុងប្រទេសប៉ាគីស្ថាន ដើម្បីស្វែងរកជំនួយពីអង្គការសហប្រជាជាតិតាមរយៈមូលនិធិ Malala ហើយនាងរក្សាពាក្យមួយឃ្លាថា “ពួកគេអាចបាញ់រាងកាយខ្ញុំ តែគេមិនអាចបាញ់សម្លាប់ក្តីស្រមៃរបស់ខ្ញុំបានទេ”៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...