ភ្នំពេញ៖ ប្រទេសទាំងអស់សុទ្ធតែបានមើលឃើញពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចូលរួមអភិវឌ្ឍឱ្យជឿនលឿនទៅមុខ ស្របទៅនឹងរបត់នៃបដិវដ្តឧស្សាហកម្មជំនាន់ថ្មី។ ទោះជាយ៉ាងនេះក្តី ដើម្បីអនុវត្តគោលដៅវិជ្ជមានទាំងអស់នេះឱ្យបានល្អប្រសើរ កម្ពុជាត្រូវការធនធានមនុស្សជាច្រើនដើម្បីអនុវត្តសកម្មភាពនៅគ្រប់ផ្នែកទាំងអស់ តាមរយៈការអភិវឌ្ឍវិស័យឌីជីថល។ នេះជាការលើកឡើងរបស់ក្រុមអ្នកសិក្សាស្រាវជ្រាវពីរបត់បច្ចេកវិទ្យានៅកម្ពុជា។

លោក បេ ចន្រ្តា មន្រ្តីទំនាក់ទំនង នៃបណ្ឌិតសភាបច្ចេកឌីជីថលកម្ពុជា មានប្រសាសន៍ថា ក្នុងនាមប្រជាពលរដ្ឋរស់នៅក្នុងសម័យឌីជីថល ត្រូវចេះវិវឌ្ឍន៍ខ្លួនឯងឱ្យទាន់សម័យ និង ព្យាយាមយល់ដឹងបច្ចេកវិទ្យាឌីជីថលថ្មីៗ។ លោកថា ភាគីពាក់ព័ន្ធទាំងអស់ រួមមានរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល វិស័យឯកជន និងសមាគមន៍មួយចំនួនបានបង្កើតកម្មវិធីបណ្ដុះបណ្ដាលបច្ចេកវិទ្យាឌីជីថលផ្សេងៗដើម្បីឱ្យយុវជនមានឱកាសចូលរួមសិក្សា។
“ប្រជាជននិងយុវជនជំនាន់ក្រោយ គួរស្វែងយល់ឱ្យបានច្រើនពីបច្ចេកវិទ្យា ពង្រឹងជំនាញឌីជីថលឱ្យកាន់តែខ្លាំង វាអាចជួយឱ្យយុវជនងាយស្រួលស្វែងរកការងារធ្វើក្នុងស្រុក និងទទួលបានឱកាសការងារកាន់តែទូលំទូលាយ”
លោក បេ ចន្រ្តា មន្រ្តីទំនាក់ទំនង នៃបណ្ឌិតសភាបច្ចេកឌីជីថលកម្ពុជា
ពាក់ព័ន្ធចំណុចនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានមានប្រសាសន៍ថា ដើម្បីឱ្យមានសេដ្ឋកិច្ចបែបឌីជីថលរីកចម្រើន លុះត្រាតែមានការអប់រំបែបឌីជីថល។ ឯកឧត្តមបន្តថា ការអប់រំបែបឌីជីថល ឬអក្ខរកម្មឌីជីថលក្នុងបរិបទកម្ពុជាសម័យឧស្សាហកម្ម ៤.០ សំខាន់ខ្លាំងក្នុងការកែប្រែឱ្យក្លាយជាប្រទេសសេដ្ឋកិច្ចបែបឌីជីថល និងរដ្ឋាភិបាលឌីជីថល។ សេដ្ឋកិច្ចឌីជីថលអនុវត្តជោគជ័យ កម្ពុជាត្រូវតែមានធនធានមនុស្សដែលមានសមត្ថភាពឌីជីថលជាមុនសិន។
“ដើម្បីឱ្យការអប់រំបែបឌីជីថលធ្វើឡើងបានកាន់តែប្រសើរ ក្រសួងអប់រំបានធ្វើការងារជាច្រើនដើម្បីបញ្ជ្រាបចំណេះដឹងនិងបណ្តុះបណ្ដាលនៅគ្រប់កម្រិត និងនៅតំបន់នានាក្នុងប្រទេសកម្ពុជា”
ប្រសាសន៍ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ទន្ទឹមនឹងនោះដែរ លោកបណ្ឌិត គា បូរ៉ា អ្នកជំនាញគណនេយ្យ និងប្រព័ន្ធគ្រប់គ្រងក្រុមហ៊ុន មានប្រសាសន៍ថា យុវជនជំនាន់ក្រោយដែលកំពុងតែសិក្សាគួរអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនទៅលើវិស័យឌីជីថលឱ្យបានច្រើន។ ម៉្យាងទៀត អនាគតរបស់មនុស្សគ្រប់គ្នាអាចធ្វើការពីផ្ទះទៅបានដោយងាយស្រួល អាចបម្រើការងារនៅក្នុងប្រទេសដែលខ្លួនស្រឡាញ់ និងអាចបម្រើការងារនៅក្រុមហ៊ុនដែលខ្លួនឯងពេញចិត្តនៅជុំវិញពិភពលោកតាមរយៈឌីជីថល។
អ្នកជំនាញរូបនេះបានបន្តថា ប្រសិនបើយុវជនកម្ពុជាគ្មានសមត្ថភាពលើវិស័យឌីជីថល នោះនឹងលំបាកប្រកួតប្រជែងសមត្ថភាពក្នុងទីផ្សារការងារ។ មិនថាអ្នកមានការងារធ្វើ ឬមិនទាន់មានការងារធ្វើនោះទេ ចាំបាច់ត្រូវតែមានការខិតខំរៀន ព្រមទាំងកែច្នៃខ្លួនឯងឱ្យដើរទាន់បរិបទពិភពលោក។
បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្នបើនិយាយអំពីឧស្សាហកម្មជំនាន់៤.០ នៅកម្ពុជាអាចជួបការលំបាក ដោយសារតែធនធានមនុស្សគ្មានគុណភាព។ លោកថាការប្រើប្រាស់បច្ចេកវិទ្យា៤.០ កម្ពុជាមិនទាន់មានកម្លាំងគ្រប់គ្រាន់ ហើយចំណេះដឹងផ្នែកអប់រំរបស់ប្រជាជននៅមានកម្រិតនៅឡើយ។
អ្នកជំនាញអប់រំរូបនេះបានបន្ថែមទៀតថា បើចង់ឱ្យកម្ពុជាជឿនលឿននៅក្នុងបច្ចេកវិទ្យា៤.០ ត្រូវការកំណែទម្រង់ធនធានមនុស្ស។ មូលធនមនុស្សជាចលកររុញច្រានវិស័យសេដ្ឋកិច្ចឱ្យកាន់តែខ្លាំង ហើយការអភិវឌ្ឍសមត្ថភាពមនុស្សទៀតសោត ចាំបាច់ការអប់រំ ការអនុវត្តជាក់ស្តែង មិនមែនប្រើត្រឹមតែទ្រឹៈស្តីនោះទេ។ គួរបញ្ជាក់ផងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ឱ្យមានគោលនយោបាយសេដ្ឋកិច្ចឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យស្របទៅនឹងបម្រែបម្រួលនៃបដិវត្តឧស្សាហកម្ម ៤.០ និងទាញយកផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជននៅទូទាំងប្រទេស៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2024
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/07/2023
កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...
សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2025
ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2026
សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...
មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/07/2025
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..
ក្រសួងអប់រំផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/04/2024
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ សាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិត...






























