ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាអនឡាញស្តីពីគន្លឹះក្នុងការសម្រេចចិត្តជ្រើសរើសការងារក្នុងវិស័យរដ្ឋ ឬឯកជន រៀបចំឡើងដោយក្រុមយុវជនស្ម័គ្រចិត្តដើម្បីអភិវឌ្ឍន៍សង្គម (YVSD) អ្នកជំនាញអភិវឌ្ឍធនធានមនុស្សបីរូបបានចែករំលែកគន្លឹះសម្រេចចិត្តជ្រើសរើសការងារឱ្យចំគោលដៅដល់យុវជន។ អ្នកជំនាញបានលើកឡើងថា យុវជនជ្រើសរើសអាជីពមួយបានត្រឹមត្រូវ អាស្រ័យលើជំនាញ សមត្ថភាព ចំណង់ចំណូលចិត្ត និងអត្តចរិតបុគ្គល។
ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការនិងដឹកជញ្ជូន មានប្រសាសន៍ថា ប្រសិនយុវជនចង់ក្លាយខ្លួនទៅជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភមានលុយកាក់ច្រើន ត្រូវទៅធ្វើការងារស្ថាប័នឯកជន ប៉ុន្តែបើចង់បានកិត្តិយសបម្រើព្រះរាជា បម្រើប្រជាពលរដ្ឋ និងធ្វើឱ្យប្រទេសជាតិរុងរឿងថ្លៃថ្នូរឧត្តុង្គឧត្តម ត្រូវចូលរួមការងាររាជការ។ លោកបន្តថាគ្មានការងារណាដែលមានតម្លៃខ្លាំងជាងការបម្រើសេចក្ដីល្អជូនសង្គមជាតិឡើយ។
“បើចង់ក្លាយជាអ្នកមានគួរទៅរកស៊ីនៅវិស័យឯកជន បើចង់បានកិត្តិយសធ្វើមន្រ្តីរាជការជីវភាពអាស្រ័យលើស្ថានភាពសេដ្ឋកិច្ចសង្គម”
ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការនិងដឹកជញ្ជូន
ឯកឧត្តម ហឿន សំនៀង បានបន្ថែមទៀតថា ការត្រៀមខ្លួនប្រឡងចូលប្រើការងារក្នុងក្របខណ្ឌរដ្ឋយុវជនត្រូវដឹងច្បាស់ពីវិញ្ញាសារជំនាញ ពង្រឹងសមត្ថភាពផ្ទាល់ខ្លួនឱ្យខ្លាំង មានចំណេះដឹងទូទៅទូលំទូលាយ ចេះភាសាបរទេសណាមួយ និងត្រូវត្រៀមខ្លួនឱ្យបានល្អរួចជាស្រេច។ យុវជនមិនត្រូវគិតថា ចូលធ្វើការងាររដ្ឋព្រោះចង់បានដំណែងហើយប្រព្រឹត្តអំពើពុករលួយ ចង់បានបុណ្យសក្ដិឋានៈខ្ពស់ខ្ពស់ប្រព្រឹត្តអំពើអាក្រក់នោះឡើយ។
ចំណែក លោក ស៊ាង សុបញ្ញា អគ្គនាយកវិទ្យាសា្ថនអន្តរជាតិកម្ពុជាអាស៊ាន និងជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមានប្រសាសន៍ថា យុវជនមិនត្រូវចំណាយពេលម្ភៃឆ្នាំរបស់ខ្លួនដើរផ្លូវវែងឆ្ងាយខុសហើយត្រូវកែនោះទេ។ យុវជនត្រូវជ្រើសរើសផ្លូវដើរមួយដែលត្រឹមត្រូវទើបឆាប់ទៅដល់គោលដៅទាំង រីករាយ និងសុភមង្គលក្នុងជីវិត។
“ឱកាសការងារទាំងអស់មានសម្រាប់តែយុវជនដែលបានត្រៀមទុកជាមុន អ្នកខិតខំប្រឹងប្រែង និងអ្នកមានវិន័យខ្ពស់សម្រាប់ខ្លួនឯង”
លោក ស៊ាង សុបញ្ញា អង្គនាយកវិទ្យាសា្ថនអន្តរជាតិកម្ពុជាអាស៊ាន
លោក ស គីណាល់ អង្គនាយកក្រុមហ៊ុន Aplus Consulting ក៏បានលើកឡើងដែរថា ការសម្រេចចិត្តនិងការត្រៀមខ្លួនបានល្អក្នុងអាជីពទាល់តែយុវជនដឹងពីអ្វីដែលខ្លួនចង់បាន យុវជនត្រូវដឹងពីលក្ខណៈសម្បត្តិនៃអាជីព ស្គាល់សមត្ថភាពខ្លួនឯង មានជំនឿលើអាជីព មានក្ដីស្រឡាញ់ មិនរារែក មិនស្ទាក់ស្ទើ និងមានទំនួលខុសត្រូវខ្ពស់គ្រប់កិច្ចការ។
អ្នកជំនាញអភិវឌ្ឍន៍ធនធានមនុស្សរូបនេះ បានបញ្ជាក់ថា យុវជនកម្ពុជាត្រូវជឿជាក់លើខ្លួនឯង ត្រូវមានព័ត៌មានក្នុងដៃឱ្យបានគ្រប់គ្រាន់មុននឹងសម្រេចចិត្ត និងមិនត្រូវបន្ទោសអ្នកដទៃដាច់ខាត។ លោកថា ពេលចាប់ផ្ដើមធ្វើអ្វីមួយយុវជនត្រូវមានទំនួលខុសត្រូវចេញពីបេះដូង និងមិនត្រូវស្ដាប់ពាក្យអវិជ្ជមានរបស់អ្នកដទៃច្រើនពេកនោះទេ។
គួរបញ្ជាក់ថា សិក្ខាសាលាអនឡាញស្តីពីគន្លឹះសម្រេចចិត្តជ្រើសរើសអាជីពការងារក្នុងវិស័យរដ្ឋនិងឯកជនកាលពីថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ គោលបំណងកំណត់គោលដៅអាជីពការងារ ស្វែងយល់ពីអាជីពការងារក្នុងវិស័យរដ្ឋ និងឯកជន ព្រមទាំងបណ្តុះទម្លាប់ឱ្យយុវជនចេះត្រៀមខ្លួនក្នុងអាជីពការងារនាថ្ងៃអនាគតឱ្យបានត្រឹមត្រូវ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/03/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...
កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់គ្រូបង្រៀនកម្ពុជា ទៅសិក្សានៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2025
កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យ នៃប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍មួយចំនួនដល់គ្រូបង្រៀនកម្ពុជា ដើម្បីទៅសិក្សាស្រាវជ្រាវលើវិស័យអប់រំនៅប្រទេសជប៉ុន...
មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2024
មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។
ឱកាសសិក្សានៅសាកលវិទ្យាល័យ Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/03/2025
កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2025
សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេសអង់គ្លេស ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/03/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។
វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/05/2023
វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...






























