មនុស្សម្នាក់ៗតែងមានបញ្ហាផ្ទាល់ខ្លួនដែលបង្ហើតបានជាកង្វល់។ កង្វល់ទាំងអស់នោះជាដើមហេតុនាំឱ្យកម្លាំងកាយ កម្លាំងចិត្តថមថយធ្វើឱ្យបាត់បង់ភាពសកម្មក្នុងការងារប្រចាំថ្ងៃ។ អ្នកខ្លះបណ្តាលទៅជាជំងឺផ្លូវកាយ និងផ្លូវចិត្តថែមទៀតផង។ ការកើតឡើងបញ្ហាទាំងអស់នេះ ដោយសារមនុស្សមិនបានគិតដល់ទំនាក់ទំនងមកកាន់ខ្លួនឯង ឬមិនបានមើលថែសុខភាពខ្លួនឯង ដោយចំណាយពេលទៅលើបញ្ហា ឬការងារខ្លាំងពេក។ អនុវត្តជាទម្លាប់បួនចំណុចខាងក្រោមនេះញ៉ាំងឱ្យអ្នកមានថាមពលល្អពេញមួយថ្ងៃ។
១- ការហាត់យូហ្គារ ៖ ការហាត់យូហ្គារបង្កើតឱ្យមានរំញ័រពេញរាងកាយ នាំឱ្យចិត្តនិងកាយមានទំនាក់ទំនង និងបកមកកាន់ខ្លួនឯង បកមកកាន់ការតាំងអារម្មណ៍បានយ៉ាងល្អ។ កាលណាអ្នកហាត់យូហ្គារជាប្រចាំ នឹងជំរុញការគេងឱ្យមានសភាពលក់ស្កប់ស្កល់ សុខភាពបេះដូងដំណើរបានល្អ ជំរុញដំណើរការសរសៃរមានលទ្ធភាពដឹកជញ្ជូនឈាមដល់គោលដៅ។

២- បរិភោគអាហារសំបូរទៅដោយសារធាតុចិញ្ចឹម ៖ គួរបរិភោគអាហារសំបូរទៅដោយសារធាតុចិញ្ចឹម នោះនឹងជួយដល់សុខភាពរាងកាយ ការកាត់បន្ថយសាច់នឹងអាចចាកឆ្ងាយពីការគិតរវើរវាយ។ បរិភោគបន្លែផ្លែឈើសម្បូរវីតាមីនច្រើនប្រភេទ ជួយជំរុញឱ្យភាពស៊ាំក្នុងរាងកាយមានសភាពរសរវើក។ រាងកាយរបស់មនុស្សធ្វើការងារច្រើនតែងអស់កម្លាំង ងងុយដេក និងមានអារម្មណ៍មិនស្រឡះនៅក្នុងចិត្តឡើយ បើបរិភោគអាហារច្រើនមុខក្នុងពេលតែមួយសម្បូរជីវជាតិក្នុងពេលតែមួយនោះនឹងជួយសុខភាពបានល្អប្រសើរ។

៣- ការដកឃ្លាចេញគ្រប់យ៉ាងបីម៉ោងមុនពេលចូលដំណេក ៖ អ្នកគួរតែសម្រាកចិត្តនិងកាយឱ្យចេញពីគ្រប់យ៉ាងកំពុងជួប ដើម្បីរាងកាយទទួលអារម្មណ៍បានសម្រាក យ៉ាងហោចណាស់បានបីម៉ោងមុនពេលចូលដំណេក។ ការសម្រាកនេះនឹងជួយរាងកាយឱ្យរំលាយអាហារបានអស់ ពេលនោះក្រពះបានសម្រាក លែងមានតួនាទី នោះអ្នកនឹងលែងមានអារម្មណ៍ពេលគេងមិនស្រណុក ឬយល់សប្តិរវើរវាយទៀតហើយ។ ក្រៅពីនេះ អ្នកគួរសម្លឹងមើលរាល់ការគិតទាំងអស់ ដោយមិនយកមកគិតដោយគ្រាន់តែមើលវាកើតឡើង។ ក្រៅពីនេះអ្នកអាចរកពេលសម្រាក ឬដកឃ្លាពីរឿងគ្រប់យ៉ាងត្រឹមតែមួយនាទី ក៏អាចជួយសុខភាពផ្លូវចិត្តរបស់អ្នកប្រសើរឡើងបានដែរ។

៤- រស់នៅក្នុងបរិយាកាសសមប្រកប ៖ បរិស្ថានរស់នៅប្រចាំថ្ងៃជារឿងសំខាន់ណាស់សម្រាប់សុខភាពផ្លូវចិត្ត វាកាន់តែប្រសើរប្រសិនបើអ្នករស់នៅក្នុងបរិយាកាសល្អ មានខ្យល់អាកាស និងខ្យល់អុកស៊ីសែនគ្រប់គ្រាន់។ ការរៀបចំបន្ទប់គេង បន្ទប់ធ្វើការឱ្យមានខ្យល់អាកាសល្អ ប្រៀបដូចជារៀបចំចរន្តជីវិតរបស់អ្នកឱ្យរស់រវើកក្នុងជីវិតដ៏សែនជាប់រវល់។ ប្រសិនបើអ្នកមិនមានពេលគ្រប់គ្រាន់ ឬបរិយាកាសនៅកន្លែងធ្វើការ នៅផ្ទះមិនអាចបង្កើតបរិយាកាសល្អ គួរតែចំណាយពេលវេលាខ្លះ អង្គុយផ្ទាល់ក្រោមដើមឈើ ឬនៅក្បែររុក្ខជាតិធម្មជាតិតាមដែលអាចធ្វើទៅបាន៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2025
កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

តួកគី ផ្តល់អាហារូបករណ៍លើការបណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2026
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋតួកគីយ៉េ បានប្រកាសផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សិក្សារយៈពេល ៨ ខែពេញ លើការបណ្ដុះបណ្ដាលភាសា និងវប្បធម៌តួកគីយ៉េ សិក្សានៅសាធារណរដ្ឋតួកគីយ៉េ។

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2025
ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2025
កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/04/2025
កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2023
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើសសិស្ស និស្សិតទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍ចំនួន ៣៤៨៥នាក់។





































































