ឥទ្ធិពលជំងឺកូវីដ-១៩ បានបង្ករការលំបាកយ៉ាងច្រើនដល់ការរស់នៅរបស់ប្រជាជនទូទាំងសកលលោក។ ផលប៉ះពាល់ទាំងនេះ បានធ្វើឱ្យមនុស្សរៀនរស់នៅក្នុងសភាពធម្មតាតាមបែបគន្លងថ្មី ទាំងរបៀបធ្វើការងារ អាជីវកម្ម និងកិច្ចការផ្សេងៗ។ ប្រសិនបើស្ថានភាពរីកការរីករាលដាលនៃជំងឺកូវីដ-១៩ បានបិទបញ្ចប់ នោះការងារមួយចំនួនជាតំរូវការចាំបាច់នឹងកើតឡើងជាបន្តបន្ទាប់។ ខាងក្រោមនេះជាអាជីពការងារចំនួនប្រាំបីដែល ចុះផ្សាយដោយ World Economic Forum និងជឿជាក់ថា កំពុងមានតំរូវការទីផ្សារខ្ពស់នៅក្នុងឆ្នាំ ២០២១ និងនៅថ្ងៃអនាគត។
១. អ្នកដឹកជញ្ជូនទំនិញ ៖ គិតត្រឹមចុងឆ្នាំ២០១៩ ចំនួនអ្នកធ្វើការងារដឹកជញ្ជូនទំនិញសម្រាប់អាជីវកម្មអនឡាញមានការកើនឡើងដល់ទៅ ៩០ភាគរយ ហើយចំនួននេះបន្តកើនឡើងខ្លាំងនៅក្នុងឆ្នាំ២០២០ ដោយសារតែឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ និងការបិទខ្ទប់នៃប្រទេសទាំងឡាយ។
២. អាជីពគ្រូបង្វឹកអាជីពនិងការអភិវឌ្ឍន៍ផ្ទាល់ខ្លួន៖ ការបិទទីក្រុងនិងការប្រែប្រួលសេដ្ឋកិច្ចជាបន្ទាន់ក្នុងដំណាក់កាលកូវីដ បានបង្ខំឱ្យម្ចាស់អាជីវកម្មមួយចំនួនបិទទ្វារ ឬផ្អាក់ដំណើរការតែម្តង។ នៅពេលស្ថានការស្ងប់ស្ងាត់មនុស្សជាច្រើនចាប់ផ្តើមពង្រឹងអាជីវកម្មផ្ទាល់ខ្លួនឡើងវិញ ប៉ុន្តែទាមទារគ្រូបង្វិកជាអ្នកជំនាញប្រឹក្សាយោបល់កាន់តែខ្លាំងបន្ថែមទៀត។ កំណើននៃការងារនេះហក់ឡើងខ្លាំងគិតចាប់តាំងតែពីឆ្នាំ២០១៩ មានរហូតដល់ ៥១ភាគរយនៃអាជីវកម្មទាំងអស់ដែលត្រូវការអ្នកផ្តល់ប្រឹក្សា។

៣. អាជីពជាផ្តល់ប្រឹក្សាសុខភាពផ្លូវចិត្ត៖ កូវីដបានបណ្តាលឱ្យមនុស្សមិនតិចនោះទេកើតជំងឺស្តេ្រស និងធុញ់ថប់អារម្មណ៍ ដែលត្រូវការអ្នកជំនាញសុខភាពផ្លូវអារម្មណ៍កាន់តែច្រើនចូលរួមដោះស្រាយបញ្ហា។ កំណើតអ្នកជំនាញសុខភាពផ្លូវចិត្តបានកើនឡើង ២៤ភាគរយនៅក្នុងរយៈពេលចុងក្រោយនេះ ដើម្បីបំពេញតាមតំរូវការរបស់អតិថិជន។
៤. អ្នកជំនាញរៀបចំកន្លែងការងារឱ្យមានភាពចម្រុះ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុនទាំងឡាយលើលោកចាប់ផ្តើមមានបំណងរៀបចំទីតាំងនិងកន្លែងការងារប្រកបដោយផាសុខភាព និងមិនច្រំដែល។ នេះជាទម្រង់ការងារថ្មីមួយដែលទាមទារគំនិតច្នៃប្រឌិត និងមានតំរូវការខ្ពស់មិនចាញ់ជំនាញដទៃនៅក្នុងរបត់នៃការរីកចម្រើនបច្ចេកវិទ្យានេះ។

៥. អ្នកជំនាញខាងឌីជីថល៖ អំឡុងពេលបិទខ្ទប់ដោយសារកូវីដ-១៩ អាជីវកម្មស្ទើរតែទាំងអស់បានងាកមកដំណើរការអនឡាញ ហើយអតិថិជនក៏ប្រើប្រាស់សេវានេះដូចគ្នា។ ដូចនេះទាមទារឱ្យមនុស្សមានយុទ្ធសាស្ត្រទាក់ទាញអតិថិជនតាមរយៈបច្ចេកវិទ្យាឌីជីថល ហើយការងារបែបនេះបានកើនឡើងដល់ទៅ៣៣ ភាគរយក្នុងរយៈពេលចុងក្រោយនេះ។
៦. អ្នកជំនាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ៖ អ្នកការងារផ្នែកនេះត្រូវបាន LinkedIn ចេញផ្សាយថាមានអត្រាកើនឡើងទៅដល់៣២ ភាគរយ។
៧. អ្នកជំនាញអប់រំ ៖ ការបង្រៀនតាមអនឡាញដូចបច្ចុប្បន្ននេះគ្មានសញ្ញាថមថយឡើយ ទោះបីជាកូវីដហាក់ដូចជាធូរស្រាលនៅតាមប្រទេសមួយចំនួនក្តី។ វាបានក្លាយទៅជាទម្លាប់នៃការរស់នៅរបស់មនុស្សភាគច្រើនទៅហើយ ក្នុងការបង្កើនចំណេះដឹងនិងជំនាញផ្សេងដោយមិនចាំបាច់ចូលរៀននៅថ្នាក់ដោយផ្ទាល់។ តួលេខនេះបានកើនឡើងដល់ទៅ ២០ ភាគរយក្រោយពេលកូវីដចាប់ផ្តើមរាតត្បាត។
៨. គិលានុបដ្ឋាយិកា៖ បញ្ហាកូវីដក៏បានជះឥទិ្ធពលអាក្រក់ទៅដល់ពលរដ្ឋដែលមានវ័យចំណាស់ ខណៈដែលសេវាកម្មសុខាភិបាលកំពុងរាំងស្ទះដោយសារកត្តាជាច្រើន។ ពិភពលោកចាប់ផ្តើមមានតំរូវការយ៉ាងខ្លាំងទៅលើជំនាញថែទាំ ជំនាញគិលានុបដ្ឋាយិកាចាប់ពីពេលនេះតទៅ៕


ជីវប្រវត្តិ: ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Education និង AMS Economy ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2025
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/03/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀនជំនាញបច្ចេកទេសឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2026
ក្រោមកម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើសយុវជន និងសាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្តល់ឱកាសសិក្សាជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/07/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលមានទីតាំងស្ថិតនៅក្រុងសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសវគ្គខ្លីចំនួន ២៤០០កន្លែង ដោយឥតគិតថ្លៃ ហើយសម្រាប់បេក្ខជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/05/2023
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បានប្រកាសដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ (PIKT) ប្រកាសជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សាជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូតដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយពីរដ្ឋាភិបាលចិន សម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2023
ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...





































































