លោកជំទាវ ជា សិរី ៖ ចំណេះដឹងហិរញ្ញវត្ថុជាអ្វីដែលកុមារកម្ពុជាត្រូវការ ដើម្បីកសាងអនាគតឱ្យកាន់តែប្រសើរ

ភ្នំពេញ៖ នៅក្នុងផ្នែកសំខាន់ៗទាំងអស់នៃ​ការរៀបចំជីវិតឱ្យល្អប្រសើរ ការគ្រប់គ្រងលុយកាក់ ឬការគ្រប់គ្រហិរញ្ញវត្ថុជាផ្នែកមួយដែលមិនអាចខ្វះបាន។ ចំណេះដឹងហិរញ្ញវត្ថុត្រូវមានគ្រប់វ័យ សូម្បីស្ថិតនៅក្នុងវ័យកុមារភាព។ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានលើកឡើងថា កុមារកម្ពុជា​គួរតែ​អប់រំឱ្យបានល្អលើការគ្រប់គ្រងហិរញ្ញវត្ថុ ដោយសារចំណេះដឹងហិរញ្ញវត្ថុនឹងជួយឱ្យអនាគតពួកគេកាន់តែប្រសើរនៅពេលធំឡើង។

លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា។

លោកជំទាវ ជា សិរី មានប្រសាសន៍ថា ព្រោះកាលណាកុមារមានចំណេះដឹងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុបានល្អ ពួកគេអាចនឹងមាន​ជីវភាពល្អប្រសើរនៅពេលពួកគេធំឡើង។ កន្លងមកអាណាព្យាបាលមួយចំនួន​ហាក់មិនចង់ឱ្យកូនយល់ដឹង ឬស្វែងយល់ផ្នែកលុយកាក់នោះទេ ព្រោះពួកគាត់គិតថា ​កុមារជាវ័យដែលគួរគិតគូរលើការរៀនសូត្រច្រើនជាងវ័យដែលត្រូវគិតពី​រឿង​លុយកាក់។ ការគិតនេះហាក់មិនគ្រប់ជ្រុងជ្រោយនោះទេ។

“​តាមពិតទៅកុមារគួរតែស្វែងយល់ និងទទួលបានឱកាសយល់ដឹង​ពីហិរញ្ញវត្ថុ ដើម្បីពួកគេមានលទ្ធភាពគ្រប់គ្រាន់សម្រាប់អភិវឌ្ឍខ្លួនឯងឱ្យក្លាយជាមនុស្សដែលចេះគ្រប់គ្រងលុយកាក់បានល្អនៅថ្ងៃអនាគត”។

លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា

លោកជំទាវបានបន្ថែមទៀតថា ប្រសិនបើអាណាព្យាបាលមិនព្រម​ព្យាយាម​ឱ្យកូន​សិក្សាពីហិរញ្ញវត្ថុ ឬរៀនពីការគ្រប់គ្រងលុយកាក់ឱ្យបានល្អទេ ក្មេងៗអាចនឹងក្លាយជាមនុស្សដែលលំបាក​កែប្រែនៅថ្ងៃក្រោយ។ ប្រសិនបើកុមារមិនចេះទម្លាប់ខ្លួនសន្សំលុយកាក់ និងមិនដឹងពីហេតុផលនៃការ​គ្រប់គ្រងលុយឱ្យបានល្អ ពួកគេនឹងក្លាយជាមនុស្សដែលខ្ជះខ្ជាយ ហើយងាយនឹងប្រឈមជាមួយនឹងភាពក្រីក្រនៅពេលពួកគេធំឡើង។

“ប្រសិនបើកុមារតូចៗបានយល់ដឹងពីតម្លៃនៃការគ្រប់គ្រងហិរញ្ញវត្ថុ គេអាចនឹង​បណ្តុះទម្លាប់តូចៗ និងងាយៗបន្តិចម្តងៗរហូតដល់ពួកគេក្លាយជាមនុស្សឆ្លាតវៃផ្នែកចាត់ចែងលុយកាក់នៅពេលពួកគេធំឡើង”។

លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា

លោកជំទាវ ជា សិរី បានបន្ថែមទៀតថា កុមារដែលមានទម្លាប់ល្អផ្នែកហិរញ្ញវត្ថុច្រើនតែជាក្មេងដែលយល់ពីទុក្ខលំបាករបស់អាណាព្យាបាល ហើយមិនសូវឱ្យឪពុកម្តាយបារម្ភរឿងលុយកាក់នោះទេ។ កុមារអាចក្លាយជាមនុស្សដែលចេះសន្សំសំចៃ និងចេះរក្សាលុយបម្រុងដើម្បីប្រើប្រាស់ ឬបំពេញក្តីស្រមៃនានារបស់ខ្លួនថែមទៀតផង។ កុមារទាំងអស់នោះអាចនឹងក្លាយជាមនុស្សមានភាពនឹងនរ មិនសម្ភារៈនិយម និងចេះបែងចែកយ៉ាងច្បាស់លាស់ពីតម្រូវការ និង​ចំណង់បានយ៉ាងល្អ។ ឥទ្ធិពលនេះ កុមារអាច​ក្លាយជាមនុស្សម្នាក់ដែល​ចេះបត់បែនខ្ពស់ ចេះយល់កាលៈទេសៈ និងសិក្សាពីហានិភ័យផ្នែកហិរញ្ញវត្ថុបានល្អនៅពេលពួកគេមានអាជីព ឬមុខរបរនៅថ្ងៃអនាគត៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឆ្លើយតបតម្រូវការឧស្សាហកម្មទំនើប រដ្ឋមន្រ្តីក្រសួងការងារ ជំរុញវិស័យឯកជន សហការជាមួយរាជរដ្ឋាភិបាល លើ​ការ​បណ្តុះបណ្តាល TVET

ដើម្បីធានាបាន​នូវ​ភាព​ប្រកួតប្រជែង កំណើន​ប្រកប​ដោយ​បរិយាបន្ន និង​ការឆ្លើយតប​យ៉ាង​រហ័ស​ទៅនឹង​តម្រូវ​ការ​ឧស្សាហកម្ម​ទំនើប រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ បានជំរុញ​វិស័យ​ឯកជន…
ចំណេះជីវិត, ព្រឹត្តិការណ៍

វិធីសាស្រ្តធម្មជាតិ ៧ យ៉ាង ដើម្បីកាត់បន្ថយអាការតឹងច្រមុះ

ការតឹងច្រមុះមិនត្រឹមតែធ្វើឱ្យពិបាកដកដង្ហើមប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កឱ្យយើងឈឺក្បាល និងរំខានដល់ដំណេកផងដែរ។ បញ្ហានេះអាចបណ្តាលមកពី គ្រុនផ្តាសាយ, អាឡែហ្ស៊ី, ការបំពុលបរិយាកាស ឬសូម្បីតែខ្យល់ស្ងួតខ្លាំង។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តយុវជនផលិតមាតិកាវប្បធម៌ ជាសិល្បករឌីជីថល ផ្សព្វផ្សាយ និងការពារតម្លៃវប្បធម៌ខ្មែរ

ក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំធ្វើកំណែទម្រង់កម្មវិធីសិក្សា និងសៀវភៅសិក្សា ដើម្បីលើកកម្ពស់លទ្ធផលតេស្ត PISA

ក្នុង​កិច្ច​ប្រជុំ​មួយ​កាលពីដើម​សប្តាហ៍​នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់ក្រុមការងារពាក់ព័ន្ធ ផ្តើមធ្វើកំណែទម្រង់កម្មវិធីសិក្សា និងសៀវភៅសិក្សា ដើម្បីលើកកម្ពស់…
ចំណេះជីវិត, ព្រឹត្តិការណ៍

តើការទទួលទានទឹកក្តៅឧណ្ហៗ ផ្តល់ផលល្អដល់សុខភាព និងការរំលាយអាហារ ?

នាពេលបច្ចុប្បន្ន ការទទួលទានទឹកក្តៅឧណ្ហៗកំពុងក្លាយជាទម្លាប់ពេញនិយមមួយ ដោយមានការអះអាងថា វាជួយដល់ការសម្រកទម្ងន់ និងធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។ តើវាពិតជាអាចជួយដល់ប្រព័ន្ធរំលាយអាហារ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ្នកនាំពាក្យ ៖ និស្សិតកម្ពុជាជាង២០០នាក់ កំពុងចុះកម្មសិក្សានៅអ៊ីស្រាអ៊ែល មានសុវត្ថិភាព ខណៈនិស្សិត ៤នាក់ជាប់គាំងនៅឌូបៃ

អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ឃួន វិច្ឆិកា បាន​ឱ្យដឹងថា គិតត្រឹម​រសៀល​ថ្ងៃទី២ មីនា ម្សិលមិញ និស្សិត​កម្ពុជា​ជាង២រយនាក់ ដែល​កំពុងសិក្សាបន្ត ក៏​ដូចជាចុះកម្មសិក្សា​នៅ​ប្រទេស​អ៊ីស្រាអ៊ែល ពួកគេ​មានសុវត្ថិភាពទេ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំ ផ្តើម​អនុវត្តកម្មវិធីអប់រំការគិតបែបកុំព្យូទ័រ នៅតាមសាលារៀនគោលដៅ

“កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ” ដែល​នឹង​ជួយ​បណ្តុះជំនាញដោះស្រាយ​បញ្ហា​ប្រកប​ដោយ​តក្កវិជ្ជា ការគិតបែបវិភាគ និង​ភាពច្នៃប្រឌិតខ្ពស់ នឹង​ផ្តើម​អនុវត្តសាកល្បងនៅ​តាម​សាលា​រៀន​គោលដៅ​ក្នុង​រាជធានីខេត្ត​ចំនួន៤០ នៅក្នុង​ខែមីនានេះ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

យុវជនប្រមាណ ១២ម៉ឺននាក់ ទទួលការបណ្តុះបណ្តាលជំនាញពីកម្មវិធី TVET ១.៥M របស់រាជរដ្ឋាភិបាល

រយៈពេល​២ឆ្នាំមកនេះ ពោលគឺចាប់តាំងពីចុងឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន យុវជនប្រមាណ ១២,៥ម៉ឺននាក់ បានទទួល​ការ​បណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពីកម្មវិធី TVET ១,៥លាននាក់ របស់រាជរដ្ឋាភិបាល។

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon