ភ្នំពេញ៖ ក្នុងដំណើរជីវិតវែងឆ្ងាយមនុស្សម្នាក់ៗមានគោលបំណងខុសៗគ្នា ហើយការតស៊ូក្នុងជីវិតរបស់មនុស្សក៏មានរូបភាពខុសគ្នាដែរ។ បរាជ័យនឹងរត់តាមជានិច្ច ប្រសិនបើជីវិតម្នាក់ៗខ្វះការតស៊ូ មិនខិតខំប្រឹងប្រែង ព្រមទាំងគ្មានគោលដៅច្បាស់លាស់។ ជីវិតជាការតស៊ូនេះ យុវតី គង់ ដាលីន មានទំនុកចិត្តលើខ្លួនឯងស្វែងរកជោគជ័យតាមក្ដីស្រមៃ ដោយចាប់ផ្ដើមចេញធ្វើការដំបូងតាំងពីមិនទាន់បញ្ចប់ថ្នាក់វិទ្យាល័យ។ ក្នុងរយ:ពេលដ៍ខ្លីកញ្ញាបានបង្កើតជាអាជីវកម្មស្ទូតឌីយោថតរូបមួយ មានឈ្មោះថា “កកូរស្ទូតឌីយោ” ហើយបានក្លាយជាអ្នកគ្រប់គ្រងនៅទីនោះ។
“ខ្ញុំបានទទួលការងារដំបូងក្នុងពេលកំពុងរៀនថ្នាក់ទី11 ជាពិធីការិនីប្រចាំកម្មវិធីយុវវ័យ (Teentalk) នៅស្ថានីយ៍ទូរទស្សន៍មួយ ហើយវាជាការងារដំបូងរបស់ខ្ញុំ ដែលត្រូវបានកម្មវិធីនោះទាក់ទងមក បន្ទាប់ពីបានឃើញវីដេអូរបស់ខ្ញុំនៅក្នុងយូធូបផលិតសម្រាប់ការកម្សាន្តនៅពេលទំនេរ”
កញ្ញា គង់ ដាលីន


យុវតីដែលមានស្រុកកំណើតនៅក្នុងខេត្តសៀមរាបរូបនេះ ធ្លាប់ធ្វើការងារជាអ្នកបង្កើតមាតិកា និងជាពិធីការនីទូរទស្សន៍ ស្របពេលកំពុងសិក្សាថ្នាក់មហាវិទ្យាល័យ។ ការងារនេះបានបង្រៀនដាលីនច្រើន ជាពិសេសបានផ្ដល់ឱកាសពង្រីកទំនាក់ទំនងជាមួយមនុស្សជាច្រើនក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយ។ ក្រោយដាលីនបានចូលបម្រើការងារនៅទស្សនាវដ្ដីពាណិជ្ជកម្មមួយក្នុងនាមជាអ្នកសរសេរអត្ថបទព័ត៌មាន។
នៅចុងឆ្នាំ 2019 កញ្ញា គង់ ដាលីន បានបង្កើតស្ទូតឌីយោកកូរ ដើម្បីផ្ដល់សេវាកម្មថតរូបនិងថតស្ពតពាណិជ្ជកម្ម។ សម្រាប់ដាលីន
“ខ្ញុំតែងតែទទួលយកយោបល់ និងការណែនាំល្អៗពីអ្នកជុំវិញខ្លួន ខ្ញុំមានទំនុកចិត្តក្នុងការសម្រេចលើឆាកជីវិតខ្លួនឯង ថាតើអ្វីល្អមិនល្អសម្រាប់ខ្លួនឯង! ខ្ញុំមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់ មកផ្លាស់ប្ដូរគោលដៅរបស់ខ្ញុំបានឡើយ”


ម្ចាស់ស្ទូឌីយោកកូរវ័យម្ភៃពីរឆ្នាំ ដាលីន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកឌីសាញតុបតែងលំអរខាងក្នុង នៅសកលវិទ្យាល័យលីមកុកវីងកម្ពុជា នៅឆ្នាំ 2019 ។ អាជីវកម្មដំបូង ធ្វើឱ្យដាលីនជួបបញ្ហាមួយចំនួនខុសការរំពឹងទុក ប៉ុន្តែបញ្ហាទាំងនោះដាលីនបានចាត់ទុកជាមេរៀន និងមើលឃើញឱកាសជោគជ័យជាច្រើន។
“អាជីវកម្មដំបូងជួបបញ្ហា ពេលខ្លះធ្វើឱ្យខ្ញុំវង្វេងទិសដៅ និងបន្ទោសខ្លួនឯង ប៉ុន្តែខ្ញុំតែងរំលឹកខ្លួនឯងថា កំហុសថ្ងៃនេះជាមេរៀនសម្រាប់ថ្ងៃស្អែក”
កញ្ញា គង់ ដាលីន


គង់ ដាលីន និយាយទាំងស្នាមញញឹមថា គំនិតច្នៃប្រឌិតរបស់មនុស្សកើតឡើងជាបន្តបន្ទាប់ ប៉ុន្តែគំនិតទាំងនោះអាចដុះដាលទៅបានអាស្រ័យលើការតាំងចិត្តធ្វើឱ្យបានល្អបំផុត។ មុននឹងបញ្ចប់កិច្ចសន្ទនាជាមួយ AMS កញ្ញា គង់ ដាលីន បានបង្កើបពីកិច្ចការដែលខ្លួនត្រូវធ្វើបន្តថា ៖
“ក្រៅពីពង្រឹងអាជីវកម្មផ្ទាល់ខ្លួនឱ្យដំណើរការល្អ ខ្ញុំមានក្ដីស្រមៃបង្កើតជាគម្រោងផ្សេងៗដើម្បីលើកស្ទួយវប្បធម៌ទេសចរណ៍ និងបរិស្ថាននៅកម្ពុជា ”

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រៀនជំនាញបច្ចេកទេសឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/06/2026
សម្រាប់យុវជន ក៏ដូចជាប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការសិក្សាជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះឱកាសបានមកដល់ហើយ, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាមឱ្យចូលរៀន...

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/05/2024
សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមានបំណងចង់រៀនធ្វើនំ ធ្វើម្ហូប ក៏ដូចជាធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/09/2024
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាសជ្រើសរើសសំណើគម្រោងស្រាវជ្រាវទស្សនវិជ្ជាសេដ្ឋកិច្ច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជូនដំណឹងដល់បុគ្គលិកអប់រំ និងអ្នកស្រាវជ្រាវ ពីការជ្រើសរើសសំណើគម្រោង ដោយមជ្ឈមណ្ឌលស៊ីមេអូ SEPS សម្រាប់កម្មវិធីគម្រោងគាំទ្រការស្រាវជ្រាវទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...




































































