លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៖ ការផ្ដល់អំណាចដល់កុមារី និងក្មេងស្រី គឺជាផ្នែកមួយនៃការចូលរួមអភិវឌ្ឍសង្គម

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា មានប្រសាសន៍ថា ការផ្ដល់អំណាចដល់កុមារី និងក្មេងស្រី គឺជាផ្នែកមួយនៃការចូលរួមអភិវឌ្ឍសង្គម ពោលគឺ ពីកុមារីដែលចូលរួមក្នុងកិច្ចការងារសង្គម ក្លាយជាក្មេងស្រីដែលអាចដឹកនាំប្រកបដោយទំនុកចិត្ត។

ក្នុងពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ OB-PS ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៦ ខែមិថុនា នៅខេត្តសៀមរាប លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្លែងថា មហាសន្និបាតកាយឫទ្ធិនារីពិភពលោក ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “We See, We Care, We Act” ឬប្រែជាភាសាខ្មែរថា “យើងឃើញ យើងយកចិត្តទុកដាក់ យើងរួមគា្នធ្វើសកម្មភាព”។ លោកជំទាវបណ្ឌិត បន្តថា “We see” មានន័យថា យើងបំផុសសក្ដានុពល សុបិន ក្ដីប្រាថ្នា ដែលកុមារី និងក្មេងស្រីកំពុងមាន, “We Care” មានន័យថា យើងមិនមើលរំលងសំឡេង និងអនាគតរបស់ពួកគេ និង “We act” មានន័យថា យើងរួបរួមគ្នាយកចិត្តទុកដាក់ ដើម្បីចូលរួមធ្វើសកម្មភាព និងបង្កើតសកម្មភាពសហគមន៍ កសាងភាពជាអ្នកដឹកនាំ និងជួយក្មេងស្រី ឱ្យរីកចម្រើនប្រកបដោយទំនុកចិត្ត។

អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា សង្កត់ធ្ងន់ថា ប្រធានបទនេះ មិនគ្រាន់តែជាសារសម្រាប់មហាសន្និបាតកាយឫទ្ធិនារីពិភពលោក ប៉ុន្តែក៏រំលឹកយើងដែរថា ប្រសិនយើងចង់រឹងមាំ និងមានសង្គមនីយកម្ម ត្រូវតែចាប់ផ្ដើមដោយឃើញ ការយកចិត្តដាក់ និងផ្ដល់នូវឱកាសស្មើភាពគ្នាដល់គ្រប់កុមារី និងក្មេងស្រី។

“កម្ពុជា មានទំនុកចិត្តថា ការផ្ដល់អំណាចដល់ស្រ្តី សំដៅដល់ការផ្ដល់អំណាចដល់សង្គម​ និងជាអនាគតរបស់ប្រទេសជាតិ”

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្ថែមថា កាយឫទ្ធិនារីពិភពលោក ផ្ដល់ឱ្យកុមារី និងក្មេងស្រីនូវក្ដីស្រឡាញ់ និងទំនុកចិត្ត ដើម្បីរៀនពីវិន័យ ឱកាស ការងារជាក្រុម ការបម្រើអ្នកដទៃ ភាពជាអ្នកដឹកនាំ និងភាពជឿជាក់លើខ្លួនឯង។ បំណិនទាំងនេះ នឹងជួយកុមារី និងក្មេងស្រី ឱ្យកា្លយជាកូនស្រីដ៏ល្អ សិស្សល្អ ជាប្រជាពលរដ្ឋដែលមានទំនួលខុសត្រូវ និងក្លាយជាអ្នកដឹកនាំល្អនៅថ្ងៃអនាគត។ «ខ្ញុំជឿជាក់ថា នៅពេលក្មេងស្រីទទួលបានការអប់រំ ការជំរុញលើកទឹកចិត្ត សុវត្ថិភាព ឱកាស ពួកគេមិនត្រឹមតែផ្លាស់ប្ដូរជីវិតខ្លួនឯងផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមផ្ដល់នូវការផ្លាស់ប្ដូរជាវិជ្ជមានទៅដល់ក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល»។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ គណៈប្រតិភូអន្តរជាតិ ថ្នាក់ដឹកនាំកាយឫទ្ធិនារី តំណាងយុវតី អ្នកគាំទ្រ និងបណ្តាដៃគូពាក់ព័ន្ធមកពីជុំវិញពិភពលោក ដែលអញ្ជើញមកកាន់ខេត្តសៀមរាប ប្រទេសកម្ពុជា។ លោកជំទាវបណ្ឌិតបន្តថា វត្តមានរបស់គណៈប្រតិភូអន្តរជាតិទាំងអស់ មិនត្រឹមតែជាការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់នូវការបង្កើតចំណងមិត្តភាព ក្ដីសង្ឃឹម ការចែករំលែកបទពិសោធ ក៏ដូចជាការប្ដេជ្ញាចិត្តក្នុងការបន្តចូលរួមផ្ដល់អំណាចដល់កុមារី និងក្មេងស្រី នៅគ្រប់ទីកន្លែងជុំវិញពិភពលោក។

គួរជំរាបជូនថា មហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់​សហគមន៍ OB-PS ឆ្នាំ២០២៦ ធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា នៅខេត្តសៀមរាប ដោយមានគណៈប្រតិភូអន្តរជាតិ ថ្នាក់ដឹកនាំកាយឫទ្ធិនារី ចូលរួមសរុបប្រមាណ ១១៦ប្រទេសជុំវិញពិភពលោក ក្នុងនោះ ៨៦ប្រទេស មានវត្តមានដោយផ្ទាល់ និង៣០ប្រទេសចូលរួមតាមប្រព័ន្ធអនឡាញ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...