នាយក​រដ្ឋមន្រ្តី​ ​៖ ​រាជ​រដ្ឋាភិបាល​ចាត់ទុក​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ ​ជា​អាទិភាព​មួយ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​

​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្រ្តី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​ ​៧​មករា ​១៩៧៩​មក​ រាជ​រដ្ឋាភិបាល​តែង​ចាត់ទុក​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​គឺជា​អាទិភាព​មួយ​ ទន្ទឹមនឹង​ការ​ស្តារ​ និង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​។​

​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​ជាតិ​អប់រំ ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ ​លើក​ទី​៩​ ​នា​ព្រឹក​ថ្ងៃទី​១៥​ មិថុនា ​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​មានប្រសាសន៍​ថា​ ​ការ​ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ ​និង​ ​វិជ្ជាជីវៈ ​ជារៀងរាល់​ឆ្នាំ​ បាន​និង​កំពុង​ឆ្លុះបញ្ចាំង​អំពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​ ​លើ​ការ​កសាង​មូលធន​មនុស្ស​នៅ​កម្ពុជា​ ​ឱ្យ​ក្លាយជា​សសរ​ទ្រូង​ដ៏​ពិតប្រាកដ​ នៃ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ជាតិ​ប្រកបដោយ​ ​ប្រសិទ្ធភាព​ បរិយាប័ន្ន ​និង​ ចីរភាព​, ​សំដៅ​លើកកម្ពស់​ជីវភាព​ ​និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​ ​ជាបន្តបន្ទាប់​, ​និង​កាត់បន្ថយ​គម្លាត​វិសមភាព​សង្គម​ជាលំដាប់​, ​ឆ្ពោះ​ទៅ​ការ​បង្កើត​សង្គម​មួយ​ដែល​មាន​ សិនិទ្ទភាព​ សមធម៌​ ​និង​យុត្តិធម៌​។​

​”​រាជ​រដ្ឋាភិបាល​តែង​ចាត់ទុក​មូលធន​មនុស្ស​គឺជា​ «​ដង្ហើម​ នៃ​វឌ្ឍនភាព​សង្គម​-​សេដ្ឋកិច្ច​-​ជាតិ​» ​ហើយ​ការ​កែច្នៃ​ប្រជាជន​កម្ពុជា​ ​ឱ្យ​ក្លាយជា​មូលធន​មនុស្ស​ពិតប្រាកដ​ ​គឺ​ស្មើនឹង​ការ​កែច្នៃ​គ្រាប់​ពេជ្រ​ឱ្យ​ភ្លឺ​ត្រចះ ​និង​មាន​តម្លៃ​ឥត​គណនា ​ចំពោះ​អត្ថិភាព​ ​នៃ​សង្គម​ស៊ីវិល័យ​នៅ​កម្ពុជា​”​

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

​សម្តេច​ធិបតី​សង្កត់ធ្ងន់​ថា​ រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៧​ ​នៃ​រដ្ឋសភា ​បាន​កំណត់​យក​ការ​ពង្រឹង​គុណភាព​អប់រំ​បណ្ដុះបណ្តាល​ជំនាញ​, ​ទាំង​ជំនាញ​រឹង​ និង​ ​ជំនាញ​ទន់​, ​គឺជា​ផ្នែក​មួយ​នៃ​គោលដៅ​យុទ្ធសាស្ត្រ​ទី​២​ ​នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ​-​ដំណាក់កាល​ទី​១​ ​គឺ​ «​ការ​បង្កើត​ការងារ​ឱ្យ​បាន​កាន់តែ​ច្រើន​, ​ទាំង​បរិមាណ​ ​និង​ ​គុណភាព​, ​ជូន​ដល់​ប្រជាជន​កម្ពុជា​ ​ជាពិសេស​សម្រាប់​យុវជន​»​។​ ក្នុង​នោះ​ រាជ​រដ្ឋាភិបាល​ក៏​បាន​កំណត់​យក​ការ​បណ្តុះបណ្តល​ជំនាញ​បច្ចេកទេស​ ​និង​ ​វិជ្ជាជីវៈ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ ​និង​ ​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូទាំង​ប្រទេស​ ​ដែល​មាន​ចំនួន​សរុប​ប្រមាណ​ជាង​ ​១,៥​លាន​នាក់​ ​នៅ​តាម​បណ្តារ​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ របស់​រដ្ឋ​ ​ក្នុង​កម្រិត​សញ្ញាបត្រ​បច្ចេកទេស​ ​និង​ ​វិជ្ជាជីវៈ​កម្រិត​១​ ​ដោយ​មិន​បង់​ថ្លៃ​សិក្សា​ ​និង​ ទទួលបាន​នូវ​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​។ ​សម្តេច​បញ្ជាក់​ថា​ ​កិច្ចការ​នេះ​ ​គឺជា​កម្មវិធី​ទី​២​ ​នៃ​កម្មវិធី​គោលនយោបាយ​អាទិភាព​ទាំង​ ​៦​ ​សម្រាប់​ចាប់ផ្តើម​អនុវត្ត​ភ្លាម​ ក្នុង​ឆ្នាំ​២០២៣​ ​នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ​-​ដំណាក់កាល​ទី​១​។

​បើ​តាម​ប្រសាសន៍​សម្តេច​នាយក​រដ្ឋមន្រ្តី​ រាជ​រដ្ឋាភិបាល​ក៏​បាន​ ​និង​កំពុង​ខិតខំ​អភិវឌ្ឍ​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ ​និង​ ​វិជ្ជាជីវៈ​មួយ​នៅ​កម្ពុជា​ ​ដែល​នឹង​បង្កើន​ការ​យល់ដឹង​ឱ្យ​កាន់តែ​ទូលំទូលាយ​, ​ដោយ​បំពាក់​ជំនាញ​ពិតប្រាកដ​, ក​សាង​សីលធម៌​ ​និង​វិន័យ​, ​ទាំង​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ និង​នៅ​កន្លែង​ការងារ​, ​ដល់​ប្រជាពលរដ្ឋ​ តាមរយៈ​ការ​រៀបចំ​កម្មវិធី​អប់រំ​បណ្តុះបណ្តាល ​ដែល​មាន​លក្ខណៈ​បត់បែន ​ស្រប​តាម​ស្ថានភាព​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​ ​ជាពិសេស​ យុវជន​ និង​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​សំដៅ​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​ «​ពលរដ្ឋ​ម្នាក់​មាន​ជំនាញ​មួយ​ យ៉ាងតិច​ប្រចាំ​ជីវិត​» ​ឬ​ «​មិន​ទុក​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​គ្មាន​ជំនាញ​នោះ​ឡើយ​»​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators